សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ការគណនា ការប្រាក់

សាមញ្ញមានប្រយោជន៍ និងអាចធ្វើបាន 
                ការគណនា ការប្រាក់

ជម្រាបសួរ ប្រិយមិត្តហិរញ្ញវត្ថុរូបវន្តបុគ្គល ជាទីគោរពរាប់អាន !
ថ្ងៃនេះខ្ញុំសូមលើកយក ការគណនារការប្រាក់ ក្នុងការបង់រំលស់ធនាគារ មកចែកជូនបងប្អូនដើម្បីបានជាប្រយោជន៍ក្នុងការពិចារណាមុនសម្រេចចិត្តក្នុងការជ្រើសរើសការបង់រំលស់ និងត្រៀមខ្លួនរៀបចំផែនការក្នុងការសងត្រឡប់ វិញប្រកបដោយទំនុកចិត្ត។
 មុននឹងឈានដល់ការរៀបរាប់ពីការគណនារការប្រាក់ ខ្ញុំសូមលើកឡើងពីការបង់រំលស់កម្ចីធនាគារពីរប្រភេទជាមុនសិន៖
១. ប្រភេទបង់រំលស់ថយដើមថយការ
២. ប្រភេទបង់រំលស់ថេរទាំងដើមទាំងការ
 
 ប្រភេទទី០១ ការបង់រំលស់បែបនេះ គឺជាការបង់រំលស់ ទាំងដើម និងការប្រាក់ដែលមានចំនូនទឹកប្រាក់ត្រូវបង់ប្រចាំខែថយចុះម្តង បន្តិចៗ ជារៀងរាល់ខែ ដោយចាប់ផ្តើមបង់រំលស់ ចំនួនច្រើននៅដំណាក់កាលតំបូង តែបង់យូរៗទៅ ចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែចេះតែថយចុះ ព្រោះលុយដែលបង់មុនៗ មួយផ្នែកជាប្រាក់ដើម ធ្វើឲ្យចំនួនដើមដែលជំពាក់ថយចុះ នាំឲ្យការប្រាក់ក៏ថយចុះ ធ្វើឲ្យចំនួនទឹកប្រាក់ត្រូវបង់រំលស់សរុបប្រចាំខែថយចុះតាមហ្នឹងដែរ។
 
ប្រភេទទី០២ ការបង់រំលស់បែបនេះ គឺជាការបង់រំលស់ដែលមានចំនូនទឹកប្រាក់ប្រចាំខែថេរ គឺស្មើគ្នាតែម្តងតាំងពីចាប់ផ្តើមបង់រំលស់ដំបូងរហូតដល់បញ្ចប់កិច្ចសន្យា។ ដោយទឹកប្រាក់ដែលបង់រំលស់ប្រចាំខែគឺត្រូវបានគណនាឲ្យមានចំនួនថេរតែម្តង ក្នុងនោះគឺមានប្រាក់ដើម និងប្រាក់ការដូចគ្នា តែមុនតំបូងគឺបង់ដើមតិច ការប្រាក់ច្រើន តែនៅពេលការប្រាក់ថយចុះ ចំនួនប្រាក់ដើមកើនឡើងតាមសមាមាត្រធ្វើឲ្យការបង់រំលស់ប្រចាំខែមានចំនួនថេរ ការជ្រើសរើសយកជម្រើសនេះនាំអោយយើងងាយស្រួលក្នុងការធ្វើផែនការចំណាយដើម្បីបង់ទៅធនាគារវិញ។ តែទោះបីយ៉ាងណាក៏ដោយការជ្រើសរើសប្រភេទណាមួយវាអាស្រ័យលើផែនការហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ សម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើស យកការបង់រំលស់ថេរទាំងដើមនឹងការប្រាក់ព្រោះវាមានភាពងាយស្រួលដោយការបង់រំលស់ប្រចាំខែតិចល្មមតាំងពីចាប់
ផ្តើម។ តែប្រសិនបើជ្រើសរើសយកជម្រើសទី០១ ថយដើមថយការ ការបង់ឆ្នាំដំបូងមានចំនួនទឹកប្រាក់ច្រើនជាងការបង់ថេរទាំងដើមនឹងការប្រាក់ ។
ឧទារណ៍ យើងខ្ចីប្រាក់ចំនួន ១ម៉ឺនដុល្លារពីធនាគារ ក្នុងអត្រាការប្រាក់ ១២% ក្នុង១ឆ្នាំ ឬ១% ក្នុង១ខែ ក្នុងរយៈពេល ៥ឆ្នាំដូចគ្នា តែជម្រើសជី០១ ត្រូវបង់ខែដំបូងចំនួន ២៦៧$ ខណៈជម្រើសទី០២ បង់ត្រឹមតែ២២៣$ តែប៉ុណ្នោះ ។
តោះរៀបរាប់មកយូរហើយយើងនាំគ្នាមកមើលវិធីគណនាការប្រាក់បែបងាយៗ ដែលបងបង្អូនអាចធ្វើបានដោយខ្លួនឯង។ 
រូបមន្ត ការប្រាក់ត្រូវបង់ស្មើ ចំនួនប្រាក់ដើមគុណ អត្រាភាគរយ ប្រចាំឆ្នាំ។
ឧទាហរណ៌ យើងខ្ចីប្រាក់ ១ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ១២% ក្នងមួយឆ្នាំ គឺយក 10,000 × 0,12 = 1,200$ ឬ100$ ក្នុងមួយខែ ។
ប៉ុន្តែជាទូទៅធនាគារគេគិតជាថ្ងៃ ដូច្នេះយើងត្រូវគណានា ដូចតទៅ ៖
ប្រាក់ដើម គុណ អត្រាការប្រាក់ ចែក ជាមួយ៣៦៥ថ្ងៃ(មួយឆ្នាំ មាន ៣៦៥ថ្ងៃ) បន្ទាប់មកយកគុណជាមួយចំនួនថ្ងៃនៃខែនីមួយៗជាការស្រេច។
10,000 × 0,12 /365 × 31(ខែដែលមាន៣១ថ្ងៃ) = 101.91$ រួចហើយនាំយកការប្រាក់ប្រចាំខែនីមួយៗដែលបានគណនា ទៅបូកជាមួយប្រាក់ដើមដែលត្រូវសងប្រចាំខែនឹងបានចំនួនទឹកប្រាក់សរុបត្រូវសងប្រចាំខែ ឬហៅថាទឹកប្រាក់បង់រំលស់ប្រចាំខែ ។ 
យោងតាមសម្ថកម្មខាងលើ យើងបាន 
10,000 / 60= 166.6 ប្រាក់ដើម 
10,000 × 0,12 /365 × 31 = 101.91 ការប្រាក់ 
=> 166.6+101.91=268.7$ សម្រាប់ខែដំបូង និងខែបន្ទាប់ចេះតែថយចុះម្តងបន្តិចម្តងបន្តិចដោយសារប្រាក់ដើម(166.6$)ត្រូវបានសងជារៀងរាល់ខែ ជ្វើឱ្យការប្រាក់ថយចុះនាំឱ្យផលបូកប្រចាំខែថយចុះ។ 
ចំពោះការបង់ថេរយើងអាចគណានាដោយងាយស្រួលតាម អេផ្លិខេសិនមួយចំនួនដូចជា (ក្នុងរូប) Ez Financial Calculator 
សម្រាប់ ទូរសព្ទ អាយហ្វូន Iphone (iOS) 
ឬ Financial Calculator សម្រាប់ អេនដ្រយ(Android) 
#ខ្ញុំនឹងឆ្លៀតពេលធ្វើវីឌីអូ ឬឡាយពន្យល់បន្ថែមក្នុងករណីបងប្អូនមានចម្ងល់ ។ 
វិធីសាស្ត្រក្នុងការខ្ចីលុយដែលមានប្រសិទ្ធិភាព 
១ ខ្ចីច្រើន 
២ សងដើមតិច 
៣ ការប្រាក់ទាប 
៤ រយៈពេល វែង ឬយូរ 
#ហិរញ្ញវត្ថុរូបវន្តបុគ្គល មានជាPDF និងសម្លេង 
នៅក្នុងApp #Kumnit និង #Owlebook

ជា បូណាន

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel