សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ មិនចេះគ្រប់គ្រាន់(តចប់)

មិនចេះគ្រប់គ្រាន់(តចប់)


ប្រព័ន្ធមូលធននិយមទំនើបគាំទ្រដល់រឿងពីរយ៉ាងគឺ៖ ការបង្កើត ភាពស្តុកស្តម្ភ និងការបង្កើតការច្រណែន ពេលខ្លះរឿងទាំងពីរនេះកើតឡើងព្រមគ្នាក្នុងពេលតែមួយ។ តម្រូវការនាំមុខមិត្តភ័ក្តិរបស់អ្នក អាចជាកត្តាជម្រុញឱ្យអ្នកប្រឹងប្រែងកាន់តែខ្លាំង ប៉ុន្តែជីវិតគឺគ្មានសេចក្តីសុខប្រសិនបើអ្នកមិនស្គាល់ពាក្យថាគ្រប់គ្រាន់ នៅពេលដែលនិយាយថាសុភមង្គលគ្រាន់តែជាលទ្ធផលដែលដកដោយការរំពឹងទុក។

2.ការប្រៀបធៀបក្នុងសង្គមគឺជាបញ្ហា

កីឡាករបេសប៊លថ្មីដែលមានប្រាក់ចំណូល ៥០០,០០០ ដុល្លារក្នុងមួយឆ្នាំ គឺជាអ្នកមាន ទោះបីយើងគិតក្នុងន័យអ្វីក៏ដោយ។ ប៉ុន្តែប្រសិនបើឩទហរណ៍ថាគាត់កំពុងលេងក្នុងក្រុមជាមួយនឹងលោក Mike Traot ម៉ៃត្រៅវ៍ ដែលទទួលបានកិច្ចសន្យា រយះពេល ១២ ឆ្នាំ ជាមួយទឹកប្រាក់ ៤៣០លានដុល្លារ ប្រសិនបើនាំមកប្រៀបធៀបគ្នា កីឡាករថ្មីម្នាក់នោះគឺក្រជាង។ ប៉ុន្តែប្រសិនបើអ្នកគិតដល់ ម៉ៃត្រៅវ៍ ចំនួនទឹកប្រាក់ ៣៦ លានដុល្លារក្នុងមួយឆ្នាំគឺជាទឹកប្រាក់ដែលច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែប្រសិនបើអ្នកនឹងរកចំណូលឱ្យដូចជាអ្នកគ្រប់គ្រងមូលនិធិគ្រប់គ្រងហានិភ័យ Hede Fun ដែលមានប្រាក់ចំណូលច្រើនបំផុតចំនួន១០នាក់ក្នុងឆ្នាំ ២០០៨ នោះអ្នកនឹងត្រូវរកប្រាក់ណូលយ៉ាងហោចណាស់ ៣៤០ លានដុល្លារក្នុងមួយឆ្នាំ។ នោះអាចជាក្រុមមនុស្សដែលលោក ម៉ៃអាចយកខ្លួនឯងទៅប្រៀបធៀបផងដែរ ហើយអ្នកគ្រប់គ្រងមូលនិធិគ្រប់គ្រងហានិភ័យដែលមានចំណូល ៣៤០លានដុល្លារក្នុងមួយឆ្នាំ អាចយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកគ្រប់គ្រងមូលនិធិគ្រប់គ្រងហានិភ័យ ដែលមានចំណូលខ្ពស់បំផុត ៥នាក់ដែលមានចំណូលយ៉ាងហោចណាស់ ៧៧០ លានដុល្លារក្នុងឆ្នាំ នៅឆ្នាំ២០១៨អ្នកគ្រប់គ្រងមូលនិធិដែលជាប់ចំណាត់ថ្នាក់ទាំងនោះអាចមើលទៅលើមនុស្សដូចជា Warren Buffett ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនកើនឡើង ៣,៥០០ លានដុល្លារក្នុងឆ្នាំ ២០១៨ ហើយមនុស្សម្នាក់ដូចជា Buffett អាចមើលនៅ Jeffbeso ដែលមានទ្រព្យសម្បត្តិសុទ្ធ កើនឡើង ២៤,០០០ លានដុល្លារនៅឆ្នាំ ២០១៨ចំនួនទឹកប្រាក់សរុបនេះច្រើនជាងបើប្រៀបធៀបទៅនឹទឹកប្រាក់គិតជាម៉ោងរបស់អ្នកលេងបាល់ដែលមមានស្តុកស្តម្ភ "អាចរកបានក្នុងរយះពេលមួយឆ្នាំពេញ។

ប្រធានបទគឺថា ពិដាននៃការប្រៀបធៀបសង្គមគឺខ្ពស់ណាស់រហូតគ្មាននរណាម្នាក់អាចធ្វើបានឡើយដែលមានន័យថា វាគឺជាសង្រ្គាមដែលគ្មានថ្ងៃឈ្នះឡើយ ហើយមធ្យោបាយតែមួយគត់ដើម្បីឈ្នះគឺមិនចូលក្នុងទីលានដើម្បីប្រយុទ្ធដោយចាប់ផ្តើមពីការទទួលយកថា អ្នកអាចមានគ្រប់គ្រាន់ហើយ ទោះបីជាវាអាចតិចជាងអ្នកដទៃដែលព័ទ្ធជុំវិញដោយអ្នកមានជាងអ្នកក៏ដោយ

មិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានចេញទៅផ្សងសំណាងនៅឡាវេហ្គាសជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំគាត់បានសួរអ្នកចែកបៀរថា តើអ្នកលេងហ្គេមអ្វី? ហើអ្នកលេងនៅកាស៊ីណូណា? អ្នកចែកបៀរបានធ្វើមុខមាំហើយឆ្លើយតបថា " វិធីតែមួយគត់ដើម្បីឈ្នះនៅកាស៊ីណូឡាសវេហ្គាស គឺចេញឱ្យបានឆាប់នៅពេលអ្នកឈានជើងចូលមក "

នោះគឺជាមធ្យោបាយស្រវេរស្រវាប្រមាញ់ភាពស្តុកស្តម្ភរបស់អ្នកដទៃយ៉ាងច្បាស់។

3. "គ្រប់គ្រាន់" គឺមិនតិចខ្លាំងពេក

ទស្សនៈនៃការមាន "គ្រប់គ្រាន់" ហាក់ដូចជាប្រងើយកន្តើយ ជាការបណ្តោយឱកាស និងសក្តានុពលចោល

ខ្ញុំគិតថាវាមិនមែនជាគំនិតត្រឹមត្រូវទេ!

"គ្រប់គ្រាន់" គឺការភ្ញាក់រឡឹកថា ការស្រេកឃ្លានដែលមិនចេះគ្រប់ ផ្ទុយទៅវិញនឹងរុញច្រានអ្នកទៅកាន់ចំណុចមួយដែលអ្នកនឹងសោកស្តាយ វិធីតែមួយគត់ដែលដឹងថាអ្នកអាចញ៉ាំបានច្រើនប៉ុណ្ណាគឺ ញ៉ាំរហូតទាល់តែអ្នកឈឺ។ មានមនុស្សមិនជាច្រើនទេធ្វើដូច្នេះ ព្រោះការក្អួត មានផលលំបាកជាងការបរិភោគអាហារឆ្ងាញ់ៗ។ ដោយហេតុផលមួយចំនួន តក្កនេះមិនដំណើរការជាមួយអាជីវកម្ម និងការវិនិយោគទេ ហើយមានមនុស្សជាច្រើននឹងឈប់ធ្វើរឿងទាំងនេះបន្តទៀតនៅពេលពួកខ្ស័យធន ហើយត្រូវបង្ខំឱ្យបញ្ឈប់តែប៉ុណ្ណោះ។ រឿងនេះអាចមានលក្ខណៈដូចគ្នានឹងការអស់អារម្មណ៍ចំពោះការងារ ឬការបែងចែកការវិនិយោគលើហានិភ័យដែលអ្នកមិនអាចរក្សាបាន ប៉ុន្តែនៅម្ខាងទៀតនៅតែមានមនុស្សដូចជា គុបតា និងមេដហ្វហ៍នៅលើលោកនេះ។ ដែលបានងាកមកពឹងផ្អែកលើការប្រមែប្រមូល ព្រោះរាល់ដុល្លារគឺមានតម្លៃក្នុងការក្រសោបយកដោយមិនគិតពីផលវិបាកដែលនឹងអាចកើតមានឡើង។

មិនថាដោយហេតុផលអ្វីក៏ដោយ នៅទីញ្ចប់ ការអសមត្ថភាពក្នុងការបដិសេធលុយដែលអាចរកបាននឹងដេញតាមអ្នករហូតតាមទាន់

4.មានរឿងជាច្រើនដែលមិនសមនឹងប្រថុយ

បន្ទាប់ពីគុបតា ត្រូវបានដោះលែងពីពន្ធនាគារ គាត់បានប្រាប់កាសែតញូវយ៉កមែម៍ថា គាត់បានរៀនមេរៀនមួយគឺ

កុំប្រកាន់ភ្ជាប់នឹងអ្វីមួយខ្លាំងពេក មិនថាកេរ្ដិ៍ឈ្មោះ ភាពជោគជ័យ ឬអ្វីក៏ដោយ ខ្ញុំទើបតែគិតឃើញពេលនេះ ហើយវាសំខាន់បែបណា?

អូខេ វាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំគ្មានប្រណី វាជារឿងដែលលំបាកខ្លាំងណាស់ ប្រសិនបើខ្ញុំប្រកាន់ភ្ជាប់នឹងកេរ្តិ៍ឈ្មោះរបស់ខ្ញុំខ្លាំងពេក

នេះហាក់ដូចជារឿងដ៏អាក្រក់បំផុតដែលគាត់អាចរៀនពីបទពិសោធន៍ខ្លួនឯង ហើយអ្វីដែលខ្ញុំអាចស្រមៃឃើញគឺការលួងលោមខ្លួនឯងបុរសម្នាក់ដែលចង់បានកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងមកវិញដោយគ្មានសង្ឃឹម។ ប៉ុន្តែក៏ដឹងថាវាបានបាត់បង់ទៅហើយ

កេរ្តិ៍ឈ្មោះមិនអាចកាត់ថ្លៃបាន

ឥសរភាព និងសេរីភាពមិនអាចកាត់ថ្លៃបាន

គ្រួសារ និងមិត្តភក្តិមិនអាចកាត់ថ្លៃបាន

ការទទួលបានក្តីស្រឡាញ់ពីមនុស្សដែលអ្នកចង់ឱ្យស្រឡាញ់គឺមិនអាចកាត់ថ្លៃបាន

                សេចក្តីសុខមិនអាចកាត់ថ្លៃបាន

ហើយអ្វីដែលល្អបំផុតដើម្បីរក្សារបស់ទាំងនេះគឺត្រូវដឹងថាពេលណាវាដល់ពេលដែលអ្នកត្រូវបញ្ឈប់ការប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ដល់រឿងទាំងនេះ គឺដឹងថានៅពេលណាអ្នកមានគ្រប់គ្រាន់ហើយ

ដំណឹងល្អគឺ ឧបករណ៍ដ៏ល្អបំផុតក្នុងការបង្កើតអារម្មណ៍គ្រប់គ្រាន់ គឺជារឿងងាយស្រួល ហើយមិនតម្រូវឱ្យអ្នករងសម្ពាធហានិភ័យដែលអាចបង្កការខូចខាតចំពោះរឿងទាំងនេះ នោះគឺជារឿងនៅក្នុងជំពូកបន្ទាប់។


ដកស្រង់ពីសៀវភៅ

ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel