សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


តម្លៃកើនជានិរន្ត៍


អចលនទ្រព្យជាវត្ថុដែលមានតម្លៃកើនឡើង បើទោះជាយើងកែច្នៃ ឬមិនកែច្នៃក៏ដោយ!  

អ្នកមានសង្កេតទេថា?

តម្លៃដីមានតែឡើងថ្លៃ មិនដែលចុះថ្លៃនោះទេ!

«តែអ្នកត្រូវទិញតម្លៃទីផ្សារ មិនមែនតម្លៃពពុះសាប៊ូ»

  ព្រោះប្រជាជននៅលើលោកនេះកើនឡើងជារឿយៗ ខណៈដែលដីមានចំនួនកំណត់ ដែលនាំអោយតម្លៃដីកើនឡើងតាមហ្នឹងដែរ។

យើងហៅតម្លៃដែលកើនឡើងនេះថា «Passive Appreciation »

ដោយសារតម្លៃដែលឡើងតាមពេលវេលា ធ្វើអោយការវិនិយោគក្នុងវិស័យអចលនទ្រព្យស្ថិតក្នុងចំណោមការវិនិយោគមួយដែលមានលក្ខណពិសេសខុសប្លែកពី

ការវិនិយោគផ្សេងៗ។

ព្រោះការវិនិយោគអចលនទ្រព្យដើម្បីលំហូរសាច់ប្រាក់(ជួល) ដូចជាការិយាល័យ(រួម) បន្ទប់ជួល ផ្ទះអាជីវកម្ម តូបជួល ឃ្លាំង ផ្ទះសំណាក់ សណ្ឋាគារ។ល។ មានឱកាសទទួលបានអត្ថប្រយោជន៍ពីរយ៉ាង៖

ទីមួយគឺប្រាក់ឈ្នួល និងទីពីរគឺ តម្លៃឡើងតាមហាងឆេងដោយសារដីកើនតម្លៃជាងមុនទៅតាមពេលវេលានោះឯង។

ដោយសារអចលនទ្រព្យឡើងថ្លៃតាមពេលវេលា ធ្វើឲ្យអោយមានការវិនិយោគបែបកេងចំណេញ សម្រាប់អ្នកវិនិយោគដែលត្រូវការផលចំណេញក្នុងរយៈពេលខ្លី។ ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំយល់ឃើញថាការធ្វើរបៀបនេះជាការវិនិយោគដែលមានហានិភ័យខ្ពស់។ អ្នកត្រូវតែមានការយល់ដឹងអោយច្បាស់ថាតើកត្តាអ្វីខ្លះដែលធ្វើអោយអចលនទ្រព្យដែលអ្នកវិនិយោគនឹងឡើងថ្លៃ?       ថាហេតុអ្វីវាឡើងថ្លៃដោយ

សារអ្វី? និងរយៈពេលប៉ុន្មាន? ដែលទាំងអស់នេះសុទ្ធតែមានវិធីគណនា និងវាយតម្លៃបានដោយចំណេះដឹង និងបទពិសោធន៍។

ខ្ញុំសូមនែនាំអោយអ្នកផ្តោតលើការវិនិយោគមួយបែបផ្សេងទៀតដែល ផ្តល់ផលតបស្នងគួរអោយចាប់អារម្មណ៍គឺ ការវិនិយោគដើម្បីបង្កើតលំហូរសាច់ប្រាក់

(Cash Flow) ដែលជាគោលគំនិតបង្កើតចំណូលជានិរន្ត៍រយៈពេលវែង។                     

ដែលហៅថា៖

មានយឺត តែច្បាស់ជាមាន «Slow but sure to wealth »

មនុស្សជាច្រើនគិតថាពេលវេលា ៨ ឆ្នាំ ទៅ១០ឆ្នាំ វាយូរពេក តែខ្ញុំចង់ឱ្យប្រៀបធៀបដើម្បីអោយមើលឃើញថា ការបានដើមទុនវិញពីការវិនយោគ ត្រូវប្រើពេលវេលារងចាំប្រហែលការមើលបាល់ទាត់ពិភពលោកពីរ រដូវកាលតែប៉ុណ្ណោះ(ម្តង៤ឆ្នាំ) ឬបើយឺតជាងនេះក៏ថែមបាល់ទាត់អុឺរ៉ុបមួយរដូវកាលទៀតចុះ(៤ឆ្នាំដូចគ្នាតែឆ្លាស់គ្នាម្តង២ឆ្នាំ) ។

បើអ្នករឹតតែឆាប់ចាប់ផ្តើមលឿនប៉ុណ្ណា អ្នកនឹងមានពេលវេលាវែងក្នុងការវិនិយោគបានរឹតតែយូប៉ុណ្ណោះ បើចាប់ផ្តើមវិនិយោគតាំងពីនៅរៀន ឬពេលរៀនចប់ថ្មីៗ មានន័យថាត្រឹមអាយុ៣០ឆ្នាំស្តើង អ្នកក៏មានសក្តានុពលហិរញ្ញវត្ថុ ដើម្បីវិនោយោគលើអចលនទ្រព្យរួចហើយ។ មានកម្លាំងកាយ និងកម្លាំងធនធានគ្រប់គ្រាន់ដើម្បីពង្រីកការវិនិយោគបន្ថែមនៅពេលអនាគត់យ៉ាងពេញលេញ ហើយឆាប់ទទួលបានសេរីភាពហិរញ្ញវត្ថុទាំងវ័យក្មេង។

 

ប្រៀបធៀបបែបនេះហើយឃើញទេបាទពេលវេលាពិតជាលឿនណាស់ ធ្មិចបើកៗ បានដើមវិញបាត់ហើយ។

 

រឿងចាំបាច់ដែលអ្នកត្រូវធ្វើគឺរក្សាសុខភាពអោយបានល្អព្រោះអ្នកអាយុវែងប៉ុណ្ណាប្រាក់កម្រៃរឹតតែច្រើនប៉ុណ្ណឹងដែរ វាចូលមកជារឿយៗ !

ខ្ញុំជឿជាក់ថាការវិនិយោគដែលល្អប្រសើរគឺ ការវិនិយោគបែបអចិន្ត្រៃយ៍(បង្កើតលំហូរសាច់ប្រាក់) មិនមែនការវិនិយោគដើម្បីកេងយកចំណេញរយៈពេលខ្លីនោះទេ!

លោកវ័រេន បសហ្វិត «មហាសេដ្ឋីលំដាប់ពិភពលោក» មានច្បាប់វិនិយោគពីរយ៉ាងគឺ៖

១ រក្សាដើមទុនកុំអោយខាត

២ កុំភ្លេចច្បាប់ទី១

គឺមានន័យថាពេលណាអ្នកវិនិយោគគឺ ត្រូវប្រាកដចិត្តថាមិនខាតបង់ប្រាក់ដែលបានវិនិយោគ អ្នកគ្រាន់តែរក្សាដើមទុនវិនិយោគអោយបានយូរ ដោយគ្រាន់តែការពារ

ហានិភ័យកុំអោយកើតមានឡើង ហើយរងចាំរហូតដល់ទ្រព្យដែលយើងបានវិនិយោគផ្តល់ផលតបស្នងឱ្យយើងវិញ។

កុំគិតតែប្រាក់ចំណេញតែមួយមុខ មនុស្សភាគច្រើនផ្តោតតែលើប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដែលធ្វើអោយពួកគេត្រូវខាតបង់ប្រាក់កាក់។ តាមពិតគឺ បើអ្នករឹតតែតក់ក្រហល់ចង់បានប្រាក់ចំណេញច្រើន និងលឿនប៉ុណ្ណា ផលតបស្នងរឹតតែតិច ឬពេលខ្លះខាតថែមទៀតផងដែរ។

សឹមៗកុំបំបោលក្រែងមិនដល់ដូចប្រាថ្នា! «ពាក្យខ្មែរ»

Safety is First សុវត្ថិភាពជាចំបង! លោកជា បូណាន

 

 

 

 

 


អ្នកវិនិយោគដែលពូកែមិនព្រមទុកលុយនៅស្ងៀមៗ

ដាច់ខាត វាជាវិធីសាស្ត្រដែលគេហៅថាអត្រា

ចលនារបស់លុយ អ្នកវិនិយោគអាជីព

ពិតប្រាកដ និងឈានទៅមុខជានិច្ច

ជាម្ចាស់អចលនទ្រព្យថ្មី ហើយ

ជាម្ចាស់អចលនទ្រព្យថ្មី

បន្តទៀតជារឿយៗ

 

 


លោក រ៉ូបើតគីយូសាគី អ្នកវិនិយោគអចលនទ្រព្យ

និងអ្នកនិពន្ធសៀវភៅ ឪពុកអ្នកមាន ឪពុកអ្នកក្រ

Rich Dad Poor Dad  

តម្លៃកើនជានិរន្ត៍

 


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel