សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ជាការវិនិយោគងាយស្រួល

ជាការវិនិយោគងាយស្រួល

បើខ្ញុំនិយាយថាការវិនិយោគ អចលនទ្រព្យជារឿងងាយខ្លាំងណាស់ មនុស្សជាច្រើនច្បាស់ជាក្រវីក្បាលមិនឈប់នោះទេ រួចនិយាយថា មិនពិតទេ!

ជឿចុះបាទ ព្រោះវាជារឿងពិត

ការវិនិយោគក្នុងវិស័យអចលនទ្រព្យជាអ្វីដែលត្រង់ៗគ្មានភាពស្មុស្មាញ

ដោយសារតម្លៃរបស់វា និងប្រាក់ចំណូលកើនឡើងជាដ៏រាប និងស្ថិតស្ថេរ ដែលនាំមកនូវប្រាក់ចំណូលជាប្រាក់សុទ្ធ « ឈ្នួល» និងប្រាក់សន្សំក្នុងពេលតែមួយ។

ផ្ទុយពីចលនទ្រព្យ(ទ្រព្យដែលអាចបំលាស់ទីបាន) មានតែប្រែប្រួលតម្លៃថយចុះ ដូចជារថយន្ត និងរបស់ប្រើប្រាស់ផ្សេងៗ កម្រមានអ្នកទិញហើយលក់បានចំណេញណាស់។

តែទោះបីជាយ៉ាងដូច្នេះក៏ដោយចុះពេលទិញរថយន្ត មនុស្សភាគច្រើនមិនមានអារម្មណ៍ថាខ្លាចបំណុលនោះទេបើទោះបីជាដឹងថាវានឹងចុះថ្លៃនៅថ្ងៃក្រោយក៏ដោយចុះ ព្រោះវាផ្តល់ផលតបស្នងភ្លាម(ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបាន) តែហេតុអ្វី?         ពេលខ្ចីប្រាក់ ដើម្បីវិនិយោគអចលនទ្រព្យ បែរជាខ្លាចទៅវិញ ទាំងដឹងថាវានឹងបង្កើតលុយឱ្យអ្នក (គណនាតាមក្បួនវិនិយោគ) និងមានឱកាសទួលបានប្រាក់ចំណេញថែមទៀតផង។

ម្យា៉ងវិញទៀតអចលនទ្រព្យជាការវិនិយោគដែលមិនមានការប្រែប្រួលលឿនក្នុងពេលខ្លី ឬផ្លាស់ប្តូរគ្រប់វិនាទីនោះទេ កត្តាទាំងនេះធ្វើអោយអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាព័ត៍មាន ប្រៀបធៀបដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត មើលបានរឹតតែច្រើន អ្នករឹតតែមានការយល់ដឹងកាន់តែច្បាស់ អំពីតម្រូវការទីផ្សារ(one location one client ទីតាំងមួយ អតិថិជនមួយប្រភេទ) ការផ្គត់ផ្គង់រហូតមានទំនុកចិត្តទិញអចលនទ្រព្យនោះក្នុងតម្លៃសមរម្យ ។

ដូចដែលបានរៀបរាប់មកខាងលើ អ្នកពិតជាឃើញហើយថាការវិនិយោគអចលនទ្រព្យគឺ ពិតជាងាយមែន!

ជាការវិនិយោគងាយស្រួល

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel