សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


តើគួររៀនអ្វី?




   បើកហ្វេសបុកពេលណា មានគ្រូបណ្តុះបណ្តាលច្រើនរាប់មិនអស់ទាំងល្បី មិនសូវល្បី និងមិនល្បី រួមទាំងខ្ញុំផង ដែរ ហាហា។ គ្រប់គ្នាសុទ្ធតែអះអាងថា មេរៀន ឬមុខវិជ្ជារបស់ខ្លួនសំខាន់ជាងមុខវិជ្ជាដទៃមានអ្នកខ្លះរហូតថាអាចផ្លាស់ប្តូរជីវិតថែមទៀតផង លើកលែងខ្ញំអត់សូវហ៊ានអួតនឹងគេ បានត្រឹមបង្ហើសំណេរខ្លះតាមបណ្តាញសង្គមដើម្បីចែលរំលែក ចំណេះដឹង និងបទពិសោធន៍បន្តិចបន្តួចសម្រាប់បងប្អូនប្រិយមិត្តគ្រាន់បានជាគំនិតបន្ថែមក្នុងការពិចារណាប្រៀបធៀប។ 

ចុះបើមានគ្រូពូកែៗច្រើនម្លឹងៗតើយើងគួររៀនអ្វីទៅ? 

ចម្លើយគឺរៀនអ្វីរៀនទៅអោយតែត្រូវជាមួយតម្រូវការចាំបាច់ក្នុងជីវិតរបស់យើង។ ប៉ុន្តែបើសរុបប្រធានបទសំខាន់ៗដែលត្រូវរៀនគឺមានមិនជាច្រើនប៉ុន្មានោះទេគឺមានមួយចំនួនដូខខាងក្រោម៖ 

១ ចំណេះដឹងទូទៅ 

២ ចំណេះជំនាញ ឬជំនាញវិជ្ជាជីវៈ 

៣ ជំនាញបច្ចកវិទ្យា 

៤ ចំណេះដឹងហិរញ្ញវត្ថុ (រូបវន្តបុគ្គល និងនីតិបុគ្គល) 

១ #ចំណេះដឹងទូទៅ 

អាចរៀនបាននៅសាលា និងក្រៅសាលាតាមរយៈការអាន ស្តាប់ សរសេរ និងនិយាយជជែកដេញដោលដើម្បីបង្កើនចំណេះដឹងអោយរឹតតែទូលំទូលាយការរៀនចំណេះដឹងនេះគឺត្រូវឆ្លៀតរៀនស្ទើមួយជីវិតទើបធ្វើអោយយើងមានចំណេះដឹងច្រើន។ 

២ #ចំណេះជំនាញ ឬជំនាញវិជ្ជាជីវៈ 

២.១ ជំនាញ អាចរៀនបានតាមគ្រឹះស្ថានឧត្តមសិក្សា ឬវគ្គខ្លីៗផ្សេងៗទាំង តាមអុិនធើណែត និងផ្ទាល់( Online និងoff Line) ហើយជំនាញទាំនោះគឺទាល់តែចេញទៅអនុវត្តន៍ជាក់ស្តែងទើបមានបទពិសោធន៍ហើយអាចក្លាយជាអ្នកជំនាញមួយរូបដែលអាចអនុវត្តការងារលើមុខជំនាញរបស់ខ្លួនបានល្អហើយអាចទទួលបានប្រាក់ខែសមរម្យ ឬអាចប្រកបអាជីវកម្មផ្ទាល់ខ្លួនក្រោយប្រឡូកការងារជាច្រើនឆ្នាំ។ ដែលមានជំនាញច្រើនរាប់មិនអស់តែខាងក្រោយនេះខ្ញុំសូមលើកជាឧទាហរណ៍ខ្លះៗ៖ 

គណនេយ្យ

គ្រប់គ្រង 

ច្បាប់ 

ហិរញ្ញវត្ថិ(នីតិបុគ្គល) 

ភាសារ 

IT 

ពេទ្យ(មានច្រើនជំនាញ)

។ល។ មានជាច្រើនទៀតរាប់មិនអស់ 

២.២ ជំនាញវិជ្ជាជីវៈ អាចរៀនបានតាមមជ្ឈមណ្ឌល់បណ្តុះបណ្តាលផ្សេងៗ តាមកន្លែងអនុវត្តការងារ ឬតាមគ្រួសារជំនាញវិជ្ជាជីវៈទាំងនោះមាន៖ 

ចុងភៅ 

ជាងឈើ

ជាងកាត់សក់

ជាងកាត់ដេរសម្លៀកបំពាក់

ជាងម៉ាសុីនត្រជាក់ 

ជាងឡាន ម៉ូតូ

ជាងបណ្តាញចរន្តអគ្គីសនី 

ជាងជុសជុលទូរសព្ទ ទូរទស្ស

អ្នកកាត់តវីឌីអូ 

រោងពុម្ព 

។ល។ និងមានជាច្រើនទៀតដែលរៀបរាប់មិនអស់

៣ #ជំនាញបច្ចេកវិទ្យា 

សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាបានដើតួនាទីយ៉ាងសំខានគ្រប់វិស័យ មិនថា អប់រុំ ពត៌មាន សេដ្ឋកិច្ច អាជីវកម្ម ដឹកជញ្ជូន សុខាភិបាល ហិរញ្ញវត្ថុ កសិកម្មនិយាយរួមវិស័យអ្វីក៏ដោយក៏ត្រូវការបច្ចេកវិទ្យាដើម្បីចូលរួមធ្វើអោយរឹតតែល្អប្រសើរឡើង។ ហេតុដូច្នេះហើយបើអ្នកមានជំនាញបច្ចេកវិទ្យាវាជាឱការបស់អ្នកដែលអាចរកប្រាក់ចំណូលច្រើនផងដែរ។ 

៤ ហិរញ្ញវត្ថុ 

៤.១ នីតិបុគ្គល 

រាល់ស្ថាប័នទាំងអស់មិនថារដ្ឋ ឬឯកជននោះទេ គឺតែងតែមានការប្រើប្រាស់លុយច្រើនប្រតិបត្តការណ៍ ហេតុដូចច្នេះហើយទើបត្រូវមានការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងច្បាស់លាស់ និងត្រឹមត្រូវតាមក្បួនខ្នាត និងស្តង់ដារដែលបានកំណត់។ ហើយបុគ្គលដែលអាចធ្វើការខាងផ្នែកនេះបានត្រូវឆ្លងកាត់ ឧត្តមសិក្សាលើជំនាញនេះឬយ៉ាងហោចវគ្គបណ្តុះបណ្តាលដែលរៀបចំដោយស្ថាប័នរដ្ឋដើម្បីបំពេញនីតិសម្បទាទើបអាចមានសម្ថភាពគ្រប់គ្រាន់ធ្វើអោយបុគ្គលនោះទទួលបានប្រាក់ខែច្រើនគួសម។

៤.២ ហិរញ្ញវត្ថុរូបវន្តបុគ្គល 

គឺជាចំណេះដឹងប្រើប្រាស់លុយរបស់បុគ្គលម្នាក់ដែលទម្លាប់របស់គេគឺជាអ្នកកំណត់វាសនារបស់ពួកគេ អ្នកណាចាយមានរបៀបត្រឹមត្រូវក៏មានជីវិតរស់នៅសុខសប្បាយក្នុងនាមជាមនុស្សហើយមានជីវិតដែលរីកចម្រើន។ អ្នកណាចាយវាយគ្មានរបៀបត្រូវមានជីវិតរស់នៅខ្វះមុខខ្វះក្រោយហើយត្រូវព្រួយបារម្ភអស់មួយជីវិតបើទោះជាពួកគេរកចំណូលបានច្រើនជាងមុន ហើយមានលុយកាក់មាស់ប្រាក់ច្រើនជាងមុនក៏ដោយ។ ព្រោះការរកលុយបានច្រើនជាងមុនមិនបានបន្ថែមចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គលដល់រូបគេនោះទេ ហេតុដូច្នេះហើយទើបមានមនុស្សធ្លាក់ខ្លួនក្រ ។

   ការរកលុយបានច្រើនជាងមុនជាផ្នែកមួយនៃកាធ្វើឱ្យមានជីវិតរស់នៅល្អប្រសើរជាងមុនមួយរយៈ ប៉ុន្តែការមានចំណេះដឹងហិរញ្ញវត្ថុធ្វើឱ្យមានជីវិតស់នៅដែលល្អប្រសើជានិរន្ត។ 

ហេតុដូច្នេះហើយទើបមានអ្នកក្រក្លាយជាអ្នកមាន។ 

    ចំណេះដឹងនេះអាចចេះតាមក្រុមគ្រួសារដែលមានទម្លាប់ត្រូវធ្វើអោយពួកគេច្រើនក្លាយជាអ្នកមានបើទោះជាពួកគេមិនបានសូត្រ ឬទន្ទិញរត់មាត់ដូចយុវជន និងគ្រូជោគជ័យមួយចំនួនដែលនៅតែក្រក៏ដោយ។ ចង់ដឹងថាអ្នក ឬនណាម្នាក់មានចំណេះដឹងហិរញ្ញវត្ថុដែ ឬទេគឺត្រូវមើលថាតើគេព្រួយបារម្ភរឿងលុយដែរ ឬទេដ៏រាបណាគេនៅតែព្រួយបារម្ភខ្វល់ខ្វាយរឿងលុយបើទោះជាមើលទៅហាក់ដូចជាមានលុយនោះអាចបញ្ជាក់ថាគេមិនទាន់មានចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គលនោះទេ។ ហើយចំណេះដឹងនេះអាចរៀនបានតាមរយៈ ចូលរៀនតាមវគ្គសិក្សាតាមអនឡាញ ឬផ្ទាល់ ការអាន ការស្តាប់ ជាពិសេសគឺការប្រតិបត្តជាក់ស្តែងជាមួយជីវិតប្រចាំថ្ងៃ។ ប៉ុន្តែមិនសូវមានអ្នករៀននោះទេ ព្រោះវាគ្មានរូបរាងហើយបើរៀនច្រើនតែរៀនខុសដូចមនុស្សខ្វាក់ស្ទាបដំរីយ៉ាងដូច្នេះឯង។ គឺប៉ះចំត្រង់ណាគឺសម្គាល់ថាត្រង់ហ្នឹងគឺតាម

ពិតវាគ្រាន់តែជាអវយវៈរបស់ដំរីតែប៉ុណ្ណោះ។ 

ចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គលគឺជាថាមពលជំជួយបន្ថែមពីលើ #ចំណេះដឹងទូទៅ #ចំណេះជំនាញ ឬជំនាញវិជ្ជាជិវៈ និង

#ជំនាញបច្ចេកវិទ្យា។ ជាទូទៅមនុស្សកើតមកត្រូវចាប់ផ្តើមរៀនចំណេះដឹងទូទៅព្រោះបើខ្វះចំណេះដឹងទូទៅ វាពិបាកនិងឈានទៅចាប់យកចំណេះជំនាញ ឬវិជ្ជាជីវៈ និងបច្ចេកវិទ្យាណាស់

(នៅតែអាចរៀនបានតែរាងពិបាកបន្តិច និងប្រើពេលយូរដែលធ្វើអោយមានឱកាសបោះបង់ច្រើន) នៅពេលដែលរកលុយបានហើយបើគ្មានចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គលនោះទេ គឺកាត់បន្ថយ ឬពន្យាភាពមានបាន ឬបើទោះជាមានជីវភាពរស់នៅសម្បូរសប្បាយក៏នៅតែព្រួយបារម្ភហើយអាចធ្លាក់ខ្លួនវិញផងដែរ។ ដូចច្នេះហើយអ្នកត្រូវបន្តការអាន និងស្តាប់ដើម្បីបង្កើនចំណេះដឹងទូទៅ រៀនជំនាញអ្វីមួយ ឬលើសពីមួយ ហើយត្រូវតែមានការយល់ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យាផងដែរ និងអ្វីដែលមិនអាចខ្វះបានគឺ#ហិរញ្ញវត្ថុរូវន្តបុគ្គល។ 

#មនុស្សគ្រប់រូបខំរៀនដើម្បីទទួលបានការងារល្អ #ខំប្រឹងរកដើម្បីទទួលបានលុយច្រើន #តែមានអ្នកខ្លះមិនដឹងទេថាគួរធ្វើបែបណាជាមួយលុយដែលពួកគេខិតខំប្រឹងរកមកបានយ៉ាងលំបាក។ ហេតុដូច្នេះហើយទើបមានមនុស្សជាច្រើនទ្រាំរស់នៅជាមួយភាពលំបាកអស់មួយជីវិត ហើយយកភាពក្រីក្រធ្វើជាកម្មិទ្ធិផ្តាច់មុខ។ 

ខ្ញុំបានរៀបរៀងសៀវភៅ #ហិរញញវត្ថុរូបវន្តបុគ្គល ដើម្បីចែករំលែកពីវិធីគ្រប់គ្រងលុយប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល សៀវភៅនេះមិនមែនជាសៀវភៅល្អឯក និងវិធីតែមួយ។ ប៉ុន្តែបើអ្នកអាចចំណាយលុយលើវគ្គសិក្សាផ្សងៗ និងសៀវភៅដែលគេផ្សព្វផ្សាយ ហេតុអ្វីអ្នកមិនចំណាយបន្តិចបន្តួចដើម្បីទទួលបានសៀវភៅនេះ? 

មានមនុស្សជាច្រើនបានយល់ច្រឡំថា ហិរញ្ញវត្ថុដូចអ្នកនេះ 

ឬអ្នកនោះទាំងមិនទាន់បានអានផង។ 

#ឧបសគ្គធំៗពីរយ៉ាងដែលរារាំងមិនអោយមនុស្សមួយចំនួនរៀនពីហិរញ្ញវត្ថុរូបវន្តបុគ្គលគឺ៖ 

១ គិតថាចេះហើយ(អ្នកខ្លះគេចេះមែន) 

២ យល់ថាដូចគេ (មានចំណុចខ្លះដូច) 

ខ្ញុំសូមអបអរសាទរចំពោះអ្នកដែលចេះហើយពិតប្រាកដ ហើយ

រីករាយចែករំលែកដល់អ្នកដែលមិនទាន់ចេះ។ 

#ចេះរកចំណូល #យល់វិធីសន្សំ #ចំណាយសមរម្យ 

#វិនិយោគរីកចម្រើន!

-------------------------------------------

ចង់បបង្កើនចំណេះដឹងហិរញ្ញវត្ថុ វិធីសាស្ត្រដោះស្រាយបំណុលដ៏ត្រឹមត្រូវប្រកបដោយនិរន្តរភាព អាចតាមដាន ហ្វេសបុកផេក និងសៀវភៅដូចខាងក្រោម៖ 

 Page Chea Bonan-ហិរញញវត្ថុរូបវន្តបុគ្គល 

សៀវភៅ និងវគ្គសិក្សា៖ 

#ហិរញ្ញវត្ថុរូបវន្តបុគ្គល 

#ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ 

#និទានជីវិតប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ 

#បង្កើតលុយពីអចលនទ្រព្យដោយថាមពលជំនួយ 

ទទួលប្រឹក្សា ហិរញ្ញវត្ថុ វិនិយោគ អចលនវត្ថុ និងបំណុល

តាមទូរព្ទ និងផ្សាល់ 092 288779

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel