សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ដោះស្រាយបំណុលដោយប្រើថ្នាំខ្លាំង







    

ទម្រាំបំណុលវ័ណ្ឌកច្រើនដូចពេលនេះត្រូវចំណាយពេលមិនតិចនោះទេ ហេតុដូច្នេះចង់ដោះស្រាយបញ្ហាក៏ត្រូវចំណាយពេលយូរដូចគ្នាដែរ !” គ្រាន់តែថាយើងនៅតែអាចដោះស្រាយបានតែត្រូវតស៊ូ អត់ធ្មត់ ឧស្សាព្យាយាម ដោះស្រាយដោយប្រើពេលវេលា!

នៅអត្ថបទកន្លងមក យើងបាននិយាយគ្នាពីវិធីសាស្ត្របឋមក្នុងការដោះស្រាយបំណុលធម្មតា សម្រាប់អ្នកមានបំណុលដែលអាចសងបានហើយសល់លុយកាក់តិចតួចគ្រាន់ចិញ្ចឹមជីវិត។

អត្ថបទនេះ យើងនិយាយអំពីបំណុលដែលសូម្បីតែលុយសងបំណុលក៏គ្មាន លុយចាយវាយក៏គ្មាន(អ្នកជំងឺកម្រិតធ្ងន់) តែទោះបីយ៉ាងណា បំណុលក៏នៅតែអាចដោះស្រាយបាន  គ្រាន់តែត្រូវការពេលវេលារាងយូរបន្តិច  និងអាចត្រូវខូចក្រេឌីតជាមួយធនាគារមួយរយៈថែមទៀតផង។

             តាមពិតទៅ  សម្រាប់អ្នកដែលគ្មានលទ្ធភាពសូម្បីសងបំណុល មធ្យោបាយដែលល្អ        គឺរកចំណូលបន្ថែមដើម្បីសងបំណុល។       អានឱ្យច្បាស់!    ខ្ញុំសរសេរថា៖ “ រកចំណូលបន្ថែម ” មិនបានប្រាប់ថា៖ “ ឱ្យរកលុយបន្ថែម ” នោះទេ    

            ហេតុដូច្នេះ   ការខ្ចីលុយដើម្បីសងបំណុល មិនមែនជាមធ្យោបាយដែលខ្ញុំណែនាំនោះទេ (លើកលែងតែករណី រីហ្វាយនេន Re-Finance ដើម្បីធ្វើឱ្យលំហូរសាច់ប្រាក់មានភាពល្អប្រសើរជាងមុន។

“ បង្កើនប្រាក់ចំណូល តែមិនបន្ថែមបំណុល! ”

បើគិតមិនឃើញថាត្រូវរកចំណូលបន្ថែមតាមរបៀបណា ខាងក្រោមនេះគឺជាមធ្យោបាយដោះបំណុលដោយប្រើថ្នាំខ្លាំងបាទ៖

ចរចាជាមួយម្ចាស់បំណុល  ឬធនាគារសុំបន្ធូរបន្ថយការប្រាក់ និងលក្ខខណ្ឌ   

     ផ្សេងៗ 

ដកលុយ សន្សំ ធានារាប់រង សោធននិវត្តន៍(បើមាន)

លក់បំណុលធំមួយចំនួនដូចជាឡាន ឬផ្ទះ  ចេញ

ដាក់បញ្ចាំផ្ទះដែលរំលស់រួចសាជាថ្មី

ផ្អាកសងបំណុលមួយរយៈ រួចសឹមសងបណ្តោះៗ តាមក្រោយ

អានមួយៗ   រួចហើយមានអារម្មណ៍ថាសុទ្ធតែធ្ងន់ៗ   ទាំងអស់មែនទេ?

ជម្រើសដំបូង ជាជម្រើសដែលងាយជាងគេ ត្រង់ទៅត្រង់មក ព្រោះជាការចូលទៅជជែកត្រង់ៗ ជាមួយម្ចាស់បំណុល សុំបញ្ចុះការប្រាក់ បន្ថែមរយៈពេល ប្តូរកិច្ចសន្យា ឬធ្វើបែបណាក៏បានឱ្យតែព្រមព្រៀងគ្នា។ ទោះជាវិធីនេះងាយ ត្រង់ទៅត្រង់មក តែមនុស្សភាគច្រើនបែរជាមិនជ្រើសរើសយកវិធីនេះទេ ដោយហេតុផលខ្លាចខ្មាសគេ (ខ្លាចបាក់មុខហើយក៏ជ្រើសរើសវិធីខ្លួនឯងដោយលាក់បាំងការពិត រួចរកវិធីខ្ចីលុយមកសងបំណុល ទើបបញ្ហាតូចក្លាយជាបញ្ហាធំ។

និយាយបានគួរតែនិយាយ សាកល្បងប្រឹក្សាធនាគារដែលអ្នកជំពាក់ថាតើគេអាចជួយសម្រួលអ្វីបានខ្លះ។ កុំបណ្តោយឱ្យរីកធំរហូតបញ្ហាពិបាកដោះស្រាយ ទើបទៅនិយាយ។ តាមទស្សនៈរបស់ខ្ញុំ    ការដោះស្រាយបញ្ហាបំណុលត្រង់ៗ   គឺជាការដោះស្រាយផ្លូវកាត់ដែលលឿនបំផុត។

ប្រសិនបើនិយាយហើយមិនទទួលបានផលវិជ្ជមាន ក៏ត្រូវក្រឡែកមើលថា     តើយើងមានទ្រព្យអ្វីខ្លះ ដូចជាធានារាប់រង សោធននិវត្តន៍(បើមានសេវាសុខមាលភាពសង្គមដែលអាចដកបាន ។ល។  វាអាចប៉ះពាល់ដល់ផ្លូវចិត្តធ្ងន់ធ្ងរ តែយ៉ាងណាវាជាការប្រមូលសាច់ប្រាក់មកប្រើ និងមិនបន្ថែមបំណុល ជួយបន្ថយបញ្ហាបំណុលឱ្យធូរស្រាល ចូរគិតថា “ ដោះស្រាយបញ្ហាឱ្យចប់សិន   ចាំរកសាជាថ្មី។ ”

ករណីបញ្ចាំផ្ទះសាជាថ្មី ក៏ដូចជាការ រីហ្វាយនេន Re-Finance  រួមបំណុលតែមួយនោះឯង  ហើយអ្វីដែលត្រូវប្រយ័ត្នក៏មិនខុសគ្នា   កុំបង្កើតបំណុលអាក្រក់សាជាថ្មី។

       ចំណែកបំណុលដែលមានចំនួនទឹកប្រាក់ច្រើន ដូចជាឡាន ដី ឬផ្ទះ   បើទៅមិនរួចមែនទែន ត្រូវលក់ចេញដើម្បីកាត់បន្ថយបំណុល និងយកលុយដែលសល់(បើមានមកប្រើជាប្រយោជន៍ល្អជាង។

ខ្ញុំផ្ទាល់ជួបបញ្ហាធ្ងន់ក៏សម្រេចចិត្តលក់ផ្ទះ ដើម្បីដោះបំណុល មកជួលគេនៅសិន ហើយសល់ប្រាក់ខ្លះដើម្បីចាប់ផ្តើមជាថ្មី។

    ចំណុចសំខាន់របស់ចំណុចនេះគឺត្រូវចេះដួល បីដូចជាទូកដែលរៀបលិច   តែបើយើងទម្លាក់របស់ធ្ងន់ៗ ចោល វាអាចអណ្តែតទៀតបាន។ បើយើងនៅតែផ្ទុករបស់      ធ្ងន់ៗ តទៅទៀត    ច្បាស់ណាស់!   ទូកយើងនឹងលិច។

ជាចុងក្រោយ ប្រសិនបើអ្នកនិយាយជាមួយម្ចាស់បំណុលរួចហើយនៅតែមិនបានផល ទ្រព្យសម្បត្តិផ្ទាល់ខ្លួនអ្វីក៏គ្មានលក់ បំណុលធំៗលក់រួចហើយនៅតែមិនល្អប្រសើរ ឪពុកម្តាយសាច់ញាតិក៏ជួយអ្វីមិនបាន    គឺត្រូវទទួលយកសច្ច:ធម៌ (ការពិត) “ ខ្លួនទីពឹងខ្លួន ”  អ្នកត្រូវខូចក្រេឌីតជាមួយធនាគារមួយរយៈធំ       ដោយខកខានបង់មួយរយៈសិន  តែមិនមែនគេចខ្លួននោះទេ គឺផ្អាកសងដើម្បីសន្សំលុយដោះស្រាយបំណុលម្តងមួយៗ   នៅពេលក្រោយ។

អត្ថាធិប្បាយបំណុល ទឹកប្រាក់ដែលជំពាក់ អត្រាការប្រាក់ ប្រាក់រំលស់ប្រចាំខែ

បំណុលធនាគារ A  ,០០$ 18% ៥០$

បំណុលធនាគារ B   ,៥០០$ 18% ៧៥$

ចងការ  C ,៥០០$ 36% ១៤៨$

ចងការ  D ,៥០០$ 36% ៨៩$

យោងតាមតារាងខាងលើ  កូនបំណុលត្រូវសងបំណុល(រំលស់ប្រចាំខែសរុប ៣៦២ក្នុងមួយខែ។

សំណួរគឺ៖ ផាត់ហូបចុក  ចាយវាយប្រចាំថ្ងៃហើយ សល់លុយតែ២០០កូនបំណុលបានអ្វីសងគេ?

បើយកលុយ២០០ពង្រាយសងបំណុលនេះម្តង នោះម្តង ខែនេះសងអ្នកនេះ ខែក្រោយសងធនាគារនោះ បែបនេះមិនល្អនោះទេ

វិធីដែលឈឺចាប់តែអាចដោះស្រាយបានគឺ ផ្អាកសងបំណុលបណ្តោះអាសន្នហើយសន្សំលុយ២០០$ក្នុងមួយខែទុក រួចហើយចាំសងបំណុលទាំងអស់បណ្តើរៗ ម្តងមួយៗ ឬពេលដែលរកចំណូលមួយចំនួនបានមក ក៏ប្រញាប់ដោះបំណុលឱ្យអស់តែម្តង។

ករណីសិក្សាជាច្រើនបានបង្ហាញថា នៅពេលដែលយើងបង្ហាញចេតនាចង់ដោះស្រាសងបំណុល(ដំណាក់កាលនេះមិនត្រូវគេចវេស ឬប្រទូសរ៉ាយនោះទេ  ជួប ឬទទួលទូរស័ព្ទគ្រប់ពេល ពេលម្ចាស់បំណុល ឬធនាគារខលមក)   ហើយត្រូវអត់ធ្មត់ដោះស្រាយដោយការទទួលខុសត្រូវខ្ពស់។ ចុងក្រោយខាងម្ចាស់បំណុល ឬធនាគារអាចមានការ

បន្ធូរបន្ថយ ហើយបើកឱកាសឱ្យចរចាគ្នា។

ធ្វើបែបនេះខ្ញុំត្រូវខូចក្រេឌីត និងខ្មាសគេណាស់! ”

“ ហ៊ឺលោកព្រះ !  កាលខ្ចីមិនចេះគិត  មកគិតអីពេលនេះ?”  ក្រេឌីត និងកិត្តិយសក៏អាចយកត្រឡប់មកវិញបានដែរ បើយើងសងបំណុលទាំងអស់រួច។  តែបើទ្រាំសងខ្វះមុខ  ខ្វះក្រោយ  ក្រៅពីបំណុលមិនថយចុះហើយ នៅរឹតតែបន្ថែមបញ្ហាកាន់តែលំបាកដោះស្រាយថែមទៀត។

អ្នកអាចខូចក្រេឌីតមួយរយៈ តែពេលសងគេហើយ គ្រប់យ៉ាងក៏ត្រឡប់មកដូចដើមវិញ ខ្ចីធនាគារបានដូចដើម។

តែលើកក្រោយនេះ ខ្ចីដោយមានផែនការ និងប្រកបដោយការទទួលខុសត្រូវផងដើម្បីបង្កើតប្រាក់ចំណូល មិនមែន

ដោះទ័លដូចមុនទៀតនោះទេ។ “ដោះបំណុល(អាក្រក់)ឱ្យអស់សិន    រឿងផ្សេងចាំគិតតាមក្រោយ  ” ក្នុងន័យនេះមិនមែនមានន័យថាសងទាល់តែអស់នោះទេ គឺធ្វើអោយមានលំហូរល្អ (ចិញ្ចឹមជីវិតហើយមានលុយសល់រំស់បំណុលធ្វើបែបនេះពេលវេលាកន្លងផុតទៅ បំណុលចេះតែថតចុះម្តងបន្តិចៗតាមកាលវេលា ហើយយើងក៏អាចរស់នៅបានធម្មតា រៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល និងបង្កើនសមត្ថភាពដើម្បីបង្កើនចំណូល។ បើអ្នកធ្វើបែបនេះបានជីវិតអ្នកពិតជាត្រឡប់ទៅរីកចម្រើនវិញជមិនខាន។ 

បំណុលដ៏អួអាប់មិនមែនជទីបញ្ចប់នៃជីវិត "

      ជា បូណាន 

ហិរញ្ញវត្ថុរូបវន្តបុគ្គល 

ដកស្រង់ពីសៀវភៅប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel