សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


គន្លងសេដ្ឋី


 អ្នកចាប់ផ្តើមអាជីវកម្មនេះដោយភាពអាត្មានិយម ធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញក្តីប្រាថ្នារបស់ខ្លួនឯង។ ជាគំនិតដែលនាំឱ្យអាជីវកម្មរបស់អ្នកបរាជ័យ។

ខ្ញុំជាអ្នកជំនាញក្បាច់គុនអាជីព ខ្ញុំលង់ស្នេហ៍នឹងរឿងនេះ ដូច្នេះទើបខ្ញុំបើកអាជិវកម្មនេះដើម្បីបង្រៀនវាដល់អ្នកដទៃ ដែលត្រឹមត្រូវ គាត់គួរតែកសាងអាជីវកម្មដោយផ្អែកលើតម្រូវការរបស់អតិថិជន មិនមែនបំណងប្រាថ្នារបស់ខ្លួនឯង។ជំនួសអោយការប្រើភាពអាត្មានិយមជាកម្លាំងរុញច្រានអាជីវកម្ម រឿងដែលមនុស្សត្រូវគិតតាំងពីថ្ងៃដែលចាប់ផ្តើមគឺ 

•  នៅម្តុំដែលខ្ញុំរស់នៅ តើអ្នកណាចង់រៀនក្បាច់គុនខ្លះ?

•  តើមានអ្វីដែលសាលាគុណដែលកុំពុងបើកមានចំណុចខ្វះខាត ហើយខ្ញុំអាចធ្វើវាបានល្អជាងពួកគេ?

•  អ្វីគឺគុណតម្លៃដែលខ្ញុំបានបង្កើតឡើងសម្រាប់សិស្សដែលមកចុះឈ្មោះរៀនជាមួយខ្ញុំ?

•  តើខ្ញុំបានបង្កើតទ្រព្យសម្បត្តិអ្វីខ្លះសម្រាប់សហគមន៍របស់ខ្ញុំ?

ចូបរាជ័យព្រោះមិនមានតម្រូវការរៀនក្បាច់គុននៅក្នុងសហគមន៍របស់គាត់ ដូច្នេះកត្រាជម្រុញទឹកចិត្តដែលនាំឱ្យចូបង្កើតអាជីវកម្មនេះ ក្លាយជាអាត្មានិយមមិនមែនជាតម្រូវទេ។ ប្រសិនបើចូគ្រាន់តែបានឆ្លើយសំណួរទាំងបួនខាងលើមុនចាប់ផ្តើមអាជីវកម្ម អាជីវកម្មរបស់គាត់នឹងមិនបញ្ចប់ដូចនេះទេ។ 

ច្រើនឆ្នាំមុនអំឡុងពេលសេដ្ឋកិច្ចកុំពុងកើនឡើង ខ្ញុំសង្កេតឃើញហាងមួយកុំពុងតុបតែងថ្មី ហាងនេះមានទីតាំងនៅក្បែរផ្ទះម្ដាយខ្ញុំនៅឆែនដ័រ  រដ្ឋអារីហ្សូណា នៅជាយក្រុងដែលមានប្រជាជនវណ្ណៈកណ្តាលរស់នៅ។ នៅពេលហាងធ្វើរួចម្ចាស់បានរើចូលមកនៅរស្មីនៃការបរាជ័យរបស់ហាងបាជះចេញមកនៅកន្លែង តើខ្ញុំមានអារម្នណ៍ដឹងបានរបៀបណា?

ហាងនោះជាហាងលក់សម្លៀកបំពាក់ហ៊ីបហប គ្រាន់តែដឹងថាគេលក់អ្វី ខ្ញុំក៏អាចទាយបានហើយថាទៅមិនរួចទេ។ ហេតុអ្វីខ្ញុំជឿជាក់ដូច្នេះដោយសារតែហាងលក់សម្លៀកបំពាក់ហ៊ីបហបនេះរំលោភលើបញ្ញត្តិនៃតម្រូវការនោះអី។ ប្រជាជននៅតំបន់នេះគឺជាអ្នកធ្វើការពេញម៉ោង គ្មាននរណាត្រូវការស្លៀកសម្លៀកបំពាក់ហ៊ីបហបទេ។ ទីនេះមិនមែនជាទីប្រជុំជន ទីនេះគ្មានក្លឹបកំស្សន្ត ឬឌីស្កូថេកនៅម្តុំនេះទេ ហើយស្ទាយតែងខ្លួនរបស់មនុស្សនៅទីនេះ វាខុសឆ្ងាយពីស្ទាយហ៊ីបហបខ្លាំងណាស់។ រឿងដែលគួរឱ្យអស់សំណើចជាងនេះគឺថា ចម្ងាយតមិនដល់ ១០០ ម៉ែត្រពីហាងនេះជាមណ្ឌលថែទាំជនចាស់ជរា។ តើអ្នកគិតថាលោកតាអាយុ ៩១ឆ្នាំនឹងក្លាយជាអតិថិជនគោលដៅក្នុងហាងលក់សម្លៀកបំពាក់ហ៊ីបហបទែបញ្ហាលេចធ្លោបំផុតនៃអាជីវកម្មនេះគឺភាពអាត្មានិយមម្ចាស់អាជីវកម្មមើលទៅលើតែចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ពួកគេអាចចូលចិត្តតន្ត្រី និងវប្បធម៌ហ៊ីបហប។ អាចមាននរណាម្នាក់ផ្តល់យោបល់ដល់ពួកគេថា "ធ្វើអ្វីដែលស្រឡាញ់ដែលនេះជាបញ្ហា។ ព្រោះអាជីវកម្មអាចដើរបានដោយតំរូវការទីផ្សារមិនមែនដោយបំណងប្រាថ្នារបស់ម្ចាស់អាជីវកម្មតែម្ខាងនោះទេ។ ខ្ញុំព្យាករណ៍ថាអាជីវកម្មនេះអាចឈរជើងបាន  ឆ្នាំយ៉ាខ្លាំងហើយក៏បែបនេះពិតមែន។ ព្រោះបន្ទាប់ពីបើកបានរយៈពេល ១៨ ខែ សម្លៀកបំពាក់ហ៊ីបហបត្រូវបានបិទ។ ដូចដែលបានលើកឡើងអញ្ចឹងឯង ផ្លូវដែលធ្វើឡើងពីខ្សាច់មិនរឹងមាំអាចឱ្យអ្នកធ្វើដំណើរបានយូរឡើយ។ 

ពួកឃ្លានលុយតែងតែដេញតាមតែលុយ 

ជាញឹកញាប់ខ្ញុំបានលឺសំណួររបស់មនុស្សដែលមានបំណងចាប់ផ្តើមអាជីវកម្ម ខ្ញុំយល់ថាសំណួររបស់ពួកគេច្រើនតែបង្កប់មកជាមួយគំនិតអាជីវកម្មបែបអាត្មានិយម។ បើមិនជឿសាកល្បងអានសំណួររបស់ពួកគេមើលទៅ៖ 

•  តើខ្ញុំអាចរកលុយពីអាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច?

•  តើខ្ញុំនឹងរកប្រាក់ចំណូលបាន ,០០០ ដុល្លារក្នុងមួយខែពីអាជីវកម្មដែលចាប់ផ្តើមពីប្រាក់ខ្ទង់រយបានយ៉ាងដូចម្តេច?

•  តើខ្ញុំមានអាជីវកម្មអ្វីខ្លះដែលខ្ញុំអាចរកលុយបានពីផ្ទះ?

•  ខ្ញុំមានមិត្តម្នាក់ដែលជាម្ចាស់រោងចក្រផលិត (អ្វីមួយតើអ្នកគិតថាខ្ញុំនឹងរកលុយពីការលក់វាដោយរបៀបណា?

•  តើខ្ញុំអាចរកប្រាក់ចំណូលអកម្ម(Passive Income) យ៉ាងដូចម្តេច?

•  នៅលើ អ៊ីបេ(eBay.com) តើខ្ញុំគួរលក់អ្វីទើបរកលុយបានច្រើន?

•  មានលុយតិចតួចតើគួរចាប់ផ្តើមអាជីវកម្មអ្វីល្អ

      ប្រសិនបើអ្នកចាប់ផ្តើមសួរខ្លួនឯងនូវសំណួរទាំងនេះ អាចនិយាយបានថា អ្នកចាប់ផ្តើមដំណើរឆ្ពោះទៅរកភាពបរាជ័យ ពីព្រោះសំណួរទាំងនេះផ្តោតតែលើលុយប៉ុណ្ណោះ ដោយមិនយកចិត្តទុកដាក់លើតម្រូវការ ឬគុណតម្លៃសូម្បីបន្តិច។ 

       ទាំងរឿងដែលត្រឹមត្រូវគឺ តម្រូវការរបស់អតិថិជន និងគុណតម្លៃដែលអ្នកផ្តល់ជូនគឺជាអាទិភាពសំខាន់បំផុត។ 

       ខ្ញុំហៅសហគ្រិនដែលចូលចិត្តសួរសំនួរខាងលើថា អ្នកប្រមាញ់លុយ មនុស្សទាំងនេះផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេជាបន្តបន្ទាប់ពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀត ក្នុងបំណងរកលុយឲ្យបានច្រើន ដែលមិនផ្តល់សារៈសំខាន់ដល់ដំណោះស្រាយបញ្ហារបស់អតិថិជនសូម្បីបន្តិច អ្នកណាទៅចាប់អារម្មណ៍នឹងអតិថិជន ព្រោះសម្រាប់ពួកគេលុយតែងតែនាំមុខ។ តាមពិតអ្នកប្រមាញ់លុយទាំងនេះគឺជាអតិថិជនដែលបានក្លាយជាសហគ្រិនលឿនពេក ពួកគេចង់ក្លាយជាអ្នកផលិត។ ចង់ក្លាយជាម្ចាស់អាជីវកម្ម ប៉ុន្តែនៅក្នុងគំនិតរបស់ពួកគេ នៅតែផ្តោតលើភាពអាត្មានិយមដូចអ្នកប្រើប្រាស់ទូទៅ។

ដកស្រង់ពីសៀវភៅ ៖ គន្លងសេដ្ឋី ដោយ MJ DeMarco 

ប្រែសម្រួលដោយ៖ ជា បូណាន 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel