សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


រៀនផលិតលុយដោយខ្លួនឯង


         

ចំណងជើងមេរៀននេះចេញមករៀងប្លែកបន្តិច អ្នករាល់គ្នាប្រហែលជាគិតថាខ្ញុំនិយាយលេងសើចហើយមើលទៅ ហាហា!

 បាទពិតមែនហើយ!

តាមពិតទៅ ខ្ញុំមិនមានន័យថាផលិតលុយមែនទែននោះទេ។ តែខ្ញុំសំដៅលើការកាន់កាប់ ឬភាពជាម្ចាស់លើទ្រព្យសម្បត្តិដែលបង្កើតលំហូរសាច់ប្រាក់ (Cash Generating Asset) ឱ្យពួកយើងជាប្រចាំ ដោយយើងមិនចាំបាច់ធ្វើការរាល់ថ្ងៃដើម្បីរកលុយ ឬហៅថាចំណូលអកម្ម(Passive Income)

        គំនិតបង្កើតលំហូរសាច់ប្រាក់ពីទ្រព្យសម្បត្តិ ឬចំណូលអកម្ម ត្រូវបានគេស្គាល់កាន់តែច្រើន បន្ទាប់ពីសៀវភៅ ឪពុកអ្នកមានឪពុកអ្នកក្រ (Rich Dad Poor Dad) និពន្ធដោយ រ៉ូបឺតគីយូសាគិ បានចេញលក់កាលពីឆ្នាំ ១៩៩៧ និងល្បីដល់ប្រទេសកម្ពុជាយើងប្រហែល ១០ ឆ្នាំមុន។

ខ្ញុំបានអានសៀវភៅនេះជាលើកដំបូងក្នុងឆ្នាំ ២០០០ស្តើង ជាភាសាខ្មែរ ហើយអានម្តងទៀតជាភាសាបរទេសនៅឆ្នាំ២០១៤។ ខ្ញុំបានយកគោលគំនិតនៅក្នុងសៀវភៅនេះមកសាកល្បងធ្វើមានខុស និងត្រូវ (និយាយទៅ ខុសច្រើនជាងត្រូវហើយបន្ទាប់មកកែតម្រូវរៀនសូត្រ ផ្លាស់ប្តូររបៀបនៃការគិត និងរបៀបធ្វើខ្លះៗ ឱ្យស្របជាមួយបរិបទសង្គមជាក់ស្តែង។

        ច្រើនឆ្នាំកន្លងមក សៀវភៅនេះត្រូវបានមនុស្សរាប់សែននាក់ក្នុងប្រ ទេសយើងធ្លាប់បានអាន និងស្តាប់ក្លីប(Clip)ទាំងជាភាសាខ្មែរ និងបរទេស ប៉ុន្តែមានមនុស្សមិនតិចទេ ដែលបានត្រឹមអាន មិនបានសាកល្បងអនុវត្តន៍ទើបមិនយល់ ហើយមិនបានទទួលលទ្ធផលល្អនៅក្នុងជីវិតរស់នៅ ហើយក៏មានមនុស្សមិនតិចទេ ដែលបានអានហើយអនុវត្តន៍ តែបែរជាមិនទទួលបានផ្លែផ្កាអ្វីនោះទេ។ អ្វីដែលលើសពីនោះទៅទៀត គឺមានមនុស្សមួយចំនួនបានទាំងយកផ្នត់គំនិត ឬគោលការណ៍ក្នុងសៀវភៅនេះមកចែករំលែក។ អ្នកខ្លះក្លាយជាគ្រូបណ្តុះបណ្តាល និងបង្កើតជាវីឌីអូក្លីបផ្សេងៗថែមទៀតផង។ តែផ្ទុយទៅវិញពួកគេផ្ទាល់ខ្លួនបែរជាមិនបានផលអ្វីពីការអនុវត្តជាក់ស្តែងនោះទេ ដោយសារ មានចំណេះដឹងហិរញ្ញវត្ថុ តែខ្វះភាពឆ្លាតវៃហិរញ្ញវត្ថុ។ គំនិតបង្កើតទ្រព្យដែលផ្តល់ចរន្តសាច់ប្រាក់នោះគឺសាមញ្ញបំផុត ហើយមានវិធីជាច្រើនដើម្បីផលិតលុយប្រើដោយខ្លួនឯងពីទ្រព្យសម្បត្តិដែលយើងបានបង្កើតឡើង 

✓ មានលុយមួយចំនួន (ច្រើនគួរសមផ្ញើប្រាក់ ឬទិញបណ្ណបំណុយកការប្រាក់ ឬអាចជ្រើសរើសទិញភាគហ៊ុន ឬមូលនិធិរួម(វិនិយោគ)យកភាគលាភ។

✓ ប្រើថាមពលនៃប្រាក់កម្ចី ទិញអចលនទ្រ

ព្យសម្រាប់ជួល។

✓ បង្កើតអាជីវកម្ម រៀបចំប្រព័ន្ធឱ្យអ្នកផ្សេងទៀតធ្វើការ បន្ទាប់មកដកខ្លួន បើកចិត្តឱ្យអ្នកផ្សេងធ្វើការ ហើយត្រួតពិនិត្យមើលអាជីវកម្ម និងយកប្រាក់ចំណេញ។

✓ បង្កើតស្នាដៃហើយរក្សាសិទ្ធិ សរសេរ រៀបរៀង និពន្ធសៀវភៅ បទចម្រៀង ធ្វើជាវីដីអូ យូធូប។ ល។ ឬកម្មសិទ្ធិបញ្ញា ហើយយកភាគរយពីសិទ្ធិទាំងនោះ។ ល។

ដើម្បីទទួលបានជាការប្រាក់ ភាគលាភ ប្រាក់ឈ្នួល ប្រាក់ចំណេញ និងសួយសារអាករគឺជាសាច់ប្រាក់ ដែលទ្រព្យសម្បត្តិរបស់យើងផលិតលុយចេញសម្រាប់យើងប្រើប្រាស់ ដ៏រាបណាយើងបន្តកាន់កាប់វា និងខ្លួនវានៅតែអាចមានប្រយោជន៍។

      ក្រោយពីស្តាប់រួចដូចជាមិនមានអ្វីពិបាកនោះទេ តែហេតុអ្វីបានជាមនុស្ស

ជាច្រើនដែលបានដឹង នៅតែធ្វើមិនបាន?

         ចម្លើយដែលខ្ញុំបានជួបផ្ទាល់តាមរយៈការធ្វើការអស់រយៈពេលជាច្រើនឆ្នាំលើហិរញ្ញវត្ថុ  គឺមានមនុស្សជាច្រើនមិនអាចអត់ធ្មត់រង់ចាំបាន   ខណៈទ្រព្យសម្បត្តិកំពុងដំណើរការបណ្តើរៗ   ដើម្បីបង្កើតលុយ (ត្រូវការពេលយូរគួរសមទីបំផុតក៏ត្រូវបោះបង់របស់ដែលវិនិយោគ តែមិនទាន់បានលុយ ហើយជ្រើសរើសការងារដែលបានលុយ ភ្លាមៗ   ផ្ទុយពីអ្នកដែលអត់ធ្មត់រង់ចាំហើយព្រមលះបង់ និងមានឆន្ទៈ ប្តូរធនធានមួយចំនួនដែលមាន(ជាពិសេសពេលវេលាដើម្បីបង្កើតទ្រព្យ ដោយមានបំណងឱ្យទ្រព្យរកលុយឱ្យវិញនាពេលអនាគត។ទោះបីពេលដំបូងមិនទាន់មានប្រាក់ចំណូលចូលហោប៉ៅ ហើយថែមទាំងមានការចំណាយចេញពីហោប៉ៅរៀងរាល់ខែថែមទៀតផង ដូចជាខ្លួនខ្ញុំជាដើមបានបោះបង់ការងារដែលមានប្រាក់ខែសមរម្យ មកបង្កើតរបរខ្លួនឯងកាលពីឆ្នាំ២០១៦សារជាថ្មីម្តងទៀត បានត្រឹមទប់ទល់ តែសល់ពេលខ្លះដើម្បីអភិវឌ្ឍន៍ខ្លួន និងឆ្លៀតចងក្រងជាមេរៀន និងសៀវភៅទម្រាំបានលេចចេញជារូបរាង ត្រូវចំណាយពេលវេលា កម្លាំងចិត្ត កម្លាំងកាយ និងដើមទុនមួយចំនួនធំដើម្បីបោះពុម្ពថែមទៀតផង។ អាចនិយាយបានថា រយៈពេលដំបូងមានតែការចំ ណាយតែប៉ុណ្ណោះ។ ពេលខ្លះ ខ្ញុំសារភាព គិតត្រឡប់ចុះត្រឡប់ឡើងថា តើខ្លួនឯងគិតខុស ឬត្រូវប៉ុន្តែបន្ទាប់ពីទទួលបានការទទួលស្គាល់ និងលើកទឹកចិត្តពីសិស្សដែលបានរៀនជាមួយខ្ញុំ និងប្រិយមិត្តក្នុងបណ្តាញសង្គម ហើយមានអ្នកស្នើរសុំឱ្យបង្រៀន និងប្រឹក្សាយោបល់ជាបន្តបន្ទាប់ធ្វើឱ្យខ្ញុំរឹតតែមានជំនឿលើចំណេះជំនាញ និងបទពិសោធន៍ ព្រមទាំងវិធីដែលកំពុងអនុវត្តន៍។ ហើយនៅទីបំផុតក៏ទទួលបានប្រាក់កម្រៃខ្លះពីការបង្រៀន និងស្នាដៃរៀបរៀង និងសេសេរសៀវភៅទាំងតាមរយៈអនឡាញ(Online) និងផ្ទាល់។ អ្វីដែលខ្ញុំបានធ្វើ គឺអាចជួយដោះស្រាយបញ្ហាដល់អ្នកដែលមានបញ្ហាហិរញ្ញវត្ថុ បំណុល និងវិនិយោគនិងជួយឱ្យអ្នកដែលមិនទាន់មានបញ្ហា មានហិរញ្ញវត្ថុដែលល្អប្រសើរឡើង ទើបពេលនេះខ្ញុំអាចផលិតលុយបានមកខ្លះៗហើយ(ហាហាហា!)ពីការលក់សៀវភៅ ផ្តល់ប្រឹក្សា និងបង្រៀន ហើយប្រសិនបើខ្ញុំរក្សាស្នាដៃឱ្យបានល្អ (គ្រឿងផលិតលុយខ្ញុំនៅតែអាចលក់រកចំណូលបានបន្តទៀត ដ៏រាបណានៅមានអ្នកគាំទ្រស្នាដៃរបស់ខ្ញុំ។ ហើយរឹតតែច្រើនឡើងៗ បើស្នាដៃ និងកិច្ចការរបស់ខ្ញុំត្រូវបានទទួលស្គាល់ពីចំនួនមនុស្សកាន់តែច្រើន។

លទ្ធផលតិច ឬច្រើន តូច ឬធំ ស្របតាមសមត្ថភាពអ្នកចង់បានលទ្ធផលល្អជាងមុន ចូរបង្កើនសមត្ថភាព

ប្រសិនបើគ្មានជំនឿ និងផែនការ ខ្ញុំមិនអាចអត់ធ្មត់រង់ចាំបានទេ កុំថាឡើយធ្វើ សូម្បីគិត ឬស្តាប់ក៏មិនអាចផង។ ព្រោះមនុស្សភាគច្រើនគេជ្រើសរើសធ្វើអ្វីដែល បានលុយភ្លាមៗ ឬនៅចុងខែជារៀងរាល់ខែល្អជាង។ ដូចអ្នកវិនិយោគអចលនទ្រព្យថ្មីដែរ ដែលត្រូវចេញទៅក្រៅរកមើលផ្ទះ ឬខុនដូ យ៉ាងហោច៣០ ទើបអាចរកឃើញទ្រព្យល្អៗ សម្រាប់វិនិយោគមួយកន្លែង។

រូបមន្តវិនិយោគទូទៅគឺ៖ ១០០ - ៣០ -  -  មានន័យថាមើលទុក ១០០ ជម្រុះមកត្រឹម៣០ រួចហើយតថ្លៃ (ស្នើទិញ និងទិញ១។ 

ហត់នឿយ ក្តៅក៏ក្តៅ ថ្ងៃខ្លះក៏ជួបភ្លៀង ហើយមិនដឹងទៀតថា អ្វីដែលបានគិត ការគណនា ឬការព្យាករណ៍ហ្នឹងត្រឹមត្រូវដែរឬទេ និងបានប្រាក់ពិតប្រាកដទេបើដើររកហើយមិនជួបរបស់ល្អ ឬទិញហើយមិនបានទៅតាមផែនការហិរញ្ញវត្ថុ(គណនារកផលតបស្នងជាមុនឱ្យបានចំណូលច្រើនជាងបង់រំលស់ធនាគារនោះទេ ច្បាស់ជាខាត ជាមិនខាន!

តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យមនុស្សមិនអាចអត់ធ្មត់រង់ចាំ រហូតដល់ទ្រព្យសម្បត្តិបង្កើតប្រាក់ចំណូលបាន?

ចម្លើយដំបូងគឺ " បំណុល គឺថាមពលហិរញ្ញវត្ថុអវិជ្ចមានព្រោះមនុស្សភាគច្រើនបានបង្កើតបំណុល និងចំណាយ លើសលទ្ធភាពដូច្នេះការខ្វះខាតលុយធ្វើឱ្យពួកគេមិនអាចផ្តោតអារម្មណ៍លើការបង្កើតទ្រព្យធ្វើឱ្យពិបាកក្នុងការអត់ធ្មត់ក្នុងស្ថានភាពបែបនេះបានយូរ រហូតទទួលផល  ប្រសិនជាត្រូវនឿយហត់និងធ្វើអ្វីបន្ថែមក្រៅពីម៉ោងធ្វើការ គឺត្រូវធ្វើរឿងណា ដែលបានលុយភ្លាមៗ មិនបានមិនធ្វើនោះទេ ព្រោះបំណុលកំពុងដុតរោលពួកគេ ធ្វើហ្វី្រក៏មិនបានដែរ ហើយបើលុយយឺតក៏មិនព្រមដែរ។

មិនទាន់យល់សេចក្តី  គ្មានគោលដៅ និងលោភលន់ មានមនុស្សជាច្រើនមិនទាន់យល់សេចក្តី គ្មានគោលដៅ និងលោភលន់ ទើបពួកគេមិនអាចអត់ធ្មត់រងចាំបានទេ។ រត់ទៅនេះបន្តិច ទៅនោះបន្តិច ព្រោះគ្មានផែនការច្បាស់លាស់ ចង់មានបានឆាប់ៗ ឱ្យធ្វើអ្វីក៏មិនយកចិត្តទុកដាក់ ខ្វះសេចក្តីស្មោះត្រង់ តស៊ូព្យាយាម និងអត់ធ្មត់ ព្រោះនឹកមមៃចង់បានតែលុយ ធ្វើឱ្យគេមិនបានកសាងគុណតម្លៃដែលជាចំណូលអរូបិយដែលជាធាតុផ្សំមួយដ៏សំខាន់ក្នុងការបង្កើតចំណូលអកម្មនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបំផ្លាញឱកាសរបស់ខ្លួនឯងឱ្យរឹតតែឆ្ងាយ ដោយទង្វើខ្វះការទទួលខុសត្រូវថែមទៀតផង។

ហេតុដូច្នេះ ចូរបង្កើតទ្រព្យ(អ្វីដែលមានចំណូលមុនទិញបំណុល (អ្វីដែលត្រូវចំណាយឬនិយាយ ម្យ៉ាងទៀតថា ប្រសិនបើមនុស្សម្នាក់ចង់ផ្តោតការយកចិត្តទុកដាក់របស់គាត់ទៅលើការកសាងទ្រព្យសម្បត្តិ ត្រូវធ្វើឱ្យស្រាលខ្លួនពីបំណុលតាំងពីដំបូង ត្រឹមប៉ុណ្ណេះក៏ធ្វើឱ្យអ្នកងាយស្រួលក្នុងការបង្កើតម៉ាស៊ីនផលិតលុយផ្ទាល់ខ្លួនរបស់អ្នកឱ្យបានច្រើនឡើងៗ។

យុទ្ធសាស្រ្តសំខាន់មួយក្នុងការផលិតលុយដោយខ្លួនឯងគឺបង្កើតទ្រព្យសម្បត្តិដែលផ្តល់លំហូរសាច់ប្រាក់ នោះយើងគួរតែកសាងទ្រព្យសម្បត្តិ ដោយប្រើថាមពលជំនួយ Leverage ពីលុយរបស់អ្នកដទៃ ដើម្បីបង្កើនឱកាស និង   អត្រានៃការតបស្នងវិញសម្រាប់ការវិនិយោគរបស់យើង ដែលការវិនិយោគនៅក្នុងលក្ខណៈនេះតម្រូវឱ្យមានផែន

ការវិនិយោគដ៏ល្អ និងលម្អិតគ្រប់ជ្រុងជ្រោយ ដោយប្រើចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល។

ដូចជាវិនិយោគលើផ្ទះជួល   ដោយប្រើដើមទុន៣០%   និងខ្ចីប្រាក់ពីធនាគារ ៧០។គោលការណ៍សំខាន់នៃការវិនិយោគរបៀបនេះគឺ ជ្រើសរើសទិញឬវិនិយោគលើផ្ទះជួល ដែលផ្តល់ប្រាក់ឈ្នួល ច្រើនជាងការបង់រំលស់ និងការចំណាយរបស់ផ្ទះនោះ។ដូច្នេះផ្ទះជួលដើរតួជាម៉ាស៊ីនបោះពុម្ពលុយផលិតលុយឱ្យយើងរាល់ខែ។

ប្រសិនបើអ្នកចង់ឱ្យមានម៉ាស៊ីនបោះពុម្ពលុយផ្ទាល់ខ្លួន សូមចាប់ផ្តើមងាយៗ ដោយគ្រាន់តែបញ្ឈប់ការបង្កើតបំណុល(អាក្រក់និងការចំណាយដែលលើសលទ្ធភាព ឈប់ផ្តោតលើប្រាក់ចំណូលទាន់ចិត្តភ្លាមៗតាមអារម្មណ៍ តែបានតែម្តង ឬរយៈពេលខ្លី ហើយងាកទៅផ្តោតអារម្មណ៍ ហើយអត់ធ្មត់ឱ្យបានគ្រប់គ្រាន់ក្នុងការវិនិយោគដើម្បីកសាងទ្រព្យសម្បត្តិ ដែលផ្តល់ចរន្តសាច់ប្រាក់រយៈពេលវែង។

The RICH don’t WORK for MONEY

អ្នកមានមិនធ្វើការដើម្បីលុយ ប៉ុន្តែធ្វើការដើម្បីបង្កើតទ្រព្យ!

រ៉ូបើត គីយូសាគិ អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមាន ឪពុកអ្នកក្រ

 

 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel