សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


តើមានលុយប៉ុន្មានអាចមានសេរីភាពហិរញ្ញវត្ថុ?

                          សាមញ្ញតែអាចធ្វើបាន 


     ចម្លើយគឺ ស្រេចលើរបៀបរស់នៅរបស់បុគ្គល់ម្នាក់
លើលោកនេះមិនមែនមានវិធីតែម្យ៉ាងដើម្បីឆ្ពោះទៅរកភាពជោគជ័យនោះទេ វាអាស្រ័យថាវិធីណាស្របជាមួយអ្នកបំផុត ។ 
      ថ្ងៃនេះខ្ញុំមានវិធីមួយដែលឲ្យអ្នកដែមានលុយ ឬទ្រព្រស្រាប់ដែលមានតំលៃ ១០ម៉ឺនដុល្លា អាចរកចំណូលអសកម្មបាន ១ខែ 1,000$ ងាយគ្មានហានិភ័យដោយខ្លួនឯង។ 
      តែកុំបារម្មណ៍អី អ្នកមានលុយតិចជាងនេះ ឬអត់លុយក៏អាចសិក្សាបានដែរដើម្បីជាចំណេះដឹងទុកប្រើប្រាស់ក្នុងជីវិតរស់នៅ ធ្វើផែនការពេលសន្សំលុយបាន។  
ចំណេះដឹងត្រូវការគឺនៅក្នុងមេរៀនដែលយើង បានរៀន កំពុងរៀន និងរៀន។ 
វិធីធ្វើ 
បន្ទប់ជួល(សំណង់ស្រាល) ១~៥ទីតាំង 
ទំលហំដី 8*20 ឬ 10*20 វែងជាងនេះរិតតែល្អ តំលៃ ១កន្លែង 10,000$ បើដីវែង ឬធំអាច ទិញថ្លៃជាងនេះបាន គិតជាមធ្យម ១បន្ទប់ថ្លៃ ដី 1,000$ ។ 
តំណើការ 
 50,000$ ទិញដីដែលអាចធ្វើបន្ទប់បាន 50 បន្ទប់។ 
 50,000$ សង់សំណង់ស្រាលជួល 30,00$ 1 បន្ទប់ 
100,000$ ខ្ចីធនាគារ សាងសង់បន្ថែម 
200,000$ សរុបចំណាយ សាងសង់ 
    2,500$ ចំណូលប្រចាំខែ ពីការជួល 
    1,435$ ចំណាយបង់ធនាគារ ប្រចាំខែ (ការប្រាក់ ១% / ខែ រយៈពេល១០ឆ្នាំ ។ 
ធ្វើបែនេះបងប្អូននឹងមានចំណូលអសកម្ម ឆ្ពោះទៅសេរីភាពហិរញ្ញវត្ថុ ដោយសារ 
1 បានប្រាក់ជារៀងរាល់ខែ 
2 បំណុលថយចុះជារៀងរាល់ខែ 
3~៥ ឆ្នាំ ទៅ ១០ឆ្នាំដីឡើងថ្លៃ
បងប្អូនអាចសន្សំសាងសង់ម្តង១ កន្លែងបានដែរ បើមានលុយត្រឹម 15,000$ ឬ 20,000$។ 
បញ្ជាក់ 
មានការចំណាយមួយចំនួន: 
-ថ្លៃភ្ជាបបណ្តាញទឹកភ្លើង 
-ពន្ធ និងសេវារដ្ឋបាលតិចតួច 
-អាចរកចំណូល ពីទឹក ភ្លើង ដាក់ម៉ាសុីនបោកខោអាវបន្ថែម។ 
សាមញ្ញតែជោគជ័យ ១០០% គ្មានហានិភ័យ 
ការវិនិយោគត្រូវការ ២+១ 
១.#តួលេខ 
២.#ប្រតិបត្តការ 
៣.#ច្បាប់ 
ផ្លូវទៅកាន់ភាពជោគជ័យសាមញ្ញតែមិនងាយស្រួល ! 
វិនិយោគតាមសម្បទា និងផែនការ ទទួលផ្លែផ្កាតាមការគួរ ! 
មានជាPDF និងសម្លេង 
នៅក្នុងApp #Kumnit និង #Owlebook ឬជាសៀវភៅ ។ 

ជា បូណាន !

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel