សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ប្រធានបទផ្សេងៗអំពីបំណុល


 

នៅមេរៀនមុនយើងបាននិយាយរួចហើយអំពីដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ​ និងបំណុលដោយការធ្លាក់ចំណូល ដើម្បីធ្វើអោយមិត្តអ្នកអានយល់កាន់តែច្រើនអំពីបំណុលនៅមេរៀននេះ​ ខ្ញុំនឹងលើកឡើងអំពីប្រធានបទមួយចំនួនអំពីបំណុលដើម្បីបានពិចារណាទាំងអសើគ្នា។

១​ មូលហេតុនាំឱ្យមានបំណុល 

ចាយវាយលើសកម្រឹត មិនមែនខ្ជៈខ្ជាយ 

២ជួយទំនុបបម្រុងសាច់ញាត្តិ ឱពុកម្តាយលើសសម្ថភាព​ គ្មានចំណេះហិរញ្ញវត្ថុ 

៣​ រស៊ីខាត

៤​ ចាញ់បោកគេ

៥​ វិនិយោគលើសកម្រឹត

៦​ ខ្លួនឯង​ ឬគ្រួសារឈឺ

៧​ ចាញ់ល្បែង

២​ អារម្មណ៍អ្នកជំពាក់បំណុល

​ គិតច្រើន​ បារម្មណ៍ច្រើន​ ពិបាកចិត្ត

​  គេងមិនលក់

​ អស់សង្ឃឹម បាត់បង់ជំនឿចិត្ត​ បាក់ទឹកចិត្ត

​ សុខភាពចិត្ត​ កាយ​ មិនសូវល្អ 

៣​ មូលហេតុមិនព្រមរៀនអំពីបំណុល 

១​ នៅក្មេងមិនទាន់យល់ការ

២​ បញ្ហានៅតូចច្រើនមានអ្នកដោះស្រាយជំនួស​ ដោះតាមសម្ថភាពរបស់ខ្លួន​ ដែលមានទាំងផលវិជ្ជមាន​ និងអវិជ្ជៈមាន

​ វិជ្ជៈមាន​ មានការយល់ដឹងពីហិរញ្ញវត្ថុ​ និងបំណុលដែលអាជាទុនជីវិតសម្រាប់អនាគត់។​ ប៉ុន្តែសួរថាតើអាចដោះបានដោយរៀបណាបើមិនឆ្លងកាត់ការរៀនដសូត្រសិក្សាស្រាវជ្រាវ​ និងតស៊ូអត់ធ្មត់។​ ដូច្នេះភាគរយមានតិច

​ អវិជ្ជៈមានោ៖

- ផុងខ្លួនកាន់តែជ្រៅដោះយូរៗទៅបញ្ហាតូចរីកកាន់តែធំឡើងៗដោយមិនដឹងខ្លួនដូចខ្សែរអំបោះ។ ប្រឈមជាមួយការចាញ់បោកគេបាត់បង់លុយកាត់ដោយសារប្រញាប់ចង់ស្រួល និងលឿន។

ខ្លាចបំណុលអស់មួយជីវិតបាត់បង់ឱកាសស្វែងយល់ពីបំណុលដែលជាផ្នែកមួយធ្វើអោយជីវិតហិរញ្ញវត្ថុមានភាពល្អប្រសើរឡើងក្នុងជីវិត។

៣ ជំពាក់ច្រើនប្រញាប់រកស្រួលៗ លឿនៗច្រើនចាញ់បោកគេ

៤ អាចរស់នៅបានដូចជាមិនទាន់មានបញ្ហាអ្វីផង  

៤ លក្ខណសម្បត្តិរបស់អ្នកជំពាក់បំណុល ១ ចំណូលទាប គ្មានលទ្ធភាពច្រើន ជំពាក់តិច

ដំណោះស្រាយ៖បង្កើនសម្ថភាព បង្កើនចំណូល ឆ្លៀតរៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល និងប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ។

២ ជំពាក់ច្រើន មានទ្រព្រច្រើន ឡៃឡុងទ្រព្យខ្លះ ឆ្លៀតរៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល និងប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ។

៣ មនុស្សថោកទាប មិនទទួលខុសត្រូវ ឬជនបោកប្រាស់ ជំហ៊ានរំដោះខ្លួនពីបំណុល

 មានក្នុងសៀវភៅ

ប្តូរបំណុលជាំសេរីភាពហិរញ្ញវត្ថុ

១ បញ្ឈប់បំណុលអាក្រក់ 

២ ត្រួតពិនិត្យបំណុលទាំងអស់

៣ រកលុយមួយចំនួនដើម្បីសងបំណុល 

៤ រួមបំណុលតែមួយ

 ដោះបំណុលជាមួយសាច់ប្រាក់ដែលនៅសល់ប្រចាំខែ

៦ វិធីដោះស្រាយបំណុលដែលល្អបំផុត មានក្នុងសៀវភៅប្តូរបំណុលជាំសេរីភាពហិរញ្ញវត្ថុ

១ កាត់បន្ថយចំណាយ 

២ បង្កើនចំណូល 

៣ បង្កើតទ្រព្យយុទ្ធសាស្ត្រប្រើបំណុល 

 ខ្ចីច្រើន 

២ សងដើមតិច 

 ការប្រាក់ទាប 

 រយៈពេលវែង

៨ ដោះបំណុលដោយប្រថ្នាំខ្លាំង មានក្នុងសៀវ

ភៅប្តូរបំណុលជាំសេរីភាពហិរញ្ញវត្ថុ

១ ផ្អាកសងបំណុល មួយរយៈ (មិមមែនឈប់សង)

២​ ដោះស្រាយជីវភាពរស់នៅ 

៣​ សន្សំលុយទុក ដោះស្រាយពេលក្រោយ

៤​ ចរចាររកដំណោះស្រាយ 

៥​ ប្រឈប​ និងទទួលយកបញ្ហា

៩​ ប្រភេទគ្រូដោះបំណុលដែលគ្រោះថ្នាក់

១​ កាត់ស្តុកដោះបំណុលសម្រាប់ការយល់ឃើញរបស់ខ្ញុំដូចជាមិនទាក់ទងជាមួយការដោះបំណុលនោះទេ​ គឺជាការរកចំណូលច្រើនជាង។​ ដូច្នេះគួរពីចារណាអោយបានហ្មត់ចត់។ 

២​ ដោះបំណុលដោយមិនប្រើលុយ និងមិនបាច់លក់ទ្រព្យ ជាទស្សនៈផ្ទាល់ខ្លួនលើលោកនេះគ្មានរឿងងាយស្រួលបែបនេះទេ​ ចូរប្រយ័ត្ន

៣​ ផ្លូវកាត់ដោះបំណុលទាន់ចិត្ត​ សម្រាប់ខ្ញុំ​ ផ្លូវកាត់ដែលលឿនបំផុតគឺផ្លួវត្រង់ ដូច្នេះកុំជឿងាយពេកប្រយ័ត្នកាត់ចុះកាត់ឡើងកាន់តែធ្ងន់រកផ្លូវចេញមិនឃើញ។

៤​ វិនិយោគដោះបំណុលល និងដាក់លុយឱ្យគេ Trade ជំនួសដើម្បីដោះបំណុល​ ។ល។បងប្ងូនត្រូវចែកអោយដាច់រវាង ការដោះបំណុល​ និង Trade ព្រោះវាជារឿងពីរផ្សេងគ្នា។ Trade គឺជាការរកចំណូលម្យ៉ាងពីជំនាញដែលមានសេវាកម្ម

ចម្បងចំនួណបី៖

ឈ្មួញជើងសារ

២​ផ្តល់សេវាបង្រៀន មានជំនាញ​Trade  ខ្លួនឯង

Trade ជំនួស ដាក់លុយអោយគេ Trade ដោយចាំយកភាគរយអីដូចជាអត់មានទេ ត្រូវទទួលខុសត្រូវដោយខ្លួនឯង។ហើយម្យ៉ាងវិញទៀតដូចជាអត់ទាក់ទងអ្វីសោះជាមួយបំណុល។

គ្រូធម្មតា 

បង្រៀនអំពីបំណុលផ្តល់ចំណេះដឹង​ និងអាចប្រើដោយខ្លួនឯង ជាជំនាញម្យ៉ាងដែលផ្តល់សេវាបង្រៀនដូចការបង្រៀនផ្សេងៗដែរ។​ ដូច្នេះគ្រូបង្រៀនជំនាញនេះត្រូវតែជាបុគ្គលដែលធ្លាប់មានបញ្ហារឿងបំណុល ឆ្លងកាត់ការរៀនសូត្រ​ សិក្សាស្រាវជ្រាវនិងចងក្រងប្រធានបទទាក់ទងជាមួយបំណុលទើបអាចមានចំណេះដឹងសមល្មអាចជួយបង្រៀន ចែករំលែកបទពិសោធន៍ និងផ្តល់គន្លឹះមួយចំនួនដែលមនុស្សទូទៅមិនបានដឹងព្រោះកន្លងមកមិនដែលបានយកចិត្តទុកដាក់។មិនមានអ្វីអស់ស្ចារ្យលើសពីធម្មតាឬអាដ៏កំបាំងអ្វីពិសេសទេកុំយល់ច្រឡំ។តែជាអកុសល់បច្ចុប្បន្នមានមនុស្សមួួចំនួនបានយកអាជីបនេះជាមុខរបរបើទោះជាខ្លួនគ្មានជំនាញឬមានការយល់ដឹងតិចតួចតាមរយៈការអានសៀវភៅ និងស្តាប់ក្លីបវីឌីអូបានតិចតួច។ ដោយមិនបានឆ្លងតាត់បទពិសោធន៍ផ្ទាល់ខ្លួន និងសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់នោះទេ។ ធ្វើអោយសាធារណៈជនមានការយល់ច្រឡំមិនសូវអោយតម្លៃវិស័យនេះទេ។ដោយសាតែការផ្សព្វផ្សាយអួតលើសពីការពិត ប៉ុន្តែពេលជួបពិត ឬយកទៅអនុវត្ត និងប្រតិបត្តិក្នុងជីវិតពិតជាក់ស្តែង

បែជាប្រើការមិនបានទៅវិញ។

១០.ដោះបំណុលបីស្ទាយ 

1. ចិត្តដាច់ មានអ្វីលក់ហ្នឹងសងបំណុលអោយស្រាលខ្លួនល់ប៉ុណ្ណារក្សាទុកប៉ុណ្ណឹង ចាប់ផ្តើមជាថ្មី។ 

2. ចិតមិនដាច់ មានរបស់ស្តាយមិនហ៊ានលក់ សុខចិត្តបញ្ចាំ បង្វិលចុះឡើង។ 

3. ចិត្តស៊ូ ប្រឹងប្រែងធ្វើការបន្ថែម សន្សំសំចៃ តស៊ូដើម្បីដោះបំណុល។ 

ត្រូវដឹងពីលទ្ធភាពខ្លួនឯង និងម្ចាស់បំណុល

១១សេវាកម្មអំពីបំណុល

​ បង្រៀនអំពីបំណុល បង្កើតជាមរៀនបង្រៀន និងសៀបភៅ ឬវីឌីអូមេរៀនសម្រាប់លក់អោយអ្នកចង់រៀនអំពីបំណុល។

​ ប្រឹក្សាបំណុល ផ្តល់សេវាប្រឹក្សាដំណោះស្រាយផ្សេងៗអំពីបំណុលដើម្បីអោយកូនបំណុលមានមូលដ្ខានក្នុងការសម្រេចចិត្តដោយខ្លួនឯងទាក់ទងនិងបំណុលដោយទទួលបានសេវាពីការប្រឹក្សាគិតជា៖ ករណីៗកញ្ចប់ និងតាមការជួប។

​ ដោះបំណុល ប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងផ្សេងៗដើម្បីទទួលខុសត្រូវជំនួនបញ្ចប់បញ្ហាជាមួយកូនបំនូល និងម្ចាស់បំណុលដើម្បីទទួលបានប្រាក់ចំណេញ។

ទាំងអស់នេះគឺជាប្រធានបទផ្សេងៗដែលទាក់ទងជាមួយបំនូលទាំងវិជ្ជៈមាន​ និងអវិជ្ជៈមាន​សង្ឃឹមថាអត្ថបទនេះនឹងក្លាយជាផ្នែកមួយជួយអោយមិត្តអ្នកអានយល់កាន់តែច្រើនបន្ថែមទៀតអំពីបំណុលជៀសវាងការយល់ច្រឡំនាំអោយមានទស្សនៈខុសចំណោះប្រធានបទនេះ។

នៅលើហេតុផលមានហេតុផល​ គ្រប់ហេតុផលមានរឿងពិត

ជា បូណាន 

-------------------------------------------

ចង់បន្ថែមចំណេះដឹងហិរញ្ញវត្ថុ វិធីសាស្ត្រដោះស្រាយបំណុលដ៏ត្រឹមត្រូវប្រកបដោយនិរន្តរភាព អាចតាមដាន ហ្វេបុផេកនិងសៀវភៅដូចខាងក្រោម៖ 

 Page Chea Bonan-ហិរញញវត្ថុរូបវន្តបុគ្គល 

សៀវភៅ និងវគ្គសិក្សា៖ 

#ហិរញ្ញវត្ថុរូបវន្តបុគ្គល 

#ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ 

#និទានជីវិតប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ 

#បង្កើតលុយពីអចលនទ្រព្យដោយថាមពលជំនួយ 

ទទួលប្រឹក្សា ហិរញ្ញវត្ថុ វិនិយោគនិងបំណុល

តាមទូរព្ទ និងផ្សាល់

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel