សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


លុយទាន់ចិត្ត

 ៦. លុយទាន់ចិត្ត


T˜

«ផ្លូវកាត់ទៅកាន់នរកហិរញ្ញវត្ថុ»

ការដោះស្រាយបញ្ហាដោយការប្រមាទយកតែរួចពីដៃ

នាំមកនូវបញ្ហាថ្មីដែលធំហើយលំបាកជាងមុន!

ពេលល្ងាចមួយ ខណៈពេលជជែកជាមួយសិស្សម្នាក់ ដែលធ្វើការផ្នែកបច្ចេកវិទ្យា(IT) ខ្ញុំសួរគេថាតើ មនុស្សភាគច្រើនគេប្រើពាក្យអ្វី (Key world) ច្រើនជាងគេដើម្បីស្វែងរក ទិន្នន័យក្នុងហ្គូហ្គល(Google)។ ចម្លើយដែលខ្ញុំបានទទួល ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលគឺ «មានលឿន ទាន់ចិត្ត កម្ចីទាន់ចិត្ត គំនិតសេដ្ឋី វិនិយោគជោគជ័យ » និងចងការជាដើម ក្នុងមួយខែមានអ្នកចុចពាក្យទាំងនេះច្រើនរាប់ម៉ឺនសែននាក់។  

ពីករណីសិក្សាខាងលើគ្រប់គ្រាន់ឱ្យយើងបានដឹងថា មនុស្សមានតម្រូវការលុយច្រើនយ៉ាងដូចម្តេច ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងនាមជាអ្នកចែករំលែកហិរញ្ញវត្ថុរូបវន្តបុគ្គល ដែលធ្លាប់ជួយដោះស្រាយបញ្ហាដល់មនុស្សជាច្រើន ការដោះស្រាយបញ្ហាដោយការខ្ចីលុយមកបង្វិល គឺជាវិធីដែលមិនត្រឹមត្រូវ ជាពិសេស ការខ្ចីយកមកចាយវាយ បរិភោគ(ប្រើប្រាស់) ប្រចាំថ្ងៃ

រួមទាំងការយកទៅរំលស់បំណុលដែលមានស្រាប់(ខ្ចីថ្មី សងចាស់) រឹតតែធ្វើឱ្យបញ្ហាកាន់តែរីករាលដាលកាន់តែធំឡើងៗ នាពេលខាងមុខ(លើកលែងបំណុលថ្មី ដែលមានការប្រាក់និងលក្ខខណ្ឌល្អជាងមុន)។

អាជីវកម្មដែលប្រើបំណុលដើម្បីពង្រីកអាជីវកម្មមានតែភាពរីកចម្រើន តែបើសិនជាអាជីវកម្មយកបំណុលមកបង្វិល មកបើកប្រាក់ខែឱ្យបុគ្គលិក បង់ថ្លៃឈ្នួលផ្ទះ ទឹក ភ្លើង សោហ៊ុយផ្សេងៗ ហ៊ានធានាថាបែបនេះមិនយូរច្បាស់ជាត្រូវរលាយជាមិនខាន។

             មនុស្សយើងម្នាក់ៗ ក៏ដូចគ្នាដែរ បើខ្ចីយកមកវិនិយោគ(តាមសម្បទា និងផែនការ ) មានតែរីកចម្រើនឡើងៗ។ តែត្រូវចេះវិនិយោគ និងមានចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល  តែបើខ្ចីមកស៊ីចាយ បែបនេះមិនយូរប៉ុន្មានជំពាក់ដូចអំបោះ ខ្ចីជាបន្តបន្ទាប់ ដែលនាំឱ្យធ្លាក់ក្នុងអន្ទាក់បំណុល  ផុងជ្រៅរហូតរើខ្លួនស្ទើរមិនរួច។

           តើអ្វីទៅដែលធ្វើឱ្យការខ្ចីលុយមកចាយប្រចាំថ្ងៃ ក្លាយជាបញ្ហារីករាលដាលនាពេលខាងមុខក្នុងរយៈពេលវែង?

           . មនុស្សមួយចំនួនខ្ចីលុយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ (ប្រញាប់) ដោយភ្លេចគិតថា ខ្ចីហើយត្រូវតែសងវិញ។  

            សំណួរសួរថា ខ្ចីហើយតើបានលុយពីណាយកមកសងគេ?

           ជាពិសេសអ្នកធ្វើការស៊ីប្រាក់ខែ ចំណូលថេរដូចមុន ខែនេះចាយមិនគ្រប់ ខែក្រោយក៏នៅតែមិនគ្រប់ដដែល បើចឹងធ្វើមេច ?

           គឺមានតែខ្ចីថែមទៀត ដើម្បីដោះស្រាយបញ្ហាចំពោះមុខសិនបន្ទាប់មកបង្វិលពេញហ្នឹងនាំឱ្យបំណុលរីកធំឡើងៗ ទាំងមិនដឹងខ្លួន។

          អ្នកដែលធ្វើការនៅកន្លែងការងារមួយចំនួន ដែលមានបុគ្គលិកផ្តល់កម្ចីក្រៅ(ដូចជា កាស៊ីណូ រោងចក្រ ខារ៉ាអូខេ និងក្លឹបកំសាន្ត។ល។ ដឹងឮយ៉ាងច្បាស់ ព្រោះថ្ងៃដែលបើកប្រាក់ខែ គឺមានអ្នកមកឈរចាំកន្លែងបើកលុយ ហើយមានអ្នកខ្លះសងហើយក៏ខ្ចីវិញភ្លាមៗក្នុងថ្ងៃជាមួយគ្នាតែម្តង          ព្រោះប្រាក់ខែសងគេអស់ហើយមិនមានអីចាយត្រូវខ្ចីយកទៅចាយវិញបើមិនអញ្ចឹងទេ      គឺអត់មានអីហូបចុក ហើយនឹងត្រូវធ្វើបែបនេះដដែលៗ ដោយមិនព្រមរកវិធីដោះស្រាយនោះទេ ព្រោះមិនដឹងធ្វើយ៉ាងណា។

          ដើម្បីដោះបំណុលត្រូវប្រើលុយ ដែលមិនដុះកន្ទុយ(អត់ការ) ដូចជា៖

         ធ្វើការបន្ថែម ធ្វើការក្រៅ បើករបរតូចៗក្រៅម៉ោង ដែលប្រើដើមតិច ឬមិនប្រើដើម បង្កើនចំណូល ហើយអត់ធ្មត់តស៊ូុដោះស្រាយម្តងមួយជំហ៊ានៗ។

    ធ្វើបែបនេះវាលំបាកមុន តែស្រណុកក្រោយ! តែបើរត់ទៅខ្ចី ឬចងការគេ វាស្រួលទាន់ចិត្ត តែវាអាចនឹងលំបាកគ្មានថ្ងៃស្រាកស្រាន្តនោះទេ។

 . ខ្ចីចាយដោយមិនបានប្រយ័ត្នប្រយែង ប្រញាប់ឱ្យបានរួសរាន់ទាន់ចិត្ត អាចផុងខ្លួននឹងការប្រាក់ថ្លៃ ដែលនាំឱ្យបំណុលរឹតតែធ្ងន់ជាងមុន។

តាមពិតអ្នកដែលមានបំណុលអាចខ្ចីលុយយកមកសងលុយចាស់បាន(ភាសារហិរញ្ញវត្ថុ ហៅថា ការរៀបចំឥណទានឡើងវិញ «រីហ្វាយនេន»Re-Finance)

តែការខ្ចីថ្មីដែលត្រឹមត្រូវតាមក្បួន អ្នកត្រូវប្រាកដថា អត្រាការប្រាក់ទាបជាងមុន និងធ្វើឱ្យការបង់រំលស់ប្រចាំខែថយចុះនៅសល់តិចជាងមុន។          បើមិនដូច្នេះទេ ការខ្ចី

របស់អ្នកនឹងនាំឱ្យបំណុលរឹតតែរីកធំជាងមុន។

ករណីសិក្សាជាច្រើនបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលជាប់បំណុលធនាគាររួចហើយ ជ្រើសយកជម្រើសចងការប្រាក់ខាងក្រៅមកបង់រំលស់    បណ្តោះអាសន្នក្នុងករណីខ្វះខាតខ្លាំង។

 បំណុលធនាគារពេលនេះ ថ្លៃបំផុតការប្រាក់ ១៨% ក្នុងមួយឆ្នាំយើងលំបាកទៅហើយ ចុះទម្រាំចងការប្រាក់ពីខាងក្រៅថោកបំផុត ៣% ឬពេលខ្លះមានដល់ ១០% និងលើសនេះទៀតក្នុងមួយខែ។            ចុះបើការប្រាក់១០% វិញ មិន១២០% ហើយទេក្នុងមួយឆ្នាំ?

បែបនេះត្រឹមកន្លះឆ្នាំជាងភ្លេចៗខ្លួនការប្រាក់ឡើងជិតស្មើប្រាក់ដើមបាត់ទៅហើយ!  

ដើម្បីយល់កាន់តែច្បាស់ សូមមើលតារាងខាងក្រោម របស់នាយសង្ហា បច្ចុប្បន្នគាត់មានប្រាក់ខែ ៥០០ដុល្លា៖

​​​                                                                    (តារាងទី០១)

ស្ថាប័ន

ជំពាក់

ការប្រាក់

បង់ខែ

រយៈពេល

ធនាគារ

៣,០០០$

៤៥$ (១,៥%)

១០៩$

៣ ឆ្នាំ

ទូរស័ព្ទ

៣០០$

រួមបញ្ចូលគ្នា

៣០$

១ ឆ្នាំ

បន្ទប់ជួល

 

 

៥០$

 

ទឹក ភ្លើងសាំង

 

៥០$

 

ម្ហូបអាហារ ចំណាយផ្ទាល់ខ្លួន

 

២៥០$

 

ប្រាក់ខែ

ចំណូល ៥០០$

ចំណាយ សរុប ៤៨៩$

ប្រាក់នៅសល់ប្រចាំខែ

១១$

               នាយសង្ហាមានប្រាក់ខែ៥០០$   ខ្ចីធនាគារ៣,០០០$ ដើម្បីទិញម៉ូតូ និងរំលស់ទូរស័ព្ទតម្លៃ៣០០$ផ្សេងទៀតដែលនាំឱ្យគាត់ត្រូវបង់រំលស់ជាប្រចាំក្នុងមួយខែ១៣៩$

             ក្រោយមកពេលខ្លះម៉ូតូខូច មានកម្មវិធីជប់លៀង ដើរកម្សាន្ត ទិញសំលៀកបំពាក់ថ្មី គាត់បានខ្ចីលុយពីមិត្តភក្តិ             និងសាច់ញាតិយកមកបង្វិលមួយចំនួនក្នុងរយះពេលខ្លី។

តែក្រោយពីបើកប្រាក់ខែមកសងគេអស់    ទើបត្រូវខ្ចីគេមកប្រើវិញ ដែលការខ្ចីលើកនេះមានការប្រាក់ខ្លះ អត់ការប្រាក់ខ្លះ នាំឱ្យរបាយការណ៍សាច់ប្រាក់របស់គាត់ដូចខាងលើ។

របាយការណ៍ហិរញ្ញវត្ថុ (ចំណូល ចំណាយ) (តារាង ២)

ស្ថាប័ន

ជំពាក់

ការប្រាក់

បង់ខែ

រយៈពេល

ធនាគារ

៣,០០០$

៤៥$ (១,៥%)

១០៩$

៣ ឆ្នាំ

ទូរស័ព្ទ

៣០០$

រួមបញ្ចូលគ្នា

  ៣០$

១ ឆ្នាំ

 បន្ទប់ជួល

 

 

  ៥០$

 

ចងការ

១,០០០$

ការប្រាក់ ៥%

  ៥០$

រហូត

ទឹក ភ្លើង សាំង

 

  ៥០$

 

ម្ហូបអាហារ ចំណាយផ្ទាល់ខ្លួន

 

 ២៥០$

 

ប្រាក់ខែ

ចំណូល ៥០០$

ចំណាយ សរុប ៥៣៩$

ប្រាក់នៅសល់ប្រចាំខែ

 ខ្វះ (៣៩)$

ដោយត្រូវការចាយ និងបង្វិលសងគេវិញ ធ្វើឱ្យនាយសង្ហាសម្រេចចិត្តចងការប្រាក់ខាងក្រៅ១,០០០$ ជាមួយអត្រាការប្រាក់៥%ក្នុងមួយខែ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។  របាយការណ៍ហិរញ្ញវត្ថុរបស់គាត់ប្រែរូបរាងដូចខាងលើ (តារាង ២)។

លោកអ្នកឃើញហើយថា ការខ្ចីលុយដើម្បីដោះស្រាយបញ្ហាលុយឱ្យទាន់ចិត្តស្រួល អាចដោះស្រាយបានតែមួយពេល តែធ្វើឱ្យបញ្ហារឹតតែធំឡើង ។

ក្រោយពីចងការប្រាក់រួចមកធ្វើឱ្យការចំណាយរបស់គាត់កើនឡើងពី ៤៨៩$ ទៅជា ៥៣៩$ ពេលនេះហើយដែលនាំឱ្យជីវិតរបស់គាត់ធ្លាក់ក្នុងអន្ទាក់បំណុល ដូចជាអំបោះរុំដែលគ្មានថ្ងៃបញ្ចប់ ត្បិតមើលទៅតិចតួចក៏ពិតមែន(សង្កេតមើលការសងប្រចាំខែ ដែលកើនឡើង និងបំណុលដែលមិនបានថយចុះនោះទេ)។

                សួរថាតើ  ខែក្រោយៗយកលុយពីណាមកសងលុយដែលខ្វះ៣៩$?

ត្រឹមប៉ុណ្ណេះអ្នកទាំងអស់គ្នាអាចមើលឃើញភាពហិនហោចដែលនឹងកើតឡើងនាពេលខាងមុខហើយមែនទេ?

                នេះគឺជាពិសនៃលុយ! (ទាន់ចិត្ត) ងាយស្រួលមិន រញេ៉រញៃ៉!

តែបើខ្ចីដោយមិនបានគិត និងមិនមានផែនការច្បាស់លាស់ គឺមានតែវិនាស វិនាស វិនាសតែម្យ៉ាងគត់។

ក្រោយពីបានអានចប់ហើយ សាកល្បងគិតមើលថា តើអ្នកត្រូវការលុយស្រួល លឿនទាន់ចិត្តយកមកដោះស្រាយបញ្ហា? ឬចាប់ផ្តើមដោះស្រាយប្រកបដោយការទទួលខុសត្រូវ និងមានភាពវ័យឆ្លាត? 

លុយទាន់ចិត្ត

÷˜

 


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel