សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ការបោកប្រាស់ គ្មានថ្ងៃសាបសូន្យ




    បើនេះនិយាយពីការឆបោកវិញមានអាយុកាលយូរលង់ណាស់មកហើយ បើទោះជាសម័យកាលចេះតែវិវឌ្ឍន៍ បច្ចេកវិទ្យាកាន់តែទំនើប ប្រព័ន្ធផ្សព្វផ្សាយកាន់តែលូលំទូលាយងាយស្រួល និងឆាប់រហ័ស តែក៏នៅតែធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះអំពីបោកប្រាស់ពីសំណាក់ក្រុមជនខិលខូចមិនបានថយចុះនោះទេ ! ផ្ទុយទៅវិញជនឆ្លៀតឱកាសទាំងនេះថែមទាំងអាចប្រើប្រាស់សក្តានុពល អំពីភាពភាពរីកចម្រើនទាំងនេះជាឧបករណ៍ប្រើប្រាស់យ៉ាងស្ទាត់ជំនាញសមស្របជាមួយគ្រប់វិស័យហើយមានប្រសិទ្ធិភាពថែមទៀតផង។ 

       ការឆបោកមួយដែលសាមញ្ញហើយញឹកញាប់ជាងគេនៅក្នុងសង្គមខ្មែរដែលនៅតែមានជីវិតអមតៈ ដែលមិនមានសញ្ញាថានឹងរលត់បាត់បង់ជីវិតនោះគឺ"#តុងទីន" បើទោះបីជារាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ទោសទណ្ឌដល់ មេដែលឆបោកយ៉ាងណាក៏ដោយកនៅតែមានអ្នកត្រូវបានគេបោកនៅតែរងគ្រោះជារើយៗតាំងពីទឹកប្រាក់តូចតាច រហូតខ្នង់ ម៉ឺន សែន លានដុល្លារ តាំងពីទីក្រុង រហូតដល់ជនបទ ទាំងនេះមិនមែនព្រោះតែអ្នកបោកមានល្បិចអ្វីអស់ស្ចានោះទេ គឺគេប្រើតែក្បាច់ដ៏ដែលៗនោះឯង តែមួយផ្នែកដោយសារតែកូន ឬអ្នកត្រូវបានគេបោកមានការទុកចិត្តមេដែលរៀបចំខ្លួនហំហាន និងផ្តល់អត្ថប្រយោជន៍បំពេញសេចក្តីចង់បានរបស់ពួគគាត់នៅតំណាក់កាលតំបូងៗ។ 

    និយាយពីប្រវត្តិតុងទីននេះគឺចាប់ពីខ្ញុំធំដឹងក្តីឡើងកាលណាមក ឮតែបោកៗៗ តែនៅតែមនុស្សមិនរាង ខ្លាច រអា ព្រោះអ្នកខ្លះមិនទាន់ជួប អ្នកខ្លះលោភលន់ចង់បានលាភទើបធ្វើឲ្យវិស័យមួយនេះនៅតែមានប្រជាប្រិយស្ថិតនៅលំដាប់ជួរមុខ ហើយជាជម្រើសមួយដ៏ល្អប្រសើរសម្រាប់ជនបោកប្រាស់ ។ 

     #ផ្ញើលុយបានការប្រាក់ច្រើន ការបោកប្រាស់ដ៏សាមញ្ញមួយនេះក៏នៅតែមានវត្តមាននៅក្នុងសង្គមយើងនៅឡើយបើតាមខ្ញុំចាំមិនភ្លេចទេនៅទស្សវត្តន៍ឆ្នាំ៩០សិបរឿងរាវដ៏កក្រើកមួយបានកើតឡើងនៅខេត្តបាត់ដំបង(#ធនាគារក្តាន់) ដែលធ្វើឲ្យប្រជាពលរដ្ខក្នុងខេត្តនេះ និងជិតខាងបានរងគ្រោះខាតបង់ទឹកប្រាក់ជាច្រើនពីសម្នាក់ជនឆបោកលំដាប់អន្តរជាតិគឺឧក្រិដ្ឋជនដែលជាជនជាតិថៃ #ឈ្មោះភូ #ប៊ុនកើត ដែលបានវិចបង្វិចគេចខ្លួនបម្រុងឆ្លងដែនទៅប្រទេសខ្លួនវិញតែត្រូវសម្ថកិច្ចតាមក្របួចជាប់នៅតាមផ្លូវ។ 

    បើទោះបីរឿងរាវទាំងនេះបានល្បីខ្ទរខ្ទារជាប្រវត្តិសាស្ត្រ

យ៉ាងណាក៏ដោយកមិនអាចជាមេរៀនជួយឲ្យប្រជាជនស្លូតលោភអាចគេចផុតពីល្បិចបោកប្រាស់ដ៏សាមញ្ញមួយនេះដែរ។ កាលពេលថ្មីៗកន្លងមកនេះពោលគឺឆ្នាំ២០១៨ មានក្រុមហ៊ុន និងស្ថាប័ណ្ណបង្កើតឡើងក្នុងគោលបំណងបោកប្រាស់ប្រជាពលរដ្ឋតាមរយៈដាក់លុយវិនិយោគទទួលបានក្រៃខ្ពស់១០%ក្នុងមួយខែ ក្នុងនោះមានក្រុមហ៊ុនមួយមានប្រជាជាប្រិយភាពខ្ពស់បានបោកប្រាស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ និងចំនួនទឹកប្រាក់រហូតរាប់សិបម៉ឺន លានដុល្លាល្បីរន្ទឺគឺក្រុមហ៊ុនដែលហៅកាត់ថា .... ។ 

     #ការបោកជាល្ខណទំនើបដោយសារមានបច្ចេកវិទ្យា 

ក្រោយប្លក់ឆេន (blockchain) បានរកឃើញនូវលុយអេលិចត្រូនិចម្យ៉ាងដែលមានឈ្មោះថា បិតខយ (Bitcoin ) ទើបធ្វើឲ្យមានលុយអេលិចត្រូនិចជាច្រើនទៀតបានបង្ហាញ វត្តមានៅលើទីផ្សាដើម្បីឲ្យអ្នកផ្សងសំណាង និងចង់ក្លាយជាសេដ្ឋីជាច្រើន ជាពិសេសយុវជនទាំងក្នុង និងចេញទៅធ្វើពលករនៅក្រៅប្រទេសបានក្លាយជាឧបករណ៍បោកប្រាស់របស់ជនខិលខូចបរទេសដែលចូលខ្លួនមកបោកប្រាស់ក្នុងវិស័យនេះតាមរយៈបង្កើយក្រុមវិនិយោគដោយមាន យុវជនខ្មែរដែលក្លាហាន និងលោភលន់ជាអ្នកចូលរួមយ៉ាងសកម្ម បើទោះជាធនារជាតិស្ទើទូទាំងពិភពលោក ក៏ដូចជាធនាគារជាតិកម្ពុជាមិនបានទទួលស្គាល់ជាផ្លូវការហើយចេញមកតឿនជាញយៗកុំឲ្យប្រជាពលរដ្ឋចាញ់បោកជនខិលខូចក៏ដោយ កនិន្នាការនេះត្រូវបានជនខិលខូចយកមកក្រលៃពត៍មាន និងទិន្នន័យផ្សាភ្ជាប់យ៉ាងសមហេតុផលដើម្បីអន្ទងចិត្ត អ្នកវិនិយោគ កម្រិត១(ខ្ចិល ហើយលោភ) ឲ្យលង់ខ្លួន ដាក់ប្រាក់ និងទន្ទឹងរងចាំក្លាយជាសេដ្ឋីអច្ឆរិយៈ ហើយការផ្សព្វផ្សាយនេះរឹតតែផុសផុលដោយសារតម្លៃរបស់បិតខយ Bitcoin បានកើនឡើងជាខ្លាំងរហូតដល់ជិត២ម៉ឺនដុល្លាកាលពីឆ្នាំ២០១៨ «ការបោកប្រាស់មិនជាប់ទាក់ទងជាមួយ ប្លុកឆេន blockchain និងលុយអេលិចត្រូនិចទេគ្រាន់តែអ្នកបោកប្រាស់គេផ្សាភ្ជាប់» ហើយហាក់រាងថមថយទៅវិញ នៅពេលដែលបិតខយ ធ្លាក់ថ្លៃនៅឆ្នាំ២០១៩ រហូតការវិវឌ្ឍន៍ចុងក្រោយស្ថាបនិក វ័នខយ onecoin ត្រូវបានចាប់ខ្លួននៅអាមេរិចថ្មីៗនេះទើបធ្វើឲ្យមានមនុស្សជាច្រើនភ្ញាក់ខ្លួនតែបើទោះជាយ៉ាងនេះក្តីជនអវិជ្ជា គ្មានគុណធម៍មួយចំនួននៅតែបន្តបេសកម្មរបស់ខ្លួនដើបោកប្រាស់តទៅទៀតព្រោះមិនមានសមត្ថភាពអ្វីផ្សេងអាចឲ្យខ្លួនរកប្រាក់ស្រួលដូចនេះបើទោះជាពេលខ្លះជួបវិបត្តិម្តងៗយ៉ាងណាក៏ដោយ។  ហើយថ្មីៗនេះអ្នកបោកប្រាស់បានប្រើប្រាស់ការជួញដូររូបិយប័ណ្ណបរទេស (Forex) ដើម្បីជាប្រធានបទក្នុងការបោកប្រាស់ផងដែរដែលពួកគេច្រើនជាជនបរទេសដែលចុះបញ្ជីនៅប្រទេសផ្សេងៗ ហើយធ្វើខុសពីគោលការរបស់គណកមម្មការសមីប្រទេសដើម្បីគៀងគរទុនយកទៅវិនិយោគ ឬដាក់លុយដើម្បីអោយត្រេដ(Trade) ជំនួស និងវិធីមួយចំនួនផ្សេងទៀតហើយចុងក្រោយគឺវិចលុយរត់បាត់ ដោយបន្សល់បញ្ហាទុកអោយអ្នកដំណាងក្នុងស្រុកជាអ្នករងថ្មបាក់(ទូកទៅកំពង់នៅ)។ និយាយរួមគឺគេព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីបោកប្រាស់យកប្រាក់ពីអ្នកមិនចេះ មិនដឹង។  

     #ការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យក៏មិនមែនជារឿងថ្មីដែល កាលពីទស្សវត្តិន៍ឆ្នាំ៩០ក៏មានការបោកប្រាស់លើការវិនិយោញដាំល្ហុងប្រេងនៅស្រុករតនមណ្ឌល់ខេត្តបាត់ដំបងដោយធានាទិញតែទីបំផុតដាក់មេប្រូចធ្វើឲ្យមនុស្សជាច្រើនធ្លាក់ខ្លួនក្រជំពាក់បំណុលគេរហូតដល់បែកបាក់គ្រួសារ រឿងរាវដ៏សែនជូចត់នេះបានរសាយពីសង្គមយើងតាមពេលវេលាដែលកន្លងផុតទៅហើយប្រវត្តិសាស្ត្រនេះហាក់នឹងវិលត្រឡប់មកវិញសាជាថ្មីម្តងទៀតក្នុងបរិបទថ្មីតែក្នុងរូបភាពដើម ។ 

        ដោយសារមួយរយៈនេះវិស័យអចលនទ្រព្យមានភាពរីកចម្រើន ទើបធ្វើឲ្យជនកំប៉ិកកំប៉ុកមួយចំនួនបានតាំងខ្លួនជាអ្នកជំនាញលើវិស័យនេះដើម្បីស្វែងរកលាពសក្ការៈពីវិស័យនេះដោយមធ្យបាយទុចរិតផ្សេងៗស្របជាមួយចំណេះដឹងមានកំរិត និងភាពលោពលន់របស់មនុស្សមួយចំនួន ជាពិសេសយុវវ័យទើបពួកគេបានក្លាយជាឧបករណ៍ និងជាជនរងគ្រោះត្រូវបានបោកប្រាស់បាត់បង់ ទាំងលុយកាក់ និងកិត្តិយស ជនឆបោកទាំងនេះរៀបឬកតែងខ្លួនស្អាត(មិននិយាយដល់អ្នកវិនិយោគពិតៗទេ) បង្អួតខ្លួនតាមបណ្តាញសង្គម ជាអ្នកបង្វឹកជោគជ័យ ចែករំលែចំណេះដែលធ្វើឲ្យសាធារណៈជនពិបាកនឹងបែងចែក វាយតម្លៃថាគ្រូមួយណាពិត និងគ្រូមួយណាក្លែងក្លាយណាស់ ហើយពួកគេនៅតែមានលត្ថភាពបោកប្រាស់តាមរបៀបផ្សេងៗមានដូចជា៖

#ចូលទុនវិនិយោគដោយផ្តល់ប្រាក់ចំណេញប្រចាំឆ្នាំ ចាប់ពី ៦០%ដល់ ១០០% ឬច្រើនជាងនេះ។ 

#លងលោមឲ្យចូលទុនវិនិយោគដោយគ្មានកិច្ចសន្យាច្បាស់

#ធានាជួល ឬទិញវិញក្នុងតំលៃថ្លៃតែក្នុងការផ្សព្វផ្សាយ

#ឲ្យទទួលលក់ក្នុងតម្លៃណាមួយតែយកលុយមុនហើយលក់មិនចេញ (ដីអន់តែកុហក ឬគ្មានដី) 

#គម្រោងធំតែគ្មានរូបរាង ឬចាត់ឆាក

#បង្កើតប្រតិការផ្សេងៗដើម្បីទាក់ទាញអារម្មណ៍តាមរយៈការផ្តល់រង្វាន់ធំៗ និងមានច្រើនទៀតរៀបរាប់មិនអស់។ 

ដោយសារវិស័យអចលនទ្រព្យមានការកើនឡើងទើបធ្វើឲ្យគេអាចលក់បានខ្លះដើម្បីដោះទាល់ យកលុយពីអ្នកថ្មីមកសងអ្នកចាស់ ចេះតែពន្យាកាន់តែយូរកាន់តែល្អតែមិនយូរមិនឆាប់នៅពេលទៅលេងរួច ក៏ចេញក្បាច់ #លាត់ជើងខោដាក់មេប្រូច ធ្វើឱ្យមនុស្សជាច្រើនរងគ្រោះដោយការបោកប្រាស់ជារចនាសម្ព័ននេះ។ 

#ប្រជាពលរដ្ឋពិតជាពិបាកបែងចែកណាស់ថាគម្រោងណាពិតគម្រោងណាក្លែងក្លាយ ឬឃោសនាលើសពីកាពិត។ 

        អ្វីដែលបានរៀបរាប់មកខាងលើគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះនៅមានការបោកប្រាស់ផ្សេងៗជាច្រើនទៀត ដែលរៀបរាប់មិនអស់ ដ៏រាបណាយើងនៅតែមានភាពលោពលន់ចង់មានបានលឿនហួសហេតុពេកដោយមិនព្រមពិចារណា ឬសិក្សាឲ្យបានស៊ីជម្រៅពីវិស័យណាមួយដែលចង់វិនិយោគ។ 

     អ្វីដែលខ្ញុំលើកឡើងមកនេះគ្រាន់តែជាចំណេះដឹង និងបទពិសោធន៍ តិចតួចដែលខ្ញុំចង់ចូលរួមក្រែងបានជប្រយោជន៍រួចផុតពីការបោកប្រាស់របស់ជនខិខូច ហើយក៏សូមអភ័យទោសដល់អ្នកវិនិយោគល្អពិតប្រាកដដែរ ខ្ញុំសំដៅតែលើជនបោកប្រាស់តែប៉ុណ្ណោះ។ 

#លើលោកនេះគ្មានអ្នកណាជោគជ័យលើសពីសម្ថភាពរបស់ខ្លួនឡើយ!

#លទ្ធផល តិច ឬច្រើន តូច ឬធំឆ្លើយតបសម្ថភាពអ្នក

#ពេលវេលាជាអង្គប្រកបដ៍សំខាន់ នៃភាពជោគជ័យ 

#រូបមន្តរលាយ = មិនចេះ ឬល្ងង់+លោភ 

-------------------------------------------

ចង់បបង្កើនចំណេះដឹងហិរញ្ញវត្ថុ វិធីសាស្ត្រដោះស្រាយបំណុលដ៏ត្រឹមត្រូវប្រកបដោយនិរន្តរភាព អាចតាមដាន ហ្វេសបុកផេក និងសៀវភៅដូចខាងក្រោម៖ 

Page Chea Bonan-ហិរញញវត្ថុរូបវន្តបុគ្គល 

សៀវភៅ និងវគ្គសិក្សា៖ 

#ហិរញ្ញវត្ថុរូបវន្តបុគ្គល 

#ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ 

#និទានជីវិតប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ 

#បង្កើតលុយពីអចលនទ្រព្យដោយថាមពលជំនួយ 

ទទួលប្រឹក្សា ហិរញ្ញវត្ថុ វិនិយោគ អចលនវត្ថុ និងបំណុល

តាមទូរព្ទ និងផ្សាល់ 092 288779


  

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel