សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


លុយបំផ្លាញជីវិត


 

លុយបំផ្លាញជីវិត

រឿងលុយជារឿងជីវិតបើចាយមិនចេះគិតជីវិតនឹងតោកយ៉ាក រឿងលុយជារឿងលំបាកជីវិតនឹងតោកយ៉ាកបើមិនដោះស្រាយ!

ក្នុងជីវិតរស់នៅកុំបណ្តែតបណ្តោយឱ្យការខ្វះខាតលុយនៅជាមួយយើងយូរពេក។ ព្រោះបើមិនអញ្ចឹងទេ លុយនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់យើងតែម្យ៉ាង នាំឱ្យចាយវាយមិនគ្រប់គ្រាន់នោះទេ។ ប៉ុន្តែវានឹងចាប់ផ្តើមធ្វើអោយប៉ះពាល់ដល់ជីវិតរបស់យើងទាំងស្រុងតែម្តង។ រាល់ពេលដែលអ្នកក្រឡេកមើលខ្លួនឯង  អ្នកនឹងចាប់ផ្តើមបារម្មណ៍អំពីស្ថានភាពរស់នៅ នាពេលបច្ចុប្បន្នព្រមទាំងអនាគត។ ពេលវេលាចេះតែកន្លងផុតទៅ អ្នកនឹងបាត់បង់មោទនភាពចំពោះខ្លួនឯង គិតថាខ្លួនគ្មានតម្លៃ អស់សង្ឃឹម ហើយចំណុចចុងក្រោយនោះគឺបាត់បង់ “ទំនុកចិត្ត” នៅក្នុងខ្លួន ដែលត្រូវបានគេចាត់ទុកថាជាស្ថានភាពអាក្រក់បំផុតនៅក្នុងជីវិត។ ព្រោះមនុស្សយើងបើបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយ គឺពិបាកណាស់ក្នុងការដឹកនាំជីវិតឆ្ពោះទៅមុខដើម្បីអនាគតដ៏ល្អបាន។ ដូច្នេះពេលចាប់ផ្តើមមានបញ្ហាលុយក្នុងជីវិត កុំនៅស្ងៀម កុំទុកពេលវេលាកន្លងហួសដោយមិនធ្វើអ្វីទាំងអស់ ដោយរំពឹងថាអ្វីៗនឹងប្រសើរ ដោយឯងៗ  ឬមាននរណាម្នាក់មកជួយ កុំធ្វើរឿងដដែលៗ ហើយរំពឹងថានឹងមានការផ្លាស់ប្តូរវាមិនអាចទៅរួចនោះទេ

បើអ្នកមិនព្រមលំបាកកាយ អ្នកនឹងលំបាកចិត្ត

បើអ្នកមិនព្រមហត់នឿយដើម្បីជីវិត អ្នកនឹងតូចចិត្ត បន្ទោសវាសនា

ចាប់ផ្តើមរកវិធីដោះស្រាយបញ្ហា គិតសារជាថ្មី ធ្វើរឿងថ្មី ខិតខំដោះស្រាយតាមរយៈ ការរៀបចំទុកដាក់ គ្រប់គ្រងលុយកាត់ បើមិនដូច្នេះទេ លុយនឹងគ្រប់គ្រងជីវិតអ្នក!

អ្នកត្រូវទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង ដោយមិនបន្ទោសមេឃ ដី ក្រុមគ្រួសារ សាច់ញាត្តិ ឱពុក ម្តាយ ឬអាណាព្យាបាលឡើយ ព្រោះពួកគាត់សុទ្ធតែមានកាតព្វកិច្ចដូចអ្នកដែរ។ ការដោះស្រាយបញ្ហានៅលើលោកនេះគឺចាប់ផ្តើមពីការទទួលស្គាល់បញ្ហា    យ៉ាងណាមិញការដោះស្រាយបញ្ហា្កក៏មិនខុសគ្នាដែរ។     ចំពោះអ្នកដែលចង់ចាកចេញពីបញ្ហារឿងលុយត្រូវសិក្សាស្វែងយល់ពី

ជំហ៊ានបឋមទាំងបីដូចខាងក្រោម៖

  1.  ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ
  2.  ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ រូបវន្តបុគ្គល​ នីតិបុគ្គល 
  3.  និងវិន័យហិរញ្ញវត្ថុ

ជំហ៊ានទាំងបីនេះគឺជាមូលដ្ឋានគ្រឹះ សម្រាប់ផ្លាស់ប្តូរអនាគតហិរញ្ញវត្ថុរបស់អ្នកឱ្យចេញផុតពីវិបត្តិហិរញ្ញវត្ថុ និងមានស្ថានភាពកាន់តែប្រសើរឡើងៗរហូតក្លាយជាអ្នកមាន។

ចូរផ្លាស់ប្តូរគំនិត កុំរងចាំ ឬរំពឹងថាអ្នកណានឹងជួយយើង  ក្រៅពីខ្លួនយើងយើងត្រូវតែទទួលខុសត្រូវលើហិរញ្ញវត្ថុរបស់ខ្លួនឯង ចូរបង្កើនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គលអោយបានល្អជាងមុន។ ព្រោះបញ្ហាហិរញ្ញវត្ថុ  មិនអាចដោះស្រាយដោយលុយតែម្យ៉ាងបានទេ ប៉ុន្តែត្រូវការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ។

ចូរចងចាំថា ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ត្រូវការពេលវេលា យូរគួរសមតាមទំហំបញ្ហា និងសម្បទារបស់បុគ្គលម្នាក់ៗ ដូច្នេះត្រូវមានវិន័យជាមួយនឹងដំណោះស្រាយដែលបានជ្រើសរើស ហើយរង់ចាំដោយអត់ធ្មត់ដើម្បីទទួលបានជោគជ័យ។ ព្រោះទម្រាំបញ្ហាលេចចេញជារូបរាងវាក៏ត្រូវចំណាយពេលយូរដូចគ្នា​ប៉ុន្តែ វាមិនជាបញ្ហាអ្វីនោះទេ ​ព្រោះនៅពេលដែលអ្នកបានយល់ពីបញ្ហា​ចេះទទួលខុសត្រូវលើហិរញ្ញវត្ថុរបស់ខ្លួនឯង បន្ថែមដោយចំណេះដឹង និងវិន័យលើហិរញ្ញវត្ថុនោះអ្នកនឹងទទួលបានជីវិតរស់នៅមួយដែលពោរពេញដោយក្តីសង្ឃឹម ព្រោះបើទោះជាលំបាកក៏មើលឃើញកោះត្រើយ។

ខ្ញុំសូមចូលរួមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុឱ្យរួចផុតទុក្ខទាំងអស់គ្នាដោយការខិតខំប្រឹងប្រែង។

តាមរយៈអត្ថបទជាច្រើនក្នុងសៀវនេះ និងសៀវភៅផ្សេងៗ ខ្ញុំបានផ្តល់ជូនមេរៀនជាច្រើនអំពី៖

  1. ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ
  2. ហិរញ្ញវត្ថុរូបវន្តបុគ្គល

ដើម្បីប្រឹក្សាពីបញ្ហាបំណុល និងបង្រៀនចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល ដល់អ្នក។

កុំបណ្តែតបណ្តោយអោយលុយបំផ្លាញជីវិតរបស់អ្នក! 

ចាប់ផ្តើមរកវិធីដោះស្រាយបញ្ហារឿងលុយតាំងពីពេលនេះតទៅជាមួយគ្នា!

លុយបំផ្លាញជីវិត ដកស្រង់ពីសៀវភៅ និទានជីវិត ប្រើលុយច្នៃប្រឌិត ជីវិតស្តុកស្តម្ភ ដោយជា បូណាន

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel