សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ ០១ គ្មានអ្នកណាឆ្កួតទេ

 


០១ គ្មានអ្នកណាឆ្កួតទេ

តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការយល់ដឹងរឿងលុយរបស់អ្នកអាចគ្រាន់តែជារឿង ,០០០០០០០១% នៃអ្វីដែលកើតឡើងនៅលើពិភពលោក ប៉ុន្តែវាអាចជា ៨០% នូវអ្វីដែលអ្នកគិតថាពិភពលោកគឺបែបហ្នឹង។

ខ្ញុំសូមនិយាយអំពីរឿងមួយឱ្យអ្នកស្តាប់ វាអាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើងចំពោះអ្វីដែលអ្នកបានធ្វើចំពោះលុយរបស់អ្នក ហើយមិនវិនិច្ឆ័យនូវអ្វីដែលអ្នកដទៃធ្វើចំពោះលុយរបស់គេ

មនុស្សធ្វើរឿងឆ្កួតៗជាច្រើនចំពោះលុយ ប៉ុន្តែគ្មានរណាជាមនុស្សឆ្កួតឡើយ។

រឿងគឺវាដូច្នេះ មនុស្សក្នុងសម័យកាលផ្សេងៗគ្នា ត្រូវបានចិញ្ចឹមបីបាច់ដោយក្រុមគ្រួសារខុសៗគ្នា ប្រាក់ចំណូលខុសៗគ្នា ប្រកាន់គុណតម្លៃខុសៗគ្នា នៅក្នុងផ្នែកផ្សេងៗនៃពិភពលោក កើតនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្សេងៗគ្នា មានបទពិសោធន៍ក្នុងទីផ្សារការងារផ្សេងៗគ្នា ដោយកត្តាជម្រុញទឹកចិត្តផ្សេងៗគ្នា និងកម្រិតនៃសំណាងមិនដូចគ្នា រៀនសូត្រពីមេរៀនផ្សេងៗគ្នាទាំងស្រុង

មនុស្សគ្រប់រូបមានបទពិសោធន៍ដែលទទួលបានពីពិភពលោករៀងៗខ្លួន ហើយអ្វីដែលអ្នកបានឆ្លងកាត់ខ្លួនឯងជម្រុញការចាប់អារម្មណ៍ជាងការរៀនសូត្រពីអ្នកដទៃ ដូច្នេះហើយ យើងទាំងអស់គ្នា មិនថា អ្នក ឬខ្ញុំ និងមនុស្សគ្រប់គ្នា រស់នៅដោយប្រកាន់ភ្ជាប់ទៅនឹងទស្សនៈនៃដំណើរការរបស់លុយដែលខុសប្លែកពីគ្នាយ៉ាងខ្លាំង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត។ រឿងដែលមើលទៅហាក់ដូច

ជាឆ្កួតៗសម្រាប់អ្នក វាអាចជារឿងសមហេតុផលសម្រាប់ខ្ញុំ។

មនុស្សដែលធំឡើងក្នុងភាពក្រីក្រគិតអំពីរឿងហានិភ័យ និងរង្វាន់ដែលកូនរបស់ប្រធានធនាគារ ជាអ្នកមានទ្រព្យស្តុកស្តម្ភមិនអាចទៅរួប្រសិនបើគេចង់សាល្បង។

មនុស្សដែលធំដឹងក្តីនៅពេលមានអតិផរណាខ្ពស់នឹងទទួលបានបទ

ពិសោធន៍មួយចំនួន ដែលមនុស្សធំដឹងក្តីខណៈតម្លៃទំនិញមានស្ថេរភាពមិនធ្លាប់បានឆ្លងកាត់។

ឈ្មួញកណ្តាលភាគហ៊ុនដែលបាត់បង់អ្វីៗទាំងអស់ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងនន់ធ្ងរ (Great Depression ) នឹងបានទទួលទពិសោធន៍មួយចំនួនដែលមនុស្សធ្វើការនៅផ្នែកបច្ចេកវិទ្យាកុំពុងឈ្លក់វង្វេងនឹងភាពរុងរឿងនាចុងទសវត្សរ៍ឆ្នាំ ១៩៩០ មិនអាចស្រមៃគិតដល់។

ជនជាតិអូស្ត្រាលីដែលមិនធ្លាប់ជួបវិបត្តិសេដ្ឋកិច្ចអស់រយៈពេល ៣០ឆ្នាំនឹងទទួលបានបទពិសោធន៍មួយចំនួនដែលជនជាតិអាមេរិកមិនធ្លាប់ជួបពីមុន។

ហើយមានបទពិសោធន៍ជាច្រើនទៀតដែលគ្មានទីបញ្ចប់

អ្នកដឹងរឿងផ្សេងៗទាក់ទងជាមួយលុយដែលខ្ញុំមិនដឹង ហើយផ្ទុយទៅវិញខ្ញុំដឹងនូវអ្វីដែលអ្នកមិនដឹងជីវិតរបស់អ្នកឆ្លងកាត់ជាមួយនឹងជំនឿ គោលដៅ និងរំពឹងទុកខុសពីខ្ញុំមិនមែនដោយសារក្នុងចំណោមពួកយើងមានអ្នកណាឆ្លាត

ជាងអ្នកណា ឬមានព័ត៌មានដែលល្អជាងនោះទេ ប៉ុន្តែគឺដោយសារតែយើងមាន

 បទពិសោធន៍ ជីវិតរស់នៅខុសគ្នាពីបរិយាកាសជុំវិញខ្លួន និងរឿងដែលជម្រុញទឹក

ចិត្តខុសគ្នា

បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកក្នុងរឿងលុយអាចត្រឹមតែ ០.០០០០០០០១% នៃអ្វីដែលកើតឡើងនៅលើពិភពលោក ប៉ុន្តែវាអាចជា ៨០% នៃអ្វីដែលអ្នកគិតថាបានកើតមានលើពិភពលោកដូច្នេះមនុស្សមានភាពវៃឆ្លាតប្រហាក់ប្រហែលគ្នាទើបពួកគេអាចមើលឃើញខុសៗគ្នាចំពោះមូលហេតុក្នុងការ ធ្លាក់ចុះនៃសេដ្ឋកិច្ច វិធីដែលអ្នកគួរតែយកលុយរបស់អ្នកទៅវិនិយោគ រឿងដែលអ្នកគួរផ្តល់អាទិភាព ហើយអ្នកគួរតែប្រថុយកម្រឹតណា និងរឿងផ្សេងៗជាច្រើនទៀត។

នៅមានត 

ដកស្រង់ពីសៀវភៅ ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel