សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


រឿងដែលអ្នកមិនគួរធ្វើបើចង់ក្លាយជាមនុស្សដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គមប្រកបដោយនិរន្តរភាព និងមានប្រយោជន៍ដល់សង្គម។




 រឿងដែលអ្នកមិនគួរធ្វើបើចង់ក្លាយជាមនុស្សដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គមប្រកបដោយនិរន្តរភាព និងមានប្រយោជន៍ដល់សង្គម និងខ្លួនឯង។ 

  • តើអ្នកមានជំនាញអ្វីអោយពិតប្រាកដដើម្បីចែករំលែក កុំចេះគ្រប់រឿងប្រយ័ត្នយូរៗទៅមិនច្បាស់ខ្លួនឯង
  • យើងអាចយករឿងពិតមកធ្វើឧទាហរណ៍ ប៉ុន្តែសូមកុំយកឧទាហរណ៍មកធ្វើរឿងពិត
  • នៅការចែករំលែកអ្នកមិនគួរប្រើឧទាហរណ៍កាត់តនោះទេ។ 
  • នៅពេលណាអ្នកមិនទាន់មានលទ្ធភាពពន្យល់អោយអ្នកដទៃយល់នូវប្រធានបទអ្វីមួយវាមានមូលហេតុពីរ៖ ទីមួយគេអាចស្តាប់អ្នកមិនយល់ ឬការយល់ដឹងរបស់អ្នកលើប្រធានបទនោះនៅមានកម្រិត។ ដូច្នេះអ្នកគួរណែនាំគេអោយទៅរកអ្នកជំនាញលើប្រធានបទនោះ ហើយបើចាំបាច់អ្នកក៏គួរទៅដែរ បើមិនដូច្នេះទេ អ្នកមិនត្រឹមតែធ្វើបាបខ្លួនឯងនោះទេ ថែមទាំងធ្វើបាបគេទៀតផង។ 
  • ជាអ្នកផ្សព្វផ្សាយប្រធានបទ ត្រូវព្យាយាមណែនាំប្រធានបទល្អៗ និងណែនាំអោយសាធារណៈជនស្គាល់អ្នកជំនាញលើប្រធានបទនោះ កុំចូលតួខុសជំនាញ មិនមែនជារឿងល្អទេ។
  • ពេលដែលអ្នកទើបបានរៀនអ្វីថ្មីៗត្រូវចំណាយពេលបន្ថែម ហើយវារិតតែល្អបើអ្នកបានអនុវត្ត ឬពិសោធន៍ខ្លួនឯងសិន កុំទាន់អាលចែករំលែក។
  • កុំព្យាយាមប្រាប់អ្នកដទៃអោយធ្វើទឹកកន្លះកែវ ប៉ុន្តែចូរដាស់តឿនខ្លួនឯង។
  • បង្រៀនដឹងបង្រៀន វិនិយោគដឹងវិនិយោគ ផ្សព្វផ្សាយដឹងផ្សព្វផ្សាយ ចែកអោយដាច់ ប្រាប់គេអោយច្បាស់ កុំបូកលូក។                                                      ការចែករំលែកតាមបណ្តាញសង្គមវាធ្វើអោយគេស្គាល់យើងច្រើនហើយដឹងពីសមត្ថភាពរបស់យើងបើយើងពិតជាមានសមត្ថភាពមែន ហើយវាក៏អាចអោយយើងយកចំណូលបានខ្លះពីការបង្រៀន និងលក់ស្នាដៃរបស់យើង។ ដូច្នេះមិនគួរខ្មាស់អៀននោះទេព្រោះវាជាអាជីបសុចរិតទៀងត្រង់ មិនបាច់ព្យាយាមបិទបាំងដោយហេតុផលផ្សេងៗនោះទេ អោយតែមានប្រយោជន៍ដល់សាធារណៈជនគេគាំទ្រហើយ។                                                        #អត់បានឆ្លងកាត់គរុកុសល្យផងគេហៅគ្រូៗជាកិត្តិយសណាស់ហើយ កុំធ្វើរឿងមិនគប្បីនាំអោយបាត់បង់តម្លៃដល់គ្រូគេដទៃ។ 

                     

-------------------------------------------

ចង់បបង្កើនចំណេះដឹងហិរញ្ញវត្ថុ វិធីសាស្ត្រដោះស្រាយបំណុលដ៏ត្រឹមត្រូវប្រកបដោយនិរន្តរភាព អាចតាមដាន ហ្វេសបុកផេក និងសៀវភៅដូចខាងក្រោម៖ 

Page Chea Bonan-ហិរញញវត្ថុរូបវន្តបុគ្គល 

សៀវភៅ និងវគ្គសិក្សា៖ 

ហិរញ្ញវត្ថុរូបវន្តបុគ្គល 

ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ 

និទានជីវិតប្រើលុយច្នៃប្រឌិតជីវិតស្តុកស្តម្ភ 

បង្កើតលុយពីអចលនទ្រព្យដោយថាមពលជំនួយ 

ទទួលប្រឹក្សា ហិរញ្ញវត្ថុ វិនិយោគ អចលនវត្ថុ និងបំណុល

តាមទូរព្ទ និងផ្សាល់ 092 288779

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel