សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ពីអុិនធើណែត ទៅកាន់លុយបច្ចេកវិទ្យា


នៅឆ្នាំ ១៩៩៩ ខណៈផ្តល់បទសម្ភាសនៅវេទិការ National Taxpayers Union Foundation លោក Milton Friedman សេដ្ឋវិទូពានរង្វន់ណូបែលបានលកើឡើងថា "នៅពេលនេះយើងនៅខ្វះអ្វីម្យ៉ាង ប៉ុន្តែវាគួរតែត្រូវបានអវិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះ នោះគឺលុយអេលេកត្រូនិច ដែលអាចប្រើបានបច្ចេកវិទ្យាដែលអ្នកអាចប្រើអុិនធើណែត ក្នុងការផ្ញើលុយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយអ្នកទាំងពីរនេះ មិនចាំបាច់ស្គាល់គ្នាឡើយ។ក្រោយមកនៅឆ្នាំ ២០០៨ ក្រោយពេលដួលរលំទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាមេរិច ឬហៅថា Suprime Crisis លុយអេលេកត្រូនិចតាមដែល Milton បានលើកឡើង ក៏បានចាប់បដិសណ្ឋិពីមនុស្សអាដ៍កំបាំងមួយក្រុម ដែលប្រើរហ័សនាមថា Satoshi Nakamoto លុយនោះមានឈ្មោះថា Bitcoin  

    ទោះបីជាអត្ថបទនេះមិនបានរៀបរាប់ពីដំណើរការរបស់ Bitcoin ប៉ុន្តែការយល់ដឹងអំពី Bitcoin គឺជារឿងចាំបាច់ ដោយសារBition គឺជាទ្រព្យសម្បត្តិ ឌីជីថលដំបូងគេរបស់ពិភពលោក ដែលជោគជ័យក្នុងការ

ដោះស្រាយបញ្ហាដែលមានជាយូរមកហើយ ចាប់តាំងពីសម័យអ៊ីនធឺណែតបានកើតឡើង នោះគឺ "ការបង្កើតតម្លៃ និងភាពជឿជាក់នៅក្នុងពិភពបច្ចេកវិទ្យាជាមួយនឹងបច្ចេកវិទ្យា Blockchain និងការបង្កើត Bitcoin

ធ្វើឱ្យមនុស្សជាតិបានដឹងពីរបៀបដែលមនុស្សអាចបញ្ជូនតម្លៃនីមួយនៅទូទាំងពិភពលោក ដោយគ្មានអ្វីមករារាំង មិនថារដ្ឋាភិបាលណាក៏មិនអាចបានបញ្ឈប់។


    ទោះបីជា Bitcoin ធ្វើឱ្យគំនិតនេះក្លាយជាការពិតក៏ដោយ។ ហើយវាជាគូជាមួយពិភពអ៊ីនធឺណិតអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ ប៉ុន្តែអ្វីដែលបណ្តាលឱ្យមនុស្សមានការភ្ញាក់ផ្អើល គឺរឿងដែលវាអាចប្រើប្រាស់បានក្នុងវិស័យអាជីវកម្ម។ រួមទាំងការបង្កើត

លុយឯកជនដូចជាការមកដល់នៃ Libra ដែលធ្វើឱ្យធនាគារជុំវិញពិភពលោក ភ្ញាក់ឡើង ជាមួយនឹងការបង្កើតរូបិយប័ណ្ណបចេកវិទ្យារបស់ជាតិ (រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល CBDC)


    តាមពិតទៅគំនិតរបស់ Bitcoin និង Blockchain ត្រូវបានបន្ត ដើម្បីបង្កើតទ្រព្យសម្បត្តិបច្ចេកវិទ្យា( Digital Asset) ទំរងបច្ចេកវិទ្យា( Platform Digital) រួមទាំងត្រូវបានប្រើដើម្បីប្រមូលទុនឆ្លងប្រទេស។ ដែលយើងស្គាល់ថាជា ICO ( Initial Coin Offering) គោលគំនិតដែលធ្វើឱ្យហ៊ុន ឬទ្រព្យគោលទៅជាបច្ចេកវិទ្យាដែលអាចជួញដូរបានទូទាំងសកលលោក ដែលយើងស្គាល់ក្នុងនាម Security Token  ការដែលឯកជនបង្កើតលុយ Stable Coin ឬប្រព័ន្ធផ្តល់សេវាហិរញ្ញវត្ថុក្នុងរូបភាពដោយមិនពឹងផ្អែកលើប្រព័ន្ធកណ្តាលដូចជា Decentralized Finance រឿងដែលគួរឱ្យភ្ញក់ផ្អើលគឺរឿងរាវទាំងនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែ ១០ឆ្នាំ តែប៉ុណ្ណោះ ឬបើគិតពីគេនិយាយដល់យ៉ាងទូលំទូលាយអាចនិយាយបានថា មិនដល់  ឆ្នាំផង។ រឿងរាវទាំងឡាយបានកើតឡើងលឿនហួសពីការគិតរបស់មនុស្សគ្រប់គ្នា។ ហើយនៅមានរឿងរាវជាច្រើនទៀតនៃការផ្លាសប្តូរយ៉ាងឆាប់រហាស់របស់វា។ 

មុននឹងនិយាយដល់រឿង ទ្រព្យសម្បត្តិបច្ចកវិទ្យា យើង នឹងពិពណ៌នាអំពីរូបភាពនៃទ្រព្យ និងរូបិយប័ណ្បច្ចុប្បន្នជាមុនសិន ដើម្បីឱ្យមិត្តអ្នកអានយល់ពីមូលហេតុថា ហេតុអ្វី ទ្រព្យសម្បត្តិបច្ចេកវិទ្យា ឬទ្រព្យសម្បត្តិ បច្ចេកវិទ្យាហ្នឹងគួរឱ្យចាប់អារម្មណ៍ និងមានឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក។ប្រសិនបើអ្នកអានចង់ យល់ឱ្យបានច្បាស់ថាតើ ទ្រព្យសម្បត្តិ ឌីជីថល គឺជា អ្វី រឿងដំបូងដែលគួរយល់នោះគឺថា វាមិនមែនជាការ សិក្សាអំពី បច្ចេកវិទ្យា  នវានុវត្តន៍ (ការឆ្នៃផលិតនោះទេ។ ប៉ុន្តែរឿងដំបូងដែលត្រូវយល់គឺលុយបន្ទាប់ មកគឺលុយ ហើយចុងក្រោយគឺជាលុយ។ ផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ វាជាអ្វីដែលធ្វើឱ្យយើងអាចប្រើលុយបាន ឬអន្តរការី(ឈ្មួញកណ្តាលនៃការដោះដូរបានងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ 

អត្ថបទដោយ  ជា បូណាន 

ហិរញ្ញវត្ថុរូបវន្តបុគ្គល

សូមរងចាំអានអត្ថបទបន្ត 



 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel