សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ផ្សារហ៊ុនគឺជាអ្វី?


 




  

ផ្សារហ៊ុនគឺជាកន្លែងជួញដូរភាគហ៊ុន របស់ក្រុមហ៊ុនដែលបានចុះបញ្ជីដាក់លក់ភាគហ៊ុននៅផ្សារមូលប័ត្រ ដែលសាធារណៈជនអាបញ្ជាទិញលក់ភាគហ៊ុនតាមរយៈក្រុមហ៊ុនជើងសារដែលទទួលបានការអនុញ្ញាត្តិពីផ្សារមូលប័ត្រ។

នៅក្នុងប្រទេសកម្ពុជាយើងមានផ្សារហ៊ុន ឬផ្សារមូលប័ត្រកម្ពុជា ហៅកាត់ថា CSX ដែលចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ២០១០នៅផ្សារមូលប័ត្រកម្ពុជា មានក្រុមហ៊ុនបោះផ្សាយទាំងមូលប័ត្រ(ភាគហ៊ុននិងមូលបំណុល ឬសញ្ញាប័ណ្ណ(លិខិតទទួលស្គាល់បំណុល)

នៅក្នុងវិស័យជួញដូរភាគហ៊ុនមានតួអង្គសំខាន់ៗមួយចំនួនដូចជា៖ 

គណកម្មការមូលប័ត្រ

ផ្សារហ៊ុន 

ក្រុមហ៊ុនសាជីវកម្ម (ក្រុមហ៊ុនដែលបានចុះបញ្ជី និងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅផ្សារមូលប័ត្រ)

ក្រុមហ៊ុនឈ្មួញជើងសារ សាធារណៈជនអាចបញ្ញា ទិញ លក់ភាគហ៊ុន តាមរយៈក្រុមហ៊ុនជើងសារទាំងនេះដោយបង់ថ្លៃសេវាទិញលក់ទៅតាមតំលៃសេវាដែលបានកំណត់។

.ធនាគារសាធារណៈជនតម្រូវអោយមានបញ្ជីធនាគារផងដែរដើម្បីងាយស្រួលក្នុងការផ្ទេរសាច់ប្រាក់ចេញចូលគណនេយ្យជួញដូរ។ 

តួអង្គទាំងអស់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យមូលប័ត្រក្នងប្រទេសកម្ពុជា ដែលផ្តល់ភាពងាយស្រួលដល់សាធារណៈជនអាចចាប់ផ្តើមវិនិយោគក្នុងវិស័យនេះ ដើម្បីទទួលបានភាពល្អប្រសើរឡើង

ផ្នែកហិរញ្ញវត្ថុ និងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ 

ផ្សារហ៊ុនគឺជាកន្លែងដែលក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួន និងអាចឱ្យសារធារណៈជនអាចជ្រើសរើសវិនិយោគលើក្រុមហ៊ុនណាមួយដែលខ្លួនពេញចិត្តទៅទៅតាមលទ្ធភាព និងផែនការ ដើម្បីភាពរីកចម្រើនរបស់ខ្លួន និងគ្រួសារ ផ្សារភាគហ៊ុនត្រូវបានរចនាដើម្បីផ្តល់ភាពងាយស្រួលឱ្យមនុស្សគ្រប់រូបអាចចូលរួមវិនិយោគបានដោយប្រើដើមទុនតិច អាចវិនិយោគបានគ្រប់ពេលដែលខ្លួនចង់វិនិយោគ (រាល់ពេលដែលទីផ្សារដំណើរការដើម្បីប្រមូលទុនយកទៅវិនិយោគបន្តសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅក្នុងផ្សារមូលប័ត្រ។ ហើយភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននីមួយៗនៅក្នុងផ្សារមូលប័ត្រ (មួយចំណែកនៃហ៊ុនសរុបរបស់ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយសាធារណៈជន ទាំងរូបវន្តបុគ្គល និងនិតិបុគ្គល។ ដូចច្នេះមានន័យថាការជួញដូរភាគហ៊ុននៅផ្សារមូលប័ត្រគឺជាការចូលហ៊ុនវិនិយោគជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្តតាមរយៈការស្នើទិញ និងអាចស្នើសុំដកទុននៅពេលដែលចង់ដកទុនតាមរយៈការស្នើលក់នៅផ្សារមូលប័ត្របានគ្រប់ពេលដែលទីផ្សារដំណើរការ ដូច្នេះវាមានភាពងាយស្រួលទាំងការចូលទុន និងដកទុន។ ប៉ុន្តែបើយើងវិនិយោគខ្លួនឯងនៅខាងក្រៅជាមួយមិត្តភ័ក្តិសាចញាត្តិ ក្រុមហ៊ុន អចលនទ្រព្យ។ល។ យើងត្រូវការដើមទុនច្រើន និងពិបាកដាក់ទុន ឬដកទុនពេលយើងត្រូវការលុយចាំបាច់ហើយអ្វីដែលលើសពីនោះគឺស្តង់ដានៃការទទួលខុសត្រូវ។

ការវិនិយោគនៅផ្សារមូលប័ត្រជារឿងងាយស្រួលដែលអ្នកគ្រប់គ្នាអាចធ្វើបាន ដោយគ្រាន់តែបើគណនេយ្យជួញដូរតាមរយៈក្រុមហ៊ុនជើងសារណាមួយដែលបានទទួលសិទ្ធិស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចបញ្ញាទិញលក់បានគ្រប់ពេលរៀងរាល់ផ្សារមូលប័ត្រដំណើរការ។ ប៉ុន្តែការវិនិយោគដែលជោគជ័យ៧ត្រូវការចំណេះដឹង នៅអត្ថបទបន្តបន្ទាប់ក្នុងសៀវភៅនេះនឹងជួយមិត្តអ្នកអានអោយមានការយល់ដឹងកាន់តែច្រើនអំពីការវិនិយោគ។

ផ្សារហ៊ុនគឺជាអ្វី?

ដោយជា បូណាន 

ហិរញ្ញវត្ថុរូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel