សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ច្បាប់មាស ៥ ប្រការ ក្នុងការវិនិយោគ

លើលោកនេះមានរាប់លានវិធីដែលអាចធ្វើអោយយើងជោគជ័យ!


  ការវិនិយោគទាំងអស់សុទ្ធតែមានគន្លឺះនាំទៅរកភាពជោគជ័យ សម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីបង្កើតចរន្តសាច់ប្រាក់ ចំណូលអកម្ម ( Passive Income ) ក៏មានគន្លឹះ ៥ប្រការដែលអ្នកវិនិយោគគួរសិក្សាដូចតទៅ 

.វិនិយោគនៅទីតាំងដែលមានតម្រូវការជួលច្រើន

  ជាការពិតដែលថា បេះដូងសំខាន់ន័យការវិនិយោគគឺ (ទីតាំង តែទីតាំងដែលលើកឡើងខាងលើគឺមានទីតាំង ដើម្បីស្នាក់ និងជួលយើងត្រូវផ្តោតលើកន្លែងដែលភ្ញៀវដែលមានបំណងចង់ជួលជាជាងទិញដើម្បីស្នាក់អាស្រ័យខ្លួនឯង។

  សម្រាប់ទីតាំងដែលចាប់អារម្មណ៍ដើម្បីវិនិយោគសម្រាប់ជួលគឺ ខ្ញុំផ្តោតសំខាន់លើ

កន្លែងមានប្រភពការងារ លំដាប់ទី១ ព្រោះជាធម្មតា មនុស្សយើងច្រើនទិញផ្ទះនៅកន្លែងដែលខ្លួនចូលចិត្ត តែមិនចូលចិត្តទិញផ្ទះនៅក្បែឬកន្លែងធ្វើការ ជាពិសេសអ្នកដែលមិនមានលត្ថភាពទិញផ្ទះជារបស់ផ្ទាល់ខ្លួន ការជួលបន្ទប់ជិតកន្លែងធ្វើកាេ ជាជម្រើសដែលពេញនិយមបំផុត ព្រោះបើមានការផ្លាស់ប្តូរការងារក៏អាចរើចេញតែម្តង។

  ផ្នត់គំនិតងាយៗក៏គឺ (ទីណាមានការងារ ទីនោះមានលុយទីណាមានលុយក៏មានលទ្ថភាពបង់បន្ទប់ជួល នៅបរិវេណជុំវិញមិនលើសពី  ឬ២គីឡូពីប្រភពការងារ ជាទីតាំងដែលមានតម្រូវការជួលខ្ពស់ មានជាអាដ កាស៊ីណូ តំបន់ឧស្សាហកម្មពិសេសមហាវិទ្យាល័យ ផ្សាទំនើបធំៗ និងនៅជិតកន្លែងរាជការមួយចំនួនគឺជាប្រភពសាងប្រាក់ចំណូលដល់យើង។

.ទិញទ្រព្យដែលបញ្ចុះតំលៃ

  ពាក្យថាបញ្ចុះតំលៃ មិនមែនមានន័យថាត្រឹមតែការតថ្លៃពីអ្នកលក់ តែសំដៅទៅលើការទិញតំលៃក្រោមទីផ្សា របស់អចលនទ្រព្យគឺជាគោលគំនិត្យងាយៗ ដែលដូចគ្នាទៅនឹង ការទិញប័ណ្ណភាគហ៊ុន (Value Investor VI) 

  ទាំងនេះប្រើការវាយតំលៃអចលនទ្រព្យដើម្បីការវិនិយោគ ដោយផ្អែកលើលត្ថភាពនៃការផ្តល់កម្រៃ (Net Operating Income NOI) គឺជាគោលការណ៍ ឬការបង្កើតចរន្តសាច់ប្រាក់ជាសំខាន់។

  អចលនទ្រព្យណាដែលផ្តល់ប្រាក់ចំណូលបានច្រើន គឺជាទ្រព្យដែលមានតំលៃខ្ពស់ តែប្រសិនបើផ្តល់ប្រាក់ចំណូកទាប តំលៃក៏គួរទៅតាមហ្នឹងដែរ រឿងរាវដែលគួរចងចាំគឺ រូបរាងលក្ខណសម្បត្តិដែលយើងស្រលាញ់ចូលចិត្ត មិនពាក់ព័នជាមួយការវាយតំលៃដើម្បីវិនិយោគនោះទេ!

  ផ្ទះមួយប្រកាសលក់ក្នុងតំលៃ ២៥,០០០$(ពីរម៉ឺនប្រាំពាន់ដុល្លាអាចជួលបាន ៣០០ក្នុង១ខែ ដែលតំលៃទិញដែលផ្អែកលើប្រាក់ចំណូលដែលរកបាន ៣០,០០០$ (បីម៉ឺនដុល្លាន័យផលតបស្នង១២%ក្នុង១ឆ្នាំ (រូបមន្តនៅមេរៀនបន្ទាប់បែបនេះមានន័យថាការប្រកាសលក់នេះថោកជាងតំលៃវាយតំលៃ១៧%បែបនេះគឺគួរវិនិយោគ។

.ទិញបង្កើតចរន្តសាច់ប្រាក់

  ដោយការបង្កើតចំណូលអសកម្ម(Passive Income)យើងត្រូវការចរន្តសាច់ប្រាក់ហូចូលហោប៉ៅជារៀងរាល់ខែ ដូចនេះរាល់ការវិនិយោគយើងទើបចាប់អារម្មណ៍ទៅលើតែទ្រព្យដែលផ្តល់ចរន្តសាច់ប្រាក់ដែលបូក(បង់ធនាគារហហើយសល់ប្រាក់)តែប៉ុន្នោះ។

  ក្បួននេះផ្ទុយគ្នាពីរការវិនិយោគបែងកេងកម្រៃយកចំណេញ ដែលប្រសិនបើខ្ចីលុយដើម្បីទិញមកងឮហើយត្រូវ ក៏ត្រូវរំលស់ទ្រព្យ(បំណុលអាក្រក់នេះជារឿយៗរហូតលក់បាន អំឡុងពេលលក់មិនទាន់បានយើងត្រូវដកប្រាក់ផ្ទាល់ខ្លួន(ចរន្តសាច់ប្រាក់ដកសិនរហូតលក់បានចំណេញ។

  តែសម្រាប់កម្ចីដើម្បីបង្កើតចរន្តសាច់ប្រាក់ យើងមិនចាំបាច់ដកលុយបង់ប្រចាំខែ តែអោយអ្នកជួលបង់ជំនួសយើង ហើយការវិនិយោគបែបបង្កើតចរន្តសាច់ប្រាក់អាចកើតឡើងទាល់តែថ្លៃឈ្នួលដែលយើងទទួលបានប្រចាំខែ ច្រើនជាងការចំណាយរួមបញ្ចូលជាមួយការបង់រំលស់ធនាគារ។

  មិនថាការវិនិយោគ ផ្ទះល្វែង បន្ទប់ជួល អាផាតមេន ខុនដូ គោលការណ៍ដូចគ្នាគឺ ទិញត្រូវមានចំណូលជារៀងរាល់ខែ។

.វិនិយោគរយះពេលវែង ទិញហើយរក្សាទុក

  ក្បួននេះគឺផ្ជាប់មកជាមួយចំណុចទី៣ គឺវិនិយោគដើម្បីចរន្តសាច់ប្រាក់ ទិញត្រូវមានចំណូល ដូចច្នេះពេលគ្រប់គ្រងយូទៅ យូទៅដោយអតិផរណា និងតម្រូវការរបស់អចលនទ្រព្យដែលកាន់តែយូកាន់តែមានតំលៃ ព្រោះកន្លែងស្នាក់អាស្រ័យតុះបន់និមួយៗមានចំនួនកំណត់ជាកត្តាជម្រុញអោយអចលនបទ្រព្យចេះតែឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ ដ៏រាបណាទីតាំងរបស់យើងនៅតែមានតម្រូវការទីផ្សា ឬយើងអាចកែឆ្នៃ ឬតុបតែងបន្ថែមដើម្បីទទួលបានប្រាក់ចំណូលច្រើនជាងមុនតាមដែលអាចធ្វើទៅបានជាជាងរងចាំពេលវេលាអោយកន្លងផុតទៅតែម្យាង។

  ប្រសិនបើយើងយកចំណុចទី៣ និងទី៤មករូមបញ្ចូលគ្នា យើងនឹងបានគោលកំនឹត៖

គ្រប់គ្រងមានចំណូល លក់ចេញបានប្រាក់ចំណេញ បើសិនជាគ្រប់ការវិនិយោគរបស់យើងធ្វើតាមគោលគំនឹតនេះ សេរីភាពហិរញ្ញវត្ថុនៅមិនឆ្ងាយពីយើងនោះទេ!

.ត្រៀមសាច់ប្រាក់បម្រុងពេលចាំបាច់ (ប្រអប់សុវត្ថិភាព)

  សំនួរ ហានិភ័យចម្បងន័យកាារវិនិយោគដើម្បីចរន្តសាច់ប្រាក់គឺអ្វី?

  ចម្លើយ អត់មានអ្នកជួល

  សំនួរ ធ្វើដូចម្តេចទើបយើងអាចការពារផលប៉ះបាល់ពេលអត់បានអ្នកជួល?

បេះដូងសំខាន់តែមួយគត់ន័យការវិនិយោគគឺរៀបចំផែនការដើម្បីបរាជ័យរួចហើយរកវិធីទប់ទល់ជាមួយវាអោយខានតែបាន ត្រៀបខ្លួនជាស្រេចដើម្បីប្រឈមជាមួយរឿងអាក្រក់ដែលអាចកើតមាននោះជីវិតនឹងជួបតែរឿងល្អៗ!

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel