សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ ការរកទ្រព្យ និងការរក្សាទ្រព្យ

 

ការរកទ្រព្យ និងការរក្សាទ្រព្យ

ការវិនិយោគដែលល្អ មិនចាំបាច់ទាល់តែជាការសម្រេចចិត្តដែលល្អឥតខ្នោះទេ ប៉ុន្តែវាជាការមិនបង្កើតកំហុសជាបន្តបន្ទាប់!

មានវិធីដើម្បីទទួលបានទ្រព្យសម្បត្តិរាប់លានវិធី ហើយមានសៀវភៅបង្រៀនជាច្រើន

ប៉ុន្តែមានវិធីតែមួយគត់ដើម្បីធ្វើឱ្យទ្រព្យសម្បត្តិស្ថិតស្ថេរ នោះគឺការរួមបញ្ចូលគ្នារវាងភាពសន្សំសំចៃ និងការប្រយ័ត្នប្រយែង

ហើយនោះគឺប្រធានបទដែលយើងមិនទាន់បាននិយាយគ្នាច្រើន!

តោះយើងចាប់ផ្តើមជាមួយនឹងរឿងខ្លីរបស់វិនិយោគិនពីរនាក់ ពួកគេទាំងពីរមិនធ្លាបប់ស្គាល់គ្នាទេ ប៉ុន្តែវិធីដែលពួកគេជួបគ្នាជាវិធីដ៏គួរឱ្យចាប់អារម្មណ៍អស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។

ជែម លីវីរីម័រ គឺជាវិនិយោគិនភាគហ៊ុនដ៏អស្ចារ្យបំផុតនៅក្នុងយុគសម័យរបស់គាត់ ជែម កើតនៅឆ្នាំ ១៨៧៧ គាត់បានក្លាយជាអ្នកជួញដូរភាគហ៊ុនអាជីព មុនពេលមនុស្សភាគច្រើនដឹងថាគាត់អាចធ្វើបានដូច្នេះ។

នៅអាយុ ៣០ ឆ្នាំ គាត់មានទ្រព្យសម្បត្តិនៅពេលកែសំរួលតាមអត្រាអតិផរណាស្មើនឹង១០០ លានដុល្លារ។

នៅឆ្នាំ ១៩២០ គាត់គឺជាវិនិយោគិនដ៏ល្បីល្បាញបំផុតម្នាក់នៃពិភព

លោក ផ្សារហ៊ុនបានដួលរលំនៅឆ្នាំនោះ ហើយបណ្តាលឱ្យមានវិប្តិសេដ្ឋ

កិច្ចដ៏អាក្រក់បំផុត បានធ្វើភាពស្តុកស្តម្ភមរបស់គាត់ត្រូវបានចារក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។

តម្លៃនៃផ្សារហ៊ុនច្រើនជាងបីភាគបួនត្រូវបានរលាយក្នុងរយៈពេលមួយសប្តាហ៍ នៃខែតុលា ឆ្នាំ ១៩២៩ ដែលថ្ងៃទាំងនោះក្រោយមកត្រូវបានគេដាក់ឈ្មោះថា ថ្ងៃច័ន្ទអប្រិយ៍ ថ្ងៃអង្គារអប្រិយ៍ និងថ្ងៃព្រហស្បតិ៍អប្រិយ៍

Dorothy ភរិយារបស់ Livermore ភ័យស្ទើរតែឆ្កួតនៅពេលដែលប្តីរបស់នាងបានត្រលប់មកផ្ទះវិញនៅថ្ងៃទី ២៩ ខែតុលា។ មានព័ត៌មានរាយការណ៍ថាវិនិយោគិននៅ Wallstreet បានធ្វើអត្តឃាតសាយភាយទូទាំងទីក្រុងញូវយ៉ក នាង និងកូនៗស្វាគមន៍ Jame នៅមាត់ទ្វារទាំងទឹកភ្នែក ខណៈពេលដែលម្តាយរបស់នាង រន្ធុតយ៉ាងខ្លាំងរហូតដល់លាក់ខ្លួនស្រែកយំក្នុងបន្ទប់មួយផ្សេងទៀត

បើយោងតាមលោក Tom Robiton អ្នកសរសេរជីវប្រវត្តិ Jame ឈរស្រឡាំងកាំងជាច្រើននាទី មុនពេលដឹងថាមានអ្វីកើតឡើង

បន្ទាប់ពីនោះគាត់បាននិយាយរឿងឱ្យក្រុមគ្រួសារស្តាប់ ដោយទេព

កោសល្យ និងសំណាងហាក់ដូអព្ភូតហេតុ គាត់បានលក់នៅក្នុងផ្សារ

ហ៊ុន[1] គាត់ភ្នាល់ថាភាគហ៊ុននឹងធ្លាក់ចុះ

 

បងមានន័យថាយើងមិនក្ស័យធនទេមែនទេ? Dorothy បានសួរ

"អត់ទេ អូនសម្លាញ់ បងទើបតែមានថ្ងៃជួញដូរដ៏ល្អបំផុតមួយ យើងមានមហាសាល ហើយអាចធ្វើអ្វីក៏បានតាមដែលប្រាថ្នា" Jame ឆ្លើយតប

Dorothy បានរត់ទៅរកម្តាយរបស់នាងហើយបានប្រាប់គាត់ឱ្យស្ងាត់ស្ងៀម

Jame រកលុយបានជាងបីពាន់លានដុល្លារក្នុងមួយថ្ងៃ ក្នុងអំឡុងខែដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រផ្សារហ៊ុន គាត់បានក្លាយជាបុរសម្នាក់ដែលមានជាងគេបំផុតនៅលើពិភពលោក។

ខណៈពេលក្រុមគ្រួសាររបស់ Jame កំពុងអបអរជោគជ័យលើសពីអ្វីដែលគិតដល់ បុរសម្នាក់ទៀតកុំពុងដើរតាមផ្លូវនៃទីក្រុងញូវយ៉កក្នុងភាពអស់សង្ឃឹម

អាប់រ៉ាម ចើមែនស្គី គឺជាមហាសេដ្ឋីអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាដែលរកចំណូលបានយ៉ាងច្រើនក្នុងអំឡុងពេលដែលទីផ្សារកើនឡើងនៅទសវត្សឆ្នាំ ១៩២០ ខណៈពេលសេដ្ឋកិច្ចកុំពុងរីកចម្រើន។ គាត់ធ្វើនូវអ្វីដូចមនុស្សជាច្រើននៅញូយកជោគជ័យស្ទើគ្រប់គ្នាបានធ្វើនៅចុងទសវត្ស១៩២០ នោះគឺភ្នាល់យ៉ាងច្រើន[2]ថាផ្សារហ៊ុននឹងហក់ឡើង

នៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ១៩២៩ កាសែតញូវយ៉កថែមស៍ បានបោះពុម្ពផ្សាយអត្ថបទពីរកថាខណ្ឌដែលបញ្ចប់ដោយភាពក្រៀមក្រំ

កាលពីព្រឹកម្សិលមិញ Burnard H មេធាវីរបស់ ក្រុមហ៊ុន ២៥៥

បានទទួលការស្នើរសុំពីលោកស្រីចើមែនស្កី ឱ្យជួយ តាមរកប្តីរបស់នាងដែលបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃព្រហស្បតិ៍។

Burnard H បានប្រាប់ថាលោក ចើមែនស្កី ដែលមានអាយុ ៥០ ឆ្នាំ ហើយជាម្ចាស់អាជីវកម្មអចលនៈទ្រព្យនៅតំបន់ភាគខាងកើត បានវិនិយោគដើមទុនទាំងអស់លើផ្សារភាគហ៊ុន

លោក Burnard H បាននិយាយថា លោកស្រីចើមែនស្កី បានប្រាប់គាត់ថាមានមិត្តម្នាក់ណាត់ជួបប្តីរបស់នាងនៅផ្លូវ Wallstreet ក្បែរ ទីតាំងផ្សារហ៊ុន នៅយប់ថ្ងៃព្រហស្បតិ៍យោងតាមព័ត៌មានដែលនាងប្រាប់ ប្តីរបស់នាងកំពុងហែកក្រដាស់តារាងតំលៃហ៊ុនជាចំណែកតូចៗ គ្រវែងចោលខ្ចាត់ខ្ចាយពេញផ្លូវ ខណៈពេលដែលគាត់កុំពុងដើរឆ្ពោះទៅផ្លូ វបដ៍វេ

ហើយនោះគឺជាចុងបញ្ចប់នៃ អាប់រ៉ាមចើមែនស្គី ដូចដែលយើងបានដឹង

មានភាពខុសគ្នាដាច់ពីរនៅទីនេះ!

ផ្សារហ៊ុនបានដួលរលំនៅខែតុលាឆ្នាំ ១៩២៩ ធ្វើឱ្យ Jameក្លាយជាអ្នកមានបំផុតម្នាក់នៅលើពិភពលោក ប៉ុន្តែវាបានបំផ្លាញ អាប់រាម៍ រហូតដល់ឆកយកជីវិតរបស់គាត់ថែមទៀតផង។

ដកស្រង់ពីសៀវភៅ

ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 



[1] អ្នកវិនិយោគអាចជ្រើសរើស ទិញ ឬលក់ក្នុងករណីទីផ្សារធ្លាក់ចុះអ្នកលក់គឺទទួលបានបប្រាក់ចំណេញតិច ឬច្រើនអាស្រ័យលើការធ្លាក់ចុះតិច ឬច្រើន(គម្លាតថ្លៃ) ឬជាភាសាអង់គ្លេស Long or Shot

[2] ត្រេតក្នុងបរិមាណទឹកប្រាក់ច្រើនថាភាគហ៊ុបនឹងឡើងថ្លៃ Long Position

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel