សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


យល់ដឹងអំពីភាគហ៊ុន អត្ថបទទី ០៣ ៖ តើយើងវិនិយោគភាគហ៊ុនយ៉ាងដូចម្តច?


  

ដោសារភាគហ៊ុនត្រូវបានរចនាដើម្បីផ្តល់ភាពងាយស្រួលអោយមនុស្សគ្រប់រូបអាចចូលរួមវិនិយោគបានដោយប្រើដើមទុនតិចអាចវិនិយោគអាចវិនិយោគបានគ្រប់ពេលដែលខ្លួនចង់វិនិយោគ (រាល់ពេលដែលទីផ្សារដំណើរការដើម្បីប្រមូលទុនយកទៅវិនិយោគបន្តសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់ភាគហ៊ុននៅក្នុងផ្សារមូលប័ត្រ។ ហើយភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុននីមួយៗនៅក្នុងផ្សារមូលប័ត្រ (មួយចំណែកនៃហ៊ុនសរុបរបស់ក្រុមហ៊ុនត្រូវបានកាន់កាប់ដោយសាធារណៈជន ទាំងរូបវន្តបុគ្គល និងនិតិបុគ្គល។ ដូចច្នេះមានន័យថាការជួញដូរភាគហ៊ុននៅផ្សារមូលប័ត្រគឺជាការចូលហ៊ុនវិនិយោគជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្តតាមរយៈការស្នើទិញ និងអាចស្នើសុំដកទុននៅពេលដែលចង់ដកទុនតាមរយៈការស្នើលក់នៅផ្សារមូលប័ត្របានគ្រប់ពេលដែលទីផ្សារដំណើរការ ដែលមានភាពងាយស្រួលទាំងការចូលទុន និងដកទុន។ ប៉ុន្តែបើយើងវិនិយោគខ្លួនឯងនៅខាងក្រៅជាមួយមិត្តភ័ក្តិសាចញាត្តិ ក្រុមហ៊ុន អចលនទ្រព្យ។ល។ យើងត្រូវការដើមទុនច្រើន និងពិបាកដាក់ទុន ឬដកទុនពេលយើងត្រូវការលុយចាំបាច់ហើយអ្វីដែលលើសពីនោះគឺស្តង់ដានៃការទទួលខុសត្រូវ។

ផ្សារហ៊ុន ឬផ្សាមូលប័ត្រត្រូវបានបង្កើតឡើងក្នុងបំណងអោយសាធារណៈជនចូលរួមចំណែកវិនិយោគជាមួយក្រុមហ៊ុនដែលបានបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលប័ត្រដើម្បីទទួលបានប្រាក់ចំណេញជាភាគលាភទៅតាមសមាត្រនៃភាគហ៊ុនរបស់ខ្លួន និងចូលរួមចំណែកធ្វើអោយសេដ្ឋកិច្ចជាតិរីកចម្រើន។

    ការវិនិយោគនៅផ្សារមូលប័ត្រជារឿងងាយស្រួលដែលអ្នកគ្រប់គ្នាអាចធ្វើបាន ដោយគ្រាន់តែបើគណនេយ្យជួញដូរតាមរយៈក្រុមហ៊ុនជើងសារណាមួយដែលបានទទួលសិទ្ធិស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចបញ្ញាទិញលក់បានគ្រប់ពេលរៀងរាល់ផ្សារមូលប័ត្រដំណើរការ។

-------------------------------------------

ចង់បបង្កើនចំណេះដឹងហិរញ្ញវត្ថុ វិធីសាស្ត្រដោះស្រាយបំណុលដ៏ត្រឹមត្រូវប្រកបដោយនិរន្តរភាព អាចតាមដាន ហ្វេសបុកផេក និងសៀវភៅដូចខាងក្រោម៖ 

 Page Chea Bonan-ហិរញញវត្ថុរូបវន្តបុគ្គល 

សៀវភៅ និងវគ្គសិក្សា៖ 

#ហិរញ្ញវត្ថុរូបវន្តបុគ្គល 

#ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ 

#និទានជីវិតប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ 

#បង្កើតលុយពីអចលនទ្រព្យដោយថាមពលជំនួយ 

ទទួលប្រឹក្សា ហិរញ្ញវត្ថុ វិនិយោគ អចលនវត្ថុ និងបំណុល

តាមទូរព្ទ និងផ្សាល់ 092 288779




 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel