សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


វដ្តអាជីវកម្ម Business Circle


 "អ្នកដឹកនាំអាជីវកម្មមុនទទួលបានជោគជ័យ  តើត្រូវឆ្លងកាត់អ្វីខ្លះ?

 - ដំណាក់កាលទី រស់រានមានជីវិតក្រោយពីបង្កើត ឬចាប់ផ្តើមអាជីវកម្ម ត្រូវតែរប្តេជ្ញាចិត្តចំពោះការងារដើម្បីទទួលបានកន្លែងឈរជើង  អ្នកប្រហែលជាត្រូវធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។  អ្នកត្រូវរៀនអ្វីៗជាច្រើនដោយខ្លួនឯង ដើម្បីជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងនាពេលអនាគត  ហើយកត្តាទាំងនេដែលធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍អស់ជំនឿចិត្ត ឬទៅមិនដល់គោលដៅដោយសម្រេចចិត្តបោះបង់។ 

#ដំណាក់កាលនេះមានផ្លូវកាត់ គឺត្រូវរៀនពីនរណាម្នាក់ដែលជោគជ័យ រកសៀវភៅ  ឬចូលរួមវគ្គសិក្សាផ្សេងៗ

 - ដំណាក់ទី “ ផ្តល់ឱកាសដល់មនុស្សចូលមក"ធ្វើការជាក្រុម " រយៈពេលដែលអាជីវកម្មចាប់ផ្តើមមានលុយដើម្បីចិញ្ចឹមខ្លួនឯហហើយមានប្រាក់ចំណេញគ្រប់គ្រាន់  ក្នុងអំឡុងពេលនេះការធ្វើការតែម្នាក់ឯងអាចនាំឱ្យការងាររបស់អ្នកមានឱនភាព ឬមិនរីកចម្រើន។  ដោយសារតែអ្នកមិនអាចធ្វើវាបានទាន់ពេល អ្នកត្រូវតែចាប់ផ្តើមបង្កើតប្រព័ន្ធការងារ  ដើម្បីសម្រាលបន្ទុក  និងបង្កើតប្រព័ន្ធដើម្បីដំណើរការបានដោយខ្លួនឯង។ផ្តល់តួនាទីដល់មនុស្សផ្សេងដើម្បីធ្វើការជំនួស និងបង្កើនប្រសិទ្ធិភាពការងារ ដូច្នេះយើងអាចបែងចែកពេលវេលាសម្រាប់រឿងផ្សេងៗដែលសំខាន់ជាងយ៉ាងសមស្រប ដោយអ្នកអាចគ្រប់គ្រងការងារទាំងមូលពីចំងាយជាប្រយោល ដោយអ្នកមិនចាំបាច់ទៅការិយាល័យរាល់ថ្ងៃនោះទេ ហើយអាជីវកម្មរបស់អ្នកនៅអាចអាចដំណើរការបាន។ បញ្ហាចំពោះដំណាក់កាលនេះការជ្រើសរើសមនុស្សជារឿងសំខាន់ បើអ្នកជ្រើរើសមនុស្សត្រូវគឺអ្វីនឹងរីកចម្រើនទៅមុខ ប៉ុន្តែបើជ្រើសរើសមនុស្សខុសនឹងនាំឱ្យអាជីវកម្មអ្នកខាតបង់រហូតដល់ដួលរលំទៅមុខលែងរួចថែមទៀតផង។

 - តំណាក់កាលទី “ ឱកាសចំណេញ

 នៅពេលប្រព័ន្ធរបស់អ្នកដំណើរការ អ្នកត្រូវលៃលកដើម្បីប្រើប្រាស់ធនធានរបស់អ្នកមានសក្តានុពលបំផុតតាមដែលអាចធ្វើបានក្នុងអំឡុងពេលនេះអ្នកនឹងដឹងថា  “ គំនិត” និង“ ការសំរេចចិត្ត” មានសារៈសំខាន់ណាស់។ វាមានឥទ្ធិពលជាតាមមកជាច្រើនទាំងវិជ្ជៈមាន និងអវិជ្ជៈមាន ដែលនាំមកនូវទាំងការខសតបង់ពេលគិត និងសម្រេចចិត្តខុស តែក៏ទទួលបានផល ឬចំណេញច្រើនបើគិត ឬសម្រេចចិត្តបានល្អ។

 - ដំណាក់កាលទី ចង់រីកលូតលាស់បន្តពង្រីកបន្ថែម បើគិតថាល្មសូមរក្សាមូលដ្ឋានឱ្យបាន"

ឈានមកដល់ដំណាក់កាលនេះ  អ្នកអាចជ្រើសរើសរវាងចង់ពង្រីកអាជីវកម្មរបស់អ្នក ឬគ្រាន់តែរក្សាមូលដ្ឋានដដែលនេះក៏បាន។  កុំគិតថាការធ្វើជំនួញគឺត្រូវតែពង្រីកកាន់តែធំកាន់តែល្អ កាន់តែធំកាន់តែចំណេញច្រើន។ព្រោះអាជីវកម្មបីដូចរុក្ខជាតិយ៉ាងដូច្នេះដែរដើមសង្កែ ឬដើមក្រខុប មិនអាចរីកធំដូចដើម ឈើទាល បេង នាងនួនដែលជាពូជឈើប្រណិតបានទេ។ អាជិវកម្មខ្លះមិនពង្រីកស្លាប់ខណៈពេលអាជីវកម្មខ្លះបែជាស្លាប់ពេលពង្រីកទៅវិញ។ដូច្នេះអ្នកត្រូវយល់ច្បាស់ពីអាជិវកម្មរបស់អ្នកថាវាគួពង្រីក ឬរក្សាមូលដ្ឋានឬចាប់ផ្តើមមានគំនិតថ្មីៗចង់សាកល្បងដោយសារអាជីវកម្មចាស់មិនអាចពង្រីកបានទៀតទេ ទើបម្ចាស់អាជីវកម្មភាគច្រើន  អាចចាប់ផ្តើមបើកក្រុមហ៊ុនថ្មី  ឬទៅរកគម្រោងតូចៗដើម្បីសាកល្បងធ្វើ ហេតុដូចច្នេះមិនចំលែកនោះទេដែលក្រុមហ៊ុនធំ   ហេតុអ្វីត្រូវចូលរួមជាមួយក្រុមហ៊ុនផ្សេងទៀត ឬពេលខ្លះទិញក្រុមហ៊ុនផ្សេងយកតែម្តងដើម្បីពង្រីកឧត្តមភាពរបស់ខ្លួន និងបិទដៃគូប្រកួតប្រជែងនាពេលអនាគត។

 - ដំណាក់កាលទី “ ចែករំលែក ទំនាក់ទំនង និងកិត្តស័ព្ទ "

 នេះជាដំណាក់កាលកំពញល នៅពេលដែលអ្នកអាចពង្រីកអាជីវកម្មរបស់អ្នករហូតដល់ចំណុចនេះ  អ្នកស្ទើតែមិនចាំបាច់ធ្វើអ្វីទាំងអស់ជាមួយអាជីវកម្មរបស់អ្នក។  អ្វីដែលអ្នកត្រូវធ្វើគឺចែលរំលែក ទំនាក់ទំនងឱ្យបាន្រើមបំផុតតាមដែលអាចធ្វើទៅបានដោយសារតែអាជីវកម្មនៅកម្រិតនេះ "មនុស្សគឺសំខាន់បំផុត។ ដល់ពេលនេះគេលេងនិយាយរឿងលុយទៀតហើយ បញ្ហានឹងត្រលប់មករកមនុស្សដែលធ្វើការឱ្យអ្នក ដែលត្រូវសម្រិតសំរាំងដូចពេជ្រ អ្នកពូកែក៏មិនប្រាកថថាសាកសម ឆ្លាតពេកក៏អាចមានបញ្ហា។ ដូច្នេះអ្នកត្រូវរកមនុស្សឱ្យបានសាកសមដើម្បីទទួលបានភាពជោគជ័យក្នុងកំរិតកំពូល។

 គ្រប់ដំណាក់កាលមិនចាំបាច់ធ្វើតាមដំណាក់កាលទេ អ្នកអាចធ្វើរួមគ្នាបានក្នុងពេលតែមួយទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ឥឡូវនេះអ្នកនៅដំណាក់កាលមួយណា


 #ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ

 #ហិរញ្ញវត្ថុរូបវន្តបុគ្គល

 #ជា បូណាន

#ទទួលបានអត្ថបទល្អៗងាយយល់ ដើម្បីបង្កើនចំណេះដឹងទាំងអស់គ្នា


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel