សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


គ្មានបំណុល(អាក្រក់)ជាលាភដ៏ប្រសើរ



គ្មានបំណុល(អាក្រក់)ជាលាភដ៏ប្រសើរ

ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងថា៖ ការមិនមានបំណុលជាលាភដ៏ប្រសើរ គឺព្រះអង្គសំដៅលើបំណុលអាក្រក់នេះឯង។ បំណុលអាក្រក់នាំមកនូវកាតព្វកិច្ចហិរញ្ញវត្ថុធ្ងន់ធ្ងរ ដល់ជនប្រុសស្រី 
ព្រោះបើទោះជាខ្ចីលុយដោយផែនការមកដោះស្រាយបញ្ហាចំពោះមុខដែលចាំបាច់ រកស៊ី ឬវិនិយោគត្រឹមកម្រិតដែលអាចទទួលខុសត្រូវបានក៏នៅតែមានកតព្វកិច្ចត្រូវបង់រំលស់ 
ឬទូទាត់សងវិញដែរ។ ហើយក្រោយពីដោះស្រាយបញ្ហារួចហើយ ឬអាជីវកម្ម និងការវិនិយោគមិនដំណើរការទៅតាមផែនការនោះទេនឹងនាំមកនៅបន្ទុកហិរញ្ញវត្ថុជាមិនខាន។ តែទោះបីយ៉ាងណាក៏ដោយជីវិតមនុស្សកើតមកហើយតែងប្រឈមជាមួយបញ្ហាផ្សេងៗក្នុងជីវិតរស់នៅដែលកម្រនឹងជៀសផុតពីការប្រើបំណុលណាស់។ ហេតុដូច្នេះហើយ យើងមកស្វែងយល់ទាំងអស់គ្នាពីគុណសម្បត្តិ និងគុណវិប្បត្តិនៃការប្រើបំណុលដើម្បីបានជាប្រយោជន៍ក្នុងការចាត់ចែងហិរញ្ញវត្ថុឱ្យរួចផុតពីបំណុល និងឈានទៅរកភាពស្តុកស្តម្ភ។ ព្រោះបើអ្នកមិនចេះប្រើបំណុលនោះទេជីវិតអ្នកនឹងធ្លាក់ក្នុងភាពក្រីក្រ និងទុក្ខវេទនា ខ្លោចផ្សាដោយសារបំណុលជាមិនខាន។ ផ្ទុយទៅវិញបើអ្នកចេះគ្រប់គ្រង់ចាត់ចែងបំណុលឱ្យបានត្រឹមត្រូវ ចេះទាញយកគុណសម្បត្តិបំណុលមកប្រើដើម្បីទទួលបានអត្ថប្រយោជន៍ និងនាំមកនូវជីវភាពរស់នៅល្អប្រសើជាងមុន និងរីករាយថែមទៀតផង។
ផ្អែកតាមទ្រឹស្តីហិរញ្ញវត្ថុ បានបែងចែកបំណុលជាពីរប្រភេទធំៗគឺ  បំណុលអាក្រក់ និងបំណុលល្អ ឬហៅម៉្យាងទៀតថាបំណុលក្រ និងបំណុលមាន។ 
 ១. បំណុលអាក្រក់៖ សំដៅលើបំណុលដែលបណ្តាលឱ្យមានការចំណាយបន្ថែមជាប្រចាំបន្ទាប់ពីពេលខ្ចី មានកាន់តែច្រើន កាន់តែក្រ នាំមកនូវផលលំបាកក្នុង ជីវិតរស់នៅដែល
ត្រូវបានបែងចែកជាពីរក្រុមតូចទៀតគឺ៖
ក.បំណុលបរិភោគ (ខ្ចីទិញរបស់ប្រើប្រាស់ ចាយវាយ) សំដៅលើបំណុលដែល កើតឡើងពីការចំណាយក្នុងជីវិតប្រចាំថ្ងៃ ចំណាយទាំងនេះគ្មានការបន្ថែមតម្លៃទេ ភាគច្រើនជាប្រភេទបំណុលដែលមិនមានទ្រព្យធានា ដូចជាបំណុលកាតឥណទាន (ក្រេឌីត) ប្រាក់កម្ចីផ្ទាល់ខ្លួន រំលស់សម្ភារៈបរិក្ខាផ្សេងៗ លុយរាប់ (ខ្ចីលុយហើយសងវិញជារៀងរាល់ថ្ងៃ) តុងទីន និងបំណុលក្រៅផ្លូវការ (ចងការប្រាក់)។ ល។ 
ត្រូវបានចាត់ទុកថាជាបំណុលដែលបង្កើតបន្ទុកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារការប្រាក់ត្រូវបានគិតក្នុងអត្រាខ្ពស់ ចំណែកវត្ថុដែលបានទិញ ឬប្រើប្រាស់តម្លៃមានតែថយចុះ ឬរហូតដល់គ្មានតម្លៃសំណល់នោះទេ។ 
ខ.បំណុលសម្រាប់អាជីវកម្ម និងបច្ច័យមូលដ្ឋានមួយចំនួន គឺបំណុលដែលបង្កើតឡើងសម្រាប់ជាប្រយោជន៍ដល់អាជីព ឬអាជីវកម្ម និងតម្រូវការមូលដ្ឋានរបស់បុគ្គលម្នាក់ៗ ឥណទានទិញផ្ទះ ឡាន ការរៀនសូត្រ វិនិយោគអចលនទ្រព្យ។ល។ ចាត់ទុកជាក្រុមបំណុលមិនល្អ តែអាចទទួលយកបាន ព្រោះបើទោះជាធ្វើឱ្យមានចំណាយកើនឡើងជារៀងរាល់ខែ តែក៏រាប់ថាជាបំណុលដែលមានការចាំបាច់។ ការបង្កើតបំណុលប្រភេទនេះគឺធ្វើយ៉ាងណាត្រូវប្រយ័ត្នកុំធ្វើឱ្យប៉ះពាល់ដល់ លំហូរល្អ (កុំឱ្យស្ទៈចរន្តសាច់ប្រាក់) ប្រចាំខែ។  
ឧទាហរណ៍៖ ទិញផ្ទះសម្រាប់ការរស់នៅគឺ ជាតម្រូវការចាំបាច់ អាចទទួលយកបាន ប៉ុន្តែប្រសិនបើទិញផ្ទះហើយមានកាតព្វកិច្ចរំលស់ប្រចាំខែច្រើនលើសពីលទ្ធភាព នាំឱ្យខ្វះលុយក្នុងការចាយវាយចិញ្ចឹមជីវិត នាំឱ្យជីវភាពរស់នៅធ្លាក់ក្នុងស្ថានភាពលំបាកបែបនេះគឺមិនទាន់អាចនោះទេក្នុងករណីកម្ចីនាំឱ្យប៉ះពាល់ដល់ លំហូរល្អ។ ក្នុងករណីដូចខាងលើអាចជ្រើសរើសផ្ទះ ឬបន្ទប់ជួលរស់នៅ ក្នុងកម្រិតមួយដែលអាចមានលទ្ធភាពបង់សិន។ ប៉ុន្តែប្រសិនបើមានលទ្ធភាព អាចបង់រំលស់ប្រចាំខែ ដោយមិនប៉ះពាល់ដល់ លំហូរល្អ អាចពិចារណា ទិញផ្ទះបានក្នុង
តម្លៃសមរម្យ ដើម្បីគុណភាពជីវិតដែលល្អប្រសើរជាងមុន។
២.បំណុលល្អ គឺជាបំណុលដែលបង្កើតប្រាក់ចំណូលបន្ថែម ជាប្រាក់កម្ចីដែលត្រូវវិនិយោគលើ ទ្រព្យសម្បត្តិ ដែលបង្កើតលំហូរសាច់ប្រាក់ ដោយប្រាក់ចំណូលវិជ្ជមាន (ប្រាក់ចំណូលពីការវិនិយោគ - ប្រាក់រំលស់បំណុល ) ជារៀងរាល់ខែ ។ 
ឧទាហរណ៍៖ ខ្ញុំមានដីមួយកន្លែងទិញកាលពីឆ្នាំ ២០១៦ 
ទំហំ ១០ម៉ែត្រ គុណ២០ម៉ែត្រ   តម្លៃទិញពេលនោះ ៦,៥០០$ ដោយមានតម្រូវការជួល តែអត់មានលុយខ្ញុំក៏ខ្ចីលុយពីធនាគារមក ២៥,០០០$ អត្រាការប្រាក់ ០,៨ ក្នុងមួយខែ រយៈពេល ១០ឆ្នាំ។ ធ្វើសំណង់ស្រាល ទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ បាន ១០បន្ទប់ដើម្បីជួលបានមួយបន្ទប់ ៥០$ សរុប ៤៥០$ (គិត ៩០%)  ដោយត្រូវបង់រំលស់ ៣២៥$ ក្នុងមួយខែ។  បន្ទាប់ពីយកថ្លៃឈ្នួលដកជាមួយការបង់រំលស់ប្រចាំខែ (៤៥០ - ៣២៥) ទទួលបានចំណូលវិជ្ជមាន ចំនួន ១២៥$។ នៅពេល លំហូរសាច់ប្រាក់វិជ្ជមាន គឺមានន័យថា កម្ចីទិញផ្ទះដើម្បីជួលនេះគឺ បំណុលល្អ។ 
តែទោះជាយ៉ាងដូច្នេះក្តីការបង្កើតបំណុលល្អ ក្នុងការវិនិយោគលើទ្រព្យដើម្បីបង្កើតចំណូលវិជ្ជមាន មិនមែនជារឿងងាយស្រួលនោះទេ។ ព្រោះក្នុងករណីដូចគ្នាខាងលើ ប្រសិនអ្នកជួលបន្ទប់មិនពេញ រកចំណូលបានមិនគ្រប់ដើម្បីបង់រំលស់ធនាគារ។ ឧទាហរណ៍ ករណីជួលបានតែពាក់កណ្តាលនៃបន្ទប់សរុប 
លំហូរសាច់ប្រាក់ក៏ក្លាយទៅជាអវិជ្ជមាន (បង់រំលស់មិនគ្រប់)។ ផ្ទះតែមួយដែលជាទ្រព្យ (បំណុលល្អ)  ក៏ក្លាយជាបំណុលមិនល្អវិញភ្លាម។ 
       ការវិនិយោគមិនមែនជារឿងងាយ  ដែលមិនចាំបាច់មានចំណេះដឹងក៏អាចធ្វើបាននោះទេ។ ករណីសិក្សាខាងលើ 
ខ្ញុំគ្រាន់តែលើកជាឧទាហរណ៍ ដើម្បីពន្យល់ពីភាពខុសគ្នារវាងបំណុលល្អ និងបំណុលអាក្រក់ តែប៉ុណ្ណោះគ្មានបំណង
ឱ្យអ្នកខ្ចីប្រាក់ដើម្បីវិនិយោគទាំងមិនទាន់មានចំណេះដឹងនោះទេ។  
អានមកដល់ត្រង់ចំណុចនេះមិត្តអ្នកអាន អាចសន្និដ្ឋានបានថាការមានបំណុល្អ ឬបំណុលដែលនាំឱ្យមានប្រាក់ចំណូលបន្ថែម ប្រសើរជាងមានបំណុលអាក្រក់ ឬបំណុលដែលមានការចំណាយបន្ថែម។
         មានមនុស្សជាច្រើនបានដឹងរឿងនេះ តាមរយៈ
ការអានសៀវភៅ ចូលវគ្គអប់រំ សិក្ខាសាលា បណ្តុះបណ្តាល 
និងតាមរយៈមើលយូធូប  មានអ្នកខ្លះរហូត ចេញចែករំលែកតាមបណ្តាញសង្គម ឬបង្រៀនគេថែមទៀតផង។ តែឆ្ងល់ថា ហេតុអ្វីមនុស្សភាគច្រើនបែរជាមានតែបំណុលអាក្រក់ទៅវិញ នាំឱ្យជួបវិបត្តិហិរញ្ញវត្ថុ ចម្លើយគឺ៖ 
             យោងតាមបទពិសោធន៍ការផ្តល់ប្រឹក្សាដល់មនុស្សមួយចំនួនអំពីបំណុល បានរកឃើញថាមូលហេតុបីយ៉ាងដូចខាងក្រោម ៖



ដកស្រង់ពីសៀវភៅ #ហិរញ្ញវត្ថុរូបវន្តបុគ្គល មានលក់នៅលើApp Kumnit និងOlebook ជា PDF ជាសៀវភៅដែលអ្នកគ្រប់គ្នាគួរអានដើម្បីមានជីវិតរស់នៅ 
បច្ចុប្បន្នរីករាយសុខសាន្ត អនាគតថ្កុំថ្កើនរុងរឿង ! 
ជា បូណាន

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel