សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


រឿងគួរដឹង




     មានមនុស្សជាច្រើនរីករាយដែលយើងជំរុញ ឬបណ្តោយឱ្យគេធ្វើអ្វីដែលគេចង់ធ្វើបើទោះជាបរាជ័យ។ ប៉ុន្តែមិនរីករាយដែលយើងជជែកវែកញែកជាមួយគេដើម្បីស្វែងរកចំណុចខ្វះខាតដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរមុនអនុវត្តន៍នោះទេ! 

ចូរទទួលស្គាល់ថានេះជារឿងធម្មតារបស់មនុស្សហើយព្យាយាមរក្សាទឹកចិត្ត និងវិធីសាស្ត្រ ប៉ុន្តែគួររើសមនុស្ស រើសពេល រើសទីកន្លែង ជាពិសេសទឹកដមនៃការជជែកហើយទោះជាលទ្ធផលបែបណាចូរទទួលយកចុះព្រោះយើងបានប្រឹងតាមសមត្ថភាពយើង។ ដោយបំណងល្អចំពោះបុគ្គលដទៃ ហើយធ្វើឱ្យរឹតតែល្អប្រសើរឡើងនៅពេលក្រោយៗទៀត ។ 

នៅពេលដែលទំនិញ ឬសេវាកម្មអន់ៗនៅតែលក់ដាច់នៅលើទីផ្សា និងអ្នកខ្វះវិជ្ជាជីវៈមានប្រជាប្រិយភាពនៅក្នុងវិស័យផ្សេងៗក្នុងសង្គម តើចាំបាច់អ្វីមានឧត្តមភាពនៃការប្រគួតប្រជែង? តែទោះជាយ៉ាងណាក៏ដោយ មាសមិនអាចលក់ស្មើផ្លាទីនបានទេ! ហើយរឹតតែមិនអាចទៅរួចបើប្រៀបធៀបជាមួយប្រាក់ និងស្ពាន់។

 សភាវមួយមានធម្មជាតិរបស់វា ការយកវត្ថុមួយទៅប្រៀបធៀបជាមួយវត្ថុមួយទៀតគឺជារឿងមិនធ្វើទៅបានគ្រប់កាលទេនោះទេ។ 

សំខាន់អ្នកជាអ្វី? 

គុណតម្លៃមនស្ថិតលើចំនួនទឹកប្រាក់តែលើគុណភាព

 Core value is not base on the price, but it's quality

មនុស្សគ្រប់រូបមានមោទនភាពចំពោះមធ្យោបាយរបស់ខ្លួន ដ៏រាបណាលទ្ធផលមិនទាន់លេចចេញជារូបរាង 

Anybody proud on their own way ,when the result is not appear yet! 

ព្រះពុទ្ធអង្គទ្រង់សំដែងថា៖ បាប​មិន​ទាន់​ឲ្យ​ផល​ត្រឹមណា ជនពាល​តែង​សម្គាល់​នូវ​បាប​នោះ​ថា​ដូច​ជា​ទឹកឃ្មុំ លុះដល់​កាលណា​បាប​ឲ្យ​ផល ជនពាល​ទើប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ ។ 

ចូរទទួលស្គាល់បច្ចុប្បន្នរបស់អ្នក ប៉ុន្តែត្រូវប្រាកដចិត្តថាអ្នកនឹងមានអនាគតដែលល្អប្រសើរ! 

ជា បូណាន !

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel