សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


មនុស្សគ្រប់គ្នាមានឱកាស ក្លាយជាអ្នកមាន

មនុស្សគ្រប់រូបមានឱកាសក្លាយជាអ្នកមាន

 

ខ្ញុំនឹងជួយប្រជាជនខ្មែរយើងឱ្យមានជីវភាព

រស់នៅដែលល្អប្រសើរជាងនេះតាមរយៈ

ចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល ដែលត្រឹមត្រូវ

ធ្វើឱ្យគ្រប់ក្រុមគ្រួសារចិញ្ចឹមជីវិតដោយរួចផុតពីទុក្ខ

ដោយសារលុយ ជាប្រយោជន៍ដល់សង្គម នាំឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

ខ្ញុំបានតាំងចិត្តដូចខាងលើនៅពេលដែលខ្ញុំចាប់ផ្តើមរកឃើញផ្លូវចាកចេញពីបំណុលរាប់សែនដុល្លា ខ្ញុំជឿថា មនុស្សគ្រប់រូប មានសិទ្ធិក្លាយជាអ្នកមាន និងមានសុភមង្គលគ្រប់ៗគ្នា!  

មនុស្សដែលមិនទាន់ជោគជ័យផ្នែកហិរញ្ញវត្ថុនៅថ្ងៃនេះ ព្រោះតែគាត់ មិនទាន់មាន ចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល និងទស្សនៈរឿងលុយដែលត្រឹមត្រូវ ដូច្នេះហើយទើបខ្ញុំចាប់ផ្តើបចែករំលែកចំណេះដឹងនេះដល់អ្នករាល់គ្នាដើម្បីធ្វើឱ្យមានជីវភាពល្អប្រសើរឡើងទាំងអស់គ្នា​ ជាផ្នែកមួយនាំឱ្យសង្គមរស់នៅរបស់យើងប្រកបដោយវិបុលភាព។

 

ជា បូណាន

     ហិរញ្ញវត្ថុរូបវន្តបុគ្គល

 


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel