សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ហិរញ្ញវត្ថុជីវិត

 

      ហិរញ្ញវត្ថុគឺជាហ្គេមដែលត្រូវលេងពេញមួយជីវិត ប្រសិនបើហិរញ្ញវត្ថុរបស់អ្នកមិនល្អនៅថ្ងៃនេះ មានជីវភាពរស់នៅលំបាក ជីវិតជួបបញ្ហា ងងឹតសូន្យឈឹង ស្ទើរតែអស់សង្ឃឹមក្នុងជីវិត។ នោះគឺជាលទ្ធផលនៃសម្ថភាពដែលយើងបានលេងហ្គេមហិរញ្ញវត្ថុរបស់យើងនាពេលកន្លងមក។ ប៉ុន្តែកង្វះខាតពីអតីតកាល មិនមែនជាកត្តាកំណត់ជីវិតយើងទាំងមូលថាគ្មានឱកាស មានជីវភាពរស់នៅដែលល្អប្រសើរជាងនេះនោះទេ។ វាគ្រាន់តែជាមេរៀន ដែលដាស់តឿនយើងអោយយើងស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ថ្វីត្បិតតែយើងមិនអាចផ្លាស់ប្តូរអតីត ហើយវារឹតតែមិនសំខាន់ជាងបច្ចុប្បន្ន។ ប៉ុន្តែវាមានភាពចំបាច់ដែលយើងត្រូវផ្តោតយកចិត្តទុកដាក់លើជីវិតរស់នៅនាពេលបច្ចុប្បន្នដើម្បីអនាគតដែលល្អប្រសើរជាងនេះ។ គឺត្រូវតែចាប់ផ្តើមពីការផ្លាស់ប្តូរបច្ចុប្បន្ន ផ្លាស់ប្តូរ "ថ្ងៃនេះ" មិនថាអ្នកនៅចំណុចណានៃជីវិត(សម្បទា) អ្នកក៏អាចចាប់ផ្តើមគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នកបានដែរ។ ដោយចាប់ផ្តើមពីការទទួលស្គាល់ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ទទួលយកថាអ្វីដែលយើងទទួលបាននៅថ្ងៃនេះគឺជាលទ្ធផលនៃទង្វើរបស់យើងតែម្នាក់គត់ មិនមែនជាកំហុសរបស់នរណាឡើយ ព្រោះវាគឺជាលទ្ធផលរួមនៃ "ការសម្រេចចិត្ត" ផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ទោះបីជាមានកត្តា ឬមនុស្សជាច្រើននៅជុំវិញក៏ដោយ ប៉ុន្តែនោះហើយជាលទ្ធផលចុងក្រោយដែលអ្នកបាន "ជ្រើសរើស" ហើយវាបាននាំអ្នកមកដល់ចំណុចបច្ចុប្បន្នរបស់អ្នកនៅថ្ងៃនេះ។

នៅពេលទទួលស្គាល់ នៅពេលចាប់ផ្តើមមានទំនួលខុសត្រូវលើហិរញ្ញវត្ថុរបស់ខ្លួនឯង និងលែងប្រងើយកន្តើយរួចហើយផ្លាស់ប្តូរទៅរកចំណេះដឹងហិរញ្ញវត្ថុអោយបានកាន់តែល្អប្រសើរឡើង។ ដោយវិនិយោគពេលវេលាដើម្បីសិក្សាចំណេះដឹងហិរញ្ញវត្ថុ (Money Literacy) ដើម្បីរកវិធីធ្វើឱ្យខ្លួនអ្នកចេញពីកង្វះខាត និងបង្កើតផែនការហិរញ្ញវត្ថុដែលត្រូវនឹងគោលដៅរបស់អ្នកនាពេលអនាគត។ 

ក្រោយពីបានធ្វើរឿងរាវខាងលើរួចហើយអ្វីដែលនៅសល់គឺ បង្កើតវិន័យអោយខ្លួនឯង ធ្វើតាមផែនការមានវិន័យក្នុងការប្រើលុយ អត់ធ្មត់ និងលើកទឹកចិត្តឱ្យយើងស៊ូទ្រាំដើរឆ្ពោះទៅរកគោលដៅ។ 

ការទទួលខុសត្រូវ វិនិយោគពេលវេលា និងចំណេះដឹងហិរញ្ញវត្ថុ បង្កើតផែនការដែលនាំឱ្យជីវិតឈានដល់គោលដៅ រក្សារវិន័យបន្តបន្ទាប់។ 

យើងគ្រប់គ្នាសុទ្ធតែងអាចង្កើតផែនការហិរញ្ញវត្ថុរបស់ខ្លួនឯងបានសម្រាប់អនាគត

" ចូរគ្រប់គ្រងលុយ បើមិនដូច្នេះទេ លុយនឹងគ្រប់គ្រងអ្នក"

      ជា បូណាន 

ហិរញ្ញវត្ថុរូបវន្តបុគ្គល

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel