សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ហេតុអ្វីត្រូវវិនិយោគភាគហ៊ុន

ហេតុអ្វីត្រូវវិនិយោគភាគហ៊ុន

កាលពីអត្ថបទមុន មិត្តអ្នកអានបានស្គាល់រួចហើយអំពីផ្សារហ៊ុន នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីថា តើហេតុអ្វីត្រូវវិនិយោគភាគហ៊ុននៅផ្សារហ៊ុន

ការវិនិយោគភាគហ៊ុនគឺជាជម្រើសដ៏ល្អមួយសម្រាប់រៀបចំផែនការហិរញ្ញវត្ថុដែលគួរអោយចាប់អារម្មណ៍។ ក៏ប៉ុន្តែការវិនិយោគលើភាគហ៊ុន យើងត្រូវការចំណេះដឹង ខុសពីការសន្សំលុយខ្លួនឯង ឬផ្ញើធនាគារ ដោយមិនចាំបាច់មានចំណេះដឹងអ្វីច្រើននោះទេ។

    ដូច្នេះមុននឹងចូលទៅក្នុងខ្លឹមសារស៊ីជម្រៅខ្ញុំសូមណែនាំ  ចំណុចដែលវិនិយោគិនជើងថ្មីគួរដឹងមុន នឹងសម្រេចចិត្តវិនិយោគលើភាគហ៊ុន នោះគឺ 

ចំណេះដឹង

ចំនួនទឹកប្រាក់

ពេលវេលា

ចាប់ផ្តើមជាមួយ ចំណេះដឹង ប្រសិនបើអ្នកមានចំណេដឹងត្រឹមត្រូវ ដឹងកាន់តែច្រើន ឱកាសរបស់អ្នកមានកាន់តែច្រើន បង្កើនប្រាក់ចំណេញកាន់តែខ្ពស់ប្រកបដោយនិរន្តរភាព។

ប្រសិនបើអ្នកហក់ចូលក្នុងវិស័យវិនិយោគដោយគ្មានចំណេះដឹង វាមិនខុសអ្វីពីមមាចមិនស្គាល់ភ្លើងនោះឡើយ មានតែត្រូវខាតបង់លុយកាត់ និងពេលវេលាហើយមានទស្សនៈអគតិចំពោះការវិនិយោគភាគហ៊ុន។ ប៉ុន្តែប្រសិនបើអ្នកជាប់ផ្តើមសិក្សា ទន្ទឹមគ្មានឹងចាប់ផ្តើមវិនិយោគបន្តិចបន្តួចដើម្បីសន្សំបទពិសោធន៍ និងបន្តការរៀនសូត្រ រហូតទទួលបានចំណេះដឹង និងបទពិសោធន៍។ អ្នកនឹងក្លាយជាអ្នកវិនិយោគអាជីបហើយមើលឃើញអនាគតយ៉ាងច្បាស់ដូចដែលកសិករបានឃើញដើមឈើពណ៍ខៀវខ្ចី នៅក្នុងចំការរបស់គាត់ដែលពោរពេញដោយផ្លែរផ្ការ។ នៅពេលអ្នកមានចំណឹងដឹង និងស្គាល់ច្បាស់ពីការវិនិយោគ អ្នកវិនិយោគកាន់តែច្រើនប៉ុណ្ណា អ្នកនឹងចំណេញកាន់តែច្រើនប៉ុណ្ណោះដែរ។ ជាមួយគ្នានោះផងដែរការសន្សំលុយវាក៏មានសារៈសំខាន់ផងដែរក្នុងការវិនិយោគ ដែលខ្ញុំនឹងនិយាយនៅអត្ថបទបន្ទាប់។

ចុងក្រោយតាមដោយពេលវេលា រយៈពេលវិនិយោគដែលវែងជាងធ្វើឱ្យការប្រាក់សមាស់ ធ្វើការឱ្យបានពេញលេញ។ ខ្ញុំនឹងលើកពីឥទ្ធិពលនៃការប្រាក់សមាសនៅក្នុងអត្ថបទបន្ទាប់។

កត្តាទាំង 

•  ចំណេះដឹងគឺជាការបន្ថែមដ៏ងាយស្រួលបំផុត

•  ចំនួនទឹកប្រាក់អាចបង្កើនបានមានកំណត់តាមប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ។

•  ពេលវេលាគឺជាអ្វីដែលមិនអាចបន្ថែមបាន។

    សូមមិត្តអ្នកអាន ដែលជាអ្នកវិនិយោគជើងថ្មីត្រូវដឹងថាការវិនិយោគគឺត្រូវការសមាសធាតុបីយ៉ាងគឺ៖

"ចាប់ផ្តើមជាមួយចំណេះដឹង ខំប្រឹងសន្សំដោយមានវិន័យ និងគុណនឹងពេលវេលា "

ដូច្នេះអ្វីដែលត្រូវបន្ថែមឱ្យបានច្រើនបំផុត ហើយជាចំណុចចាប់ផ្តើមនៃសេរីភាពហិរញ្ញវត្ថុគឺ "ចំណេះដឹង" 

តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅដើម្បីធ្វើដំណើរនៅលើផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ ដោយវិនិយោគលើភាគហ៊ុន?

សៀវភៅនេះប្រៀបដូចជាប្រព័ន្ធ GPS នាំផ្លូវលោក អ្នកទៅកាន់គោលដៅបានកាន់តែលឿនជាងមុន ដោយមិនខ្ជះខ្ជាយពេលវេលាចុះវៀងចុះឡើងតទៅទៀត។

ហេតុអ្វីត្រូវវិនិយោគនៅផ្សាហ៊ុន?

ដោយជា បូណាន

 ហិរញ្ញវត្ថុរូបវន្តបុគ្គល 


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel