សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ប្រភេទអ្នកជាប់បំណុល

ប្រភេទអ្នកជាប់បំណុល

T˜

បំណុលអាក្រក់ ជាមេរោគដ៏គ្រោះថ្នាក់បំផុតព្រោះ

វាមិនត្រឹមតែបំផ្លាញលុយក្នុងហោប៉ៅរបស់អ្នកតែប៉ុណ្ណោះទេ       

តែវានៅបំផ្លាញផ្លូវចិត្តដែលធ្វើឱ្យអ្នករស់នៅ

ជាមួយភាពឈឺចាប់ថែមទៀតផង។

 បើយើងប្រៀបធៀបអ្នកជាប់បំណុលជាមួយអ្នកមានជំងឺ យើងអាចបែងចែកអ្នកជាប់បំណុលជាពីរប្រភេទគឺ អ្នកជំងឺទូទៅ និងអ្នកជំងឺកម្រិតធ្ងន់។

                . អ្នកជំងឺទូទៅ

សំដៅទៅលើ អ្នកដែលមានបំណុល តែមានលទ្ធភាពបង់រំលស់បាន ហើយនៅសល់លុយល្មមអាចហូបចុកគ្រប់គ្រាន់។

 អ្នកជំងឺប្រភេទនេះ គឺអាចព្យាបាលឱ្យជាសះស្បើយបានដោយងាយ ព្រោះបេះដូងសំខាន់នៃការដោះបំណុល គឺមានប្រាក់នៅសល់ក្រោយចាយវាយ។

បើនៅចាត់ចែងមានលុយសល់បានរាល់ខែ គឺអាចមានលទ្ធភាពរំដោះខ្លួនពីអន្លង់បំណុលបានដោយប្រើថ្នាំធម្មតាៗ ដោយមិនបាច់ប្រើថ្នាំខ្លាំងនោះទេ។ 

សូមមើលតារាងចំណូល ចំណាយ(របាយការហិរញ្ញវត្ថុ)

របាយការណ៍

ចំនួនទឹកប្រាក់

ប្រាក់ខែ

៥០០$

សន្សំ

៥០$

សេវាសុខមាលភាពសង្គម ពន្ធ(បើមាន)

០$

ឈ្នួលផ្ទះ

៥០$

ទឹក ភ្លើង  សាំង និងកាតទូរស័ព្ទ

៥០$

បង់រំលស់ ធនាគារ ឬកាតក្រេឌីត(បើមាន)

១០៩$

ការចាយវាយផ្ទាល់ខ្លួន

២២៥$

ប្រាក់នៅសល់

១៦$

តារាងចំណូលចំណាយ តាមតារាង ត្រូវបង់រំលស់បំណុលជាង ១០០$ ស្មើនឹង២២% ដែលស្ថិតនៅកម្រិតដែលអាចទៅរួច (ក្រោម៤០% បែបនេះអាចទ្រាំបង់រំលស់រហូតដល់អស់ និងសន្សំលុយសល់បន្តិចចបន្តួច រួមជាមួយប្រាក់សន្សំ ដើម្បីសងដើមឱ្យឆាប់អស់(រីស្កែដ្យូល Re-schedule ឥណទានរៀបចំឡើងវិញ ) នៅពេលបន្ទាប់។ តែរឿងដែលសំខាន់កុំភ្លេចឈប់បន្ថែមបំណុល(អាក្រក់)ទៀតឱ្យសោះ!

. អ្នកជំងឺធ្ងន់

សំដៅដល់អ្នកដែលមានបំណុលច្រើន រហូតដល់គ្មានលុយចាយគ្រប់គ្រាន់ ចរន្តសាច់ប្រាក់ខ្វះខាត ចំណូលរួមតិចជាងចំណាយ ហើយជីករណ្តៅកប់ខ្លួនឯងដោយចងការក្រៅ ទៅបង់រំលស់ធនាគារ   ដែលរឹតតែបង្កើនបំណុលអាក្រក់កាន់តែច្រើនថែមទៀត។

 អ្នកជាប់បំណុលកម្រិតនេះ មិនត្រឹមតែមានបញ្ហារឿងលុយមួយមុខតែប៉ុណ្ណោះទេ ថែមទាំងនាំឱ្យបញ្ហារីករាលដាលដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយថែមទៀតផង។  បែបនេះថ្នាំធម្មតាៗ ទៅមិនរួចទេ ត្រូវប្រើថ្នាំខ្លាំងទើបបាន!

សូមមើលតារាងចំណូល ចំណយ របស់អ្នកជំងឺធ្ងន់ធ្ងរ។

របាយការណ៍

ចំនួនទឹកប្រាក់

ប្រាក់ខែ

៥០០$

សន្សំ

០$

សេវាសុខមាលភាពសង្គម ពន្ធ(បើមាន)

០$

ឈ្នួលផ្ទះ

៥០$

ទឹក ភ្លើង  សាំង និងកាតទូរស័ព្ទ

៥០$                                                                

បង់រំលស់ ធនាគារ ឬកាតក្រេឌីត(ចងការថែម)

២២០$

ការចាយវាយផ្ទាល់ខ្លួន

២២៥$

លុយខ្វះ

-៤៥$

 សួរថា ស្ថានភាពលុយប្រើមិនគ្រប់ដូចក្នងរូបខាងលើនេះ យើងរកលុយមកពីណាចំនួន៤៥$? បើមិនមានលុយសន្សំផងនោះ   មិនខ្ចី ឬចងការពីគេមកប្រើសិន ?

សួរថា ខ្ចីរួចហើយមានអ្វីកើតឡើង? ប្រាកដណាស់! ច្បាស់ជាពិបាកលើសដើម ព្រោះខ្ចីហើយត្រូវតែសងវិញ ចំនួនបង់រំលស់ប្រចាំខែ និងបំណុលនឹងកើនឡើងច្រើនជាងមុន ហើយខែក្រោយ នឹងរឹតតែខ្វះលុយច្រើនជាងមុន។ ដូច្នេះតើដោះស្រាយយ៉ាងណា?

 ការខ្ចីបុល ចងការយកមកបង់រំលស់បំណុលមិនខុសពីជីករណ្តៅកប់ខ្លួនឯងឱ្យរឹតតែជ្រៅទៅៗ នោះទេ

 តែកុំទាន់បារម្មណ៍ហួសហេតុពេក នៅក្នុងបរិបទបំណុល អ្នកជំងឺកំរិតធ្ងន់ អាចព្យាបាលឱ្យជាសះស្បើយបាន ប្រសិនបើបានទទួលចំណេះដឹងហិរញ្ញវត្ថុដែលត្រឹមត្រូវ។         តែផ្ទុយទៅវិញ អ្នកជំងឺដែលមិនបានមើលថែខ្លួន បណ្តែតបណ្តោយខ្លួន ឱ្យឈឺរាំរ៉ៃ    ថ្ងៃណាមួយអ្នកច្បាស់ជាត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ជាមិនខាន។

សំណួរល្បងប្រាជ្ញា៖  តើអ្នកជាអ្នកជំងឺកំរិតណា?

÷˜                    ប្រភេទអ្នកជាប់បំណុល


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel