សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្ត វិទ្យាហិរញ្ញវត្ថុ អារម្ភកថាអ្នកបកប្រែ

 





អារម្ភកថាអ្នកបកប្រែ

មានសៀវភៅនិយាយពីការវិនិយោគ និងហិរញ្ញវត្ថុជាច្រើននៅលើទីផ្សារដែលភាគច្រើនសៀវភៅទាំងនោះបង្រៀនអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុតាមទ្រឹស្តី វិធីសាស្រ្តស្តុកស្តម្ភរបស់អ្នកដែលជាបរមគ្រូនៃការវិនិយោគ ថែមទាំងបង្រៀនមិត្តអ្នកអានអំពីវិធីស្វែងរកផលតបស្នងពីការវិនិយោគរាប់មិនអស់។

លោកMorgan Hazel អ្នកនិពន្ធសៀវភៅនេះបានបង្ហាញរឿងរ៉ាវហិរញ្ញវត្ថុដែលខុសប្លែកពីគេ។ គាត់បានសង្កេតឃើញថាអាកប្បកិរិយាហិរញ្ញវត្ថុដែលមនុស្សធ្វើគឺត្រូវបានអូសទាញដោយអារម្មណ៍ហើយការយល់ឃើញរបស់បុគ្គលម្នាក់ៗ អាចមានសារៈសំខាន់ និងជះឥទ្ធិពលដល់រឿងលុយរបស់អ្នកលើសពីអ្វីដែលអ្នកចេះ ហើយអ្វីដែលអ្នកគិតថាអ្នកយល់ ឬអាចហៅបានថាចិត្តវិទ្យាហិរញ្ញវត្ថុ

បន្ទាប់ពីអានសៀវភៅនេះចប់អ្នកនឹងយល់ថា ហេតុអ្វីបានជាការចេះដាក់ខ្លួនមានឥទ្ធិពលដល់ភាពស្តុកស្តម្ភរបស់អ្នក។ អ្វីទៅជាភាគលាភខ្ពស់បំផុត និងទាបបំផុតដែលលុយជាអ្នកផ្តល់ឱ្យ? ហេតុអ្វីបានជាឱកាស និងហានិភ័យគឺជាអ្វីដែលអ្នកត្រូវយកមកពិចារណានៅពេលនិយាយអំពីរឿងលុយ?

ហេតុអ្វីប្រវត្តិសាស្រ្តមិនមែនជាឧបករណ៍សម្រាប់ទស្សន៍ទាយអនាគត?

ហេតុអ្វីបានជាមនុស្សគិត និងធ្វើការសម្រេចចិត្តរឿងលុយយ៉ាដូច្នេះ?

ហេតុអ្វីបានជាមនុស្សម្នាក់ម្រេចចិត្តរឿងលុយមិនបានល្អ?

ភាពមានបាន និងភាពស្តុកស្តម្ភ ខុសគ្នាយ៉ាងដូចម្តេច? ឬថាតើអ្នកនឹង

ក្លាយជាអ្នកវិនិយោគដែលល្អប្រសើរជាងមុន និងជៀសវៀងការក្លាយជាវិនិយោគិនកម្រឹតអន់បានយ៉ាដូចម្តេច? និងមានរឿងជាច្រើនទៀតដែលសៀវភៅនេះនឹងបង្ហាញ រឿងទាំងអស់នឹងធ្វើឱ្យអ្នកយល់ពីអាកប្បកិរិយាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក និងមនុស្សជាច្រើនផ្សេងទៀតបានកាន់តែច្រើន លើសពីនេះសៀវភៅនេះក៏បង្ហាញពីគំនិត និងឧបករណ៍ហិរញ្ញវត្ថុគួរឱ្យចាប់អារម្មណ៍ ហើយអាចនាំយកទៅប្រើការបានក្នុងជីវិតពិតផងដែរ។

ខ្ញុំជឿជាក់ថាសៀវភៅចិត្តវិទ្យាហិរញ្ញវត្ថុផ្លាស់ប្តូរជីវិតមួយនេះនឹងក្លាយជាសៀវភៅសំខាន់មួយទៀតក្នុងវិស័យហិរញ្ញវត្ថុ ហើយវានឹងមានប្រយោជន៍សម្រាប់នរណាក៏ដោយដែលចង់មានទំនាក់ទំនងល្អប្រសើរជាមួយហិរញ្ញវត្ថុ

មហាត្មាគន្ធីបាននិយាយថា "ចូរផ្លាស់ប្តូរខ្លួនឯង ព្រោះមានតែខ្លួនអ្នក

ប៉ុណ្ណោះជាអ្នកគ្រប់គ្រង"

ការលើកឡើងនេះអាចប្រើត្រូវជាមួយរឿងលុយផងដែរ នៅពេលអ្នកបញ្ចប់ការអានសៀវភៅនេះ អ្នកអាចយល់ឃើញថាទស្សនៈរបស់អ្នកចំពោះលុយត្រូវបានផ្លាស់ប្តូរ។ ហើយអ្វីដែលអ្នកកំពុងស្វែងរកអាចត្រូវចាប់ផ្តើមជាមួយនឹងអ្វីដែលនៅជិតៗជាងអ្វីដែលអ្នកគិត។ នោះគឺខ្លួនអ្នក!

សូមឱ្យមិត្តអ្នកអានទាំងអស់ជួបជាមួយសុភមង្គលហិរញ្ញវត្ថុតាមបែបផែនជីវិតរៀងៗខ្លួន

ជា បូណាន

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel