សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


យល់ដឹងអំពីភាគហ៊ុន អត្ថបទទី ០២៖ ផ្សារហ៊ុនគឺជាអ្វី?





ផ្សារហ៊ុនគឺជាកន្លែងជួញដូរភាគហ៊ុន របស់ក្រុមហ៊ុនដែលបានចុះបញ្ជីដាក់លក់ភាគហ៊ុននៅផ្សារមូលប័ត្រ ដែលសាធារណៈជនអាបញ្ជាទិញលក់ភាគហ៊ុនតាមរយៈក្រុមហ៊ុនជើងសារដែលទទួលបានការអនុញ្ញាត្តិពីផ្សារមូលប័ត្រ។

នៅក្នុងប្រទេសកម្ពុជាយើងមានផ្សារហ៊ុន ឬផ្សារមូលប័ត្រកម្ពុជា ហៅកាត់ថា CSX ដែលចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ ២០១០នៅផ្សារមូលប័ត្រកម្ពុជា មានក្រុមហ៊ុនបោះផ្សាយទាំងមូលប័ត្រ(ភាគហ៊ុននិងមូលបំណុល ឬសញ្ញាប័ណ្ណ(លិខិតទទួលស្គាល់បំណុល)

នៅក្នុងវិស័យជួញដូរភាគហ៊ុនមានតួអង្គសំខាន់ៗមួយចំនួនដូចជា៖ 

 ផ្សារហ៊ុន 

 គណកម្មការមូលប័ត្រ

 ក្រុមហ៊ុនសាជីវកម្ម (ក្រុមហ៊ុនដែលបានចុះបញ្ជី និងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅផ្សារមូលប័ត្រ)

 ក្រុមហ៊ុនឈ្មួញជើងសារ សាធារណៈជនអាចបញ្ញា ទិញ លក់ភាគហ៊ុន តាមរយៈក្រុមហ៊ុនជើងសារទាំងនេះដោយបង់ថ្លៃសេវាទិញលក់ទៅតាមតំលៃសេវាដែលបានកំណត់។

 ធនាគារសាធារណៈជនតម្រូវអោយមានបញ្ជីធនាគារផងដែរដើម្បីងាយស្រួលក្នុងការផ្ទេរសាច់ប្រាក់ចេញចូល។ 

តួអង្គទាំងអស់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យមូលប័ត្រកន្នុងប្រទេសកម្ពុជា ដែលផ្តល់ភាពងាយស្រួលដល់សាធារណៈជនដើម្បីចាប់ផ្តើមវិនិយោគក្នុងវិស័យនេះដើម្បីទទួលបានភាពល្អប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និងចូលរួមចំណែកធ្វើអោយសេដ្ឋកិច្ចជាតិរីកចម្រើន។ 

ផ្សារហ៊ុនគឺជាកន្លែងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួន និងអាចអោយសារធារណៈជនអាចជ្រើសរើសវិនិយោគលើក្រុមហ៊ុនណាមួយដែលខ្លួនពេញចិត្តទៅទៅតាមលទ្ធភាព និងផែនការដើម្បីភាពរីចម្រើនរបស់ខ្លួន និងគ្រួសារ ព្រមទាំងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ 

-------------------------------------------

ចង់បបង្កើនចំណេះដឹងហិរញ្ញវត្ថុ វិធីសាស្ត្រដោះស្រាយបំណុលដ៏ត្រឹមត្រូវប្រកបដោយនិរន្តរភាព អាចតាមដាន ហ្វេសបុកផេក និងសៀវភៅដូចខាងក្រោម៖ 

 Page Chea Bonan-ហិរញញវត្ថុរូបវន្តបុគ្គល 

សៀវភៅ និងវគ្គសិក្សា៖ 

#ហិរញ្ញវត្ថុរូបវន្តបុគ្គល 

#ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ 

#និទានជីវិតប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ 

#បង្កើតលុយពីអចលនទ្រព្យដោយថាមពលជំនួយ 

ទទួលប្រឹក្សា ហិរញ្ញវត្ថុ វិនិយោគ អចលនវត្ថុ និងបំណុល

តាមទូរព្ទ និងផ្សាល់ 092 288779



Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel