សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


វដ្ដនៃភាពក្រីក្រ

៥. វដ្តនៃភាពក្រីក្រ

T˜

បាលីការពារ ក្រ ៖ គ្រប់គ្រាន់ មានហេតុផល សន្សំ!

              ច្រើនឆ្នាំកន្លងមក ខ្ញុំមានឱកាសផ្តល់ប្រឹក្សាហិរញ្ញវត្ថុដល់មនុស្សមួយចំនួនតាមវិទ្យុ តាមរយៈហ្វេសបុកឆាត (Facebook chat) និងជួបផ្ទាល់ ធ្វើឱ្យខ្ញុំរកឃើញថាមូលហេតុដែលធ្វើឱ្យមនុស្សជាច្រើនផុងខ្លួននងបំណុល គឺដោយសារមូលហេតុមួយចំនួនដូចខាងក្រោម៖

. ចាយលើសលទ្ធភាព៖

ខ្ញុំមិនហៅចាយវាយខ្ជះខ្ជាយនោះទេ ព្រោះចាយវាយខ្ជះខ្ជាយពេលខ្លះ មនុស្សយើងអាចធ្វើបាន បើសិនជាមានលទ្ធភាព និងមិនធ្វើឱ្យខូចវិន័យនៃការចាយវាយរបស់គេនោះទេ។ អ្នកមានចំណូល ៥០០$ ធ្លាប់ចាយជាមធ្យម ៣០០$  ទៅ៣៥០$ ក្នុងមួយខែ តែខែខ្លះមានបុណ្យ ការ ឬត្រូវទៅលេងស្រុក ឈឺស្កាត់ ក៏អាចចាយរហូតដល់៤៥០$ ឬ៥០០$ តែម្តងក៏អាចទៅរួចដែរ ព្រោះមិនទាន់ចូលដើម។

 ហេតុដូច្នេះ ការចាយវាយខ្ជះខ្ជាយមិនមែនជាបញ្ហានោះទេ តែបញ្ហាគឺចាយលើសគីឡូ(លើសសមត្ថភាព)ទៅវិញទេ។  ចង់បានរបស់តែមិនសូវមានលុយ មិនព្រមសន្សំលុយសិនចាំទិញ     បែជាបង់រំលស់តាមចិត្តភ្លាមតែម្តង។

ចរិកចាយលុយរបៀបនេះ គឺគួរឱ្យខ្លាចខ្លាំងណាស់ ព្រោះជាការប្រើជីវិតដែលមិនបានគិតដល់អនាគត យកអារម្មណ៍ចង់បានជាធំ ហើយបើក្លាយជាទម្លាប់ គឺពិបាកកែខ្លាំងណាស់។

អ្នកមានប្រាក់ខែ ៥០០$   រំលស់ទូរស័ព្ទតម្លៃ២០០$ ទៅ៣០០$  ដោយរំលស់ ២៥$ ទៅ៣០$ ក្នុងរយៈពេល១ឆ្នាំ ដែលធ្វើឱ្យពួកគេមើលរំលងថាអាចបង់រំលស់បានយ៉ាងងាយស្រួល ព្រោះបើគិតប្រាក់ខែ៥០០$  ប្រៀបធៀប ១ខែ២៥$ ទៅ៣០$ ពួកគេគិតថាស៊ីផុយ។ តែគាត់ភ្លេចគិតថា ខែមុនមានដែលសន្សំ ឬសល់លុយលើសពី30$ ដែរឬទេ?

ព្រោះបើមាន ឬសន្សំបាន ការរំលស់ទូរស័ព្ទយកមកប្រើក៏មិនចាត់ទុកថាលើសសមត្ថភាពនោះដែរ។ តែបើសិនជាកន្លងមកមិនដែលសល់លុយមួយរៀល ដាច់ខែដាច់ខ្យល់  ដើមខែសារីមេ ចុងខែសារេ...។ ការបង់រំលស់ខាងលើគឺលើសគីឡូ «លើសលទ្ធភាព» ហើយ។

. គ្មានផែនការការពារការប្រឈមជាមួយវិបត្តិហិរញ្ញវត្ថុ ដែលអាចកើតមានជាយថាហេតុ៖

អ្នកដែលរកលុយបានមក ចាយអស់ មិនដែលមានលុយសល់ មិនចេះសន្សំ មិនមានផែនការដោះស្រាយការប្រឈមផ្នែកហិរញ្ញវត្ថុ ដែលអាចកើតមាន ឈឺស្កាត់ ឧប្បត្តិហេតុុ អត់ការងារធ្វើ បើកប្រាក់ខែយឺត ឬបើកមិនបាន(ក្រុមហ៊ុនបិទ) ។ល។ តែងតែធ្លាក់ចូលក្នុងវដ្តនៃភាពក្រីក្របានយ៉ាងងាយ ជាងអ្នកដែលបានត្រៀមលក្ខណៈសម្បត្តិយ៉ាងល្អទុកជាមុន។       លើកឧទាហរណ៍រឿងងាយៗ អ្នកដែលមានម៉ូតូ ឡាន   បើកសុខៗ      ស្រាប់តែអាសំណព្វរបស់បងប្អូនខូច  បើម៉ូតូត្រឹម ៤០$ ទៅ៥០$ បើឡានខ្ទង់រាប់រយដុល្លារ តើបានលុយមកពីណាជួសជុល បើមិនដែលសន្សំលុយផង បើមិនសុំម៉ែ ឪ ឬខ្ចីគេ?

  អ្នកដែលមិនខ្វល់ខ្វាយពីរឿងសុខភាព ល្ងាចឡើងដាក់ (ផឹក) ថ្ងៃណាមួយ     សុខៗ មានជំងឺ ត្រូវចំណាយថ្លៃព្យាបាលរាប់រយដុល្លារបែបនេះ ពេលជាហើយ ស្ទើរឈឺម្តងទៀតពេលឃើញចំណាយ។

ទាំងនេះគ្រាន់តែជារឿងរ៉ាវមួយចំនួន ដែលជាបញ្ហាប្រឈមដែលអាចកើតឡើងលើជីវិតយើងគ្រប់គ្នា ដែលសុទ្ធតែត្រូវការប្រើលុយឱ្យខានតែបាន។ បើអ្នកមិនមានលុយទេ មានតែខ្ចីបុលគេ   ដែលជាហេតុត្រូវធ្លាក់ក្នុងអន្ទាក់បំណុល។

. ដោះស្រាយបញ្ហាហិរញ្ញវត្ថុឱ្យរួចតែពីដៃ៖

 អ្នកដែលមានទម្លាប់ ទាំងចាយវាយលើសលទ្ធភាព និងមិនមានការត្រៀមខ្លួនជាមួយបញ្ហាប្រឈមរឿងហិរញ្ញវត្ថុ(លុយ) ពេលមានបញ្ហា ច្រើនតែប្រើវិធីប្រមាទដោះ

ស្រាយឱ្យតែរួចពីដៃ។               ខ្វះលុយ ត្រូវការលុយ ក៏ដោះស្រាយដោយប្រមាទ ដោយរកលុយមកដោះស្រាយឱ្យផុតៗ មិនបានគិតពិចារណាថា លុយដែលទាញយកមកដោះស្រាយបញ្ហានៅពេលនេះ អាចធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់ជីវិតរស់នៅ នៅថ្ងៃខាងមុខដែរឬទេ?

                ឧទាហរណ៍ ចង់បានទូទឹកកកតម្លៃថ្លៃប្រើ ជំនួសឱ្យខំសន្សំលុយដើម្បីទិញ បែរជារំលស់យកតែម្តង រួចត្រូវរំលស់ជាប់(ចំណាយថេរ) ចាប់ពី ១២ខែ រហូតដល់៣៦ខែ។

ពេលខ្លះត្រូវការលុយចាយ ក៏ចងការប្រាក់ ឬខ្ចីធនាគារដោយមិនបានខ្វល់ពីការប្រាក់ចាប់ពី១០%ក្នុង១ខែ ឬប្រាក់រំលស់ធនាគារទាំងដើមទាំងការថាតើទៅរួច ដែរឬទេ? ចុងក្រោយខ្ចី អាថ្មី  សងអាចាស់!  ការប្រាក់ថ្លៃទៅៗ   ជីវិតវិលវល់បែបនេះគ្មានថ្ងៃចប់។

៤. រកស៊ីខាត ឬចាញ់បោកគេ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សមួយចំនួនបានខាតបង់ដោយការរកស៊ី ឬវិនិយោគខាតដោយខ្វះចំណេះដឹង។

មានអ្នកខ្លះបានជឿតាមការអូសទាញរបស់អ្នកហិរញ្ញវត្ថុបាយឆៅ (អ្នកហិរញ្ញវត្ថុចេះស្ទើរ) ផុងខ្លួនខាតបង់លុយកាក់។ អ្នកខ្លះដាក់លុយបានលុយ      តែបាត់លុយទាំងដើមទាំងការ។    អ្នកខ្លះទិញដីបានខ្យល់ វិលវល់អំពល់សៅហ្មងក្នុងឱរ៉ា មិនបានធ្វើអ្វីនោះទេគឺក្តៅក្រហាយដោយសារទ្រព្យខ្លួនឯង មានអ្នកខ្លះខ្ចីលុយបងប្អូន ឬចងការគេថែមទៀតផង។ មួយចំនួនទៀតជួញដូរលុយអេឡិចត្រូនិច។ល។  ដោយរំពឹងថានឹងបានក្លាយជាសេដ្ឋីឆាប់ៗ បានផុងខ្លួនយ៉ាងជ្រៅ អស់លុយកាក់ រហូតជំពាក់បំណុលគេ តែមិនព្រមលះបង់នោះទេព្រោះចង់ដោះស្រាយបញ្ហាឱ្យបានលឿនទាន់ចិត្ត។

ប្រសិនបើថ្ងៃនេះជីវិតអ្នកស្ថិតនៅក្នុងវដ្តនៃភាពក្រីក្រដោយសារបំណុលដែលបានលើកឡើងខាងលើ ល្មមដល់ពេលហើយ ដែលអ្នកគួរតែចាប់ផ្តើមដោះស្រាយបញ្ហាយ៉ាងប្រាកដប្រជា មុនពេលអ្វីៗ ហួសពេលអស់!

មានយឺត ប្រសើរជាង ក្រលឿន!

                                     វដ្តនៃភាពក្រីក្រ


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel