សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ គ្មានអ្នកណាឆ្កួតទេ (ត)

  គ្មានអ្នកណាឆ្កួតទេ(ត) 

សៀវភៅរបស់ (Frederick Lewis Allen) បានសរសេរពីអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ថា វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត "បង្កើតការចងចាំនៅក្នុងអារម្មណ៍របស់ជនជាតិអាមេរិករាប់លាននាក់អស់មួយជីវិត។ ប៉ុន្តែវានៅតែមានកម្រិតនៃបទពិសោធន៍ផ្សេងៗគ្នានៅ ២៥ ឆ្នាំកន្លងផុតទៅ។ ខណៈពេលលោក John F. Kennedy កំពុងឈរឈ្មោះជាប្រធានាធិបតី អ្នកយកព័ត៌មានបានសួរគាត់ថា គាត់ចាំបានអ្វីខ្លះទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច គាត់បានឆ្លើយថា៖

ខ្ញុំគ្មានចំណេះដឹងអំពីវិបត្តិសេដ្ឋកិច្ចដែលកើតចេញពីបទពិសោធន៍ខ្លួនទេ គ្រួសាររបស់ខ្ញុំគឺជាគ្រួសារមួយដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុលើលោក ហើយនៅពេលនោះវាមានតម្លៃជាងពេលណាទាំងអស់ យើងមានផ្ទះធំជាងមុន អ្នកបម្រើច្រើនជាងមុន យើងធ្វើដំណើរកំសាន្តច្រើនជាងមុន រឿងតែមួយគត់ដែលខ្ញុំបានឃើញដោយផ្ទាល់ គឺឪពុកខ្ញុំជួលមនុស្សបន្ថែមពីរ ទៅបីនាក់ទៀតដើម្បីជួយឱ្យពួកគេមានការងារធ្វើ និងអាហារហូបចុក។ ខ្ញុំមិនបានរៀនអ្វីពីវិបត្តិសេដ្ឋកិច្ចផ្ទាល់ទេ រហូតដល់ខ្ញុំបានអានវានៅសាកលវិទ្យាល័យ Harvard

នេះគឺជាប្រធានបទសំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៦០ មនុស្សជាច្រើនគិតថា អ្នកដែលខ្វះការយល់ដឹងអំពីរឿងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៃសម័យមុននឹងចូលកាន់តំណែង តើដោះស្រាយសេដ្ឋកិច្ចយ៉ាងដូចម្តេច? ប៉ុន្តែ JFK អាចយកឈ្នះបានដោយបទពិសោធន៍ក្នុងសង្គ្រាមលោកលើកទីពីររបស់គាត់។ នោះគឺជាបទពិសោធន៍ផ្នែកអារម្មណ៍ដែលរីករាលដាលបំផុតកំឡុងសម័យមុន ហើយវាជាអ្វីដែល Hubert Humphrey គូប្រជែងសំខាន់របស់គាត់គ្មាន។

បញ្ហាប្រឈមរបស់យើងគឺ គ្មានការរៀនសូត្រ ឬបើកចិត្តនានាដែលអាចបង្កើតឡើងវិញនូវកម្លាំងនៃភាពភ័យខ្លាច និងភាពមិនប្រាកដប្រជាឡើងជាថ្មីបានដូចរឿងពិតឡើយ

ខ្ញុំអាចអានបានថាផលប៉ះពាល់កំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំ

ផុតវាយ៉ាងដូចម្តេ ប៉ុន្តែខ្ញុំមិនរងរបួសផ្លូវអារម្មណ៍ដូចមនុស្សដែលទទួលបទ

ពិសោធន៍ពិតៗនោះឡើយ។ ហើយបុគ្គលដែលឆ្លងកាត់សម័យនោះ ក៏មិនអាចយល់បានដែរថា ហេតុអ្វីបានជាមនុស្សដូចខ្ញុំចូលចិត្តក្នុងការក្លាយជាម្ចាស់ទ្រព្យមួយចំនួន ដូចជាភាគហ៊ុន ពួកយើងទាំងអស់គ្នាសំឡឹងមើលពិភពលោកតាមការយល់ឃើញផ្សេងៗគ្នា។

កម្មវិធីបញ្ជីអាចធ្វើគំរូនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ទីផ្សារភាគហ៊ុននាពេលកន្លងមក ប៉ុន្តែពួកគេមិនអាចធ្វើគំរូផ្នែកអារម្មណ៍ពេលត្រលប់មកផ្ទះវិញមើលមុខកូនៗរបស់អ្នក ហើយនឹកសង្ស័យក្នុងចិត្តថាតើអ្នកបានបង្កើតកំហុសដែលនឹងប៉ះពាល់ដល់ពួកគេឬទេការសិក្សាពីអតីតកាលធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកយល់ពីរឿងមួយចំនួន។ ប៉ុន្តែអ្នកនឹងមិនអាចយល់រហូតដល់កម្រឹតដែលធ្វើឱ្យអ្នកអាចផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកបានទេ ទាល់តែអ្នកបានឆ្លងកាត់វា ហើយទទួលផលវិបាដោយខ្លួនឯង។

ពួកយើងទាំងអស់គ្នាគិតថាយើងដឹងពីដំណើរការរបស់ពិភពលោក ប៉ុន្តែយើងទាំងអស់គ្នាមានបទពិសោធន៍ ត្រឹមតែមួយចំណែកតូចរបស់វាតែប៉ុណ្ណោះ។

ដូចដែលអ្នកវិនិយោគឈ្មោះ Michael Batnick បាននិយាយថា

មេរៀនខ្លះទាល់តែជួបបានយល់” យើងទាំងអស់គ្នាជាជនរងគ្រោះនៃការពិតនៅក្នុងទម្រង់ខុសៗគ្នា

ក្នុងឆ្នាំ ២០០៦ Ulrike Malmendier និង StefanNagel សេដ្ឋវិទូនៅការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចជាតិ បានធ្វើការស្រាវជ្រាវដោយស្ទង់មតិអ្នកប្រើប្រាស់ឥណទានដោយចំណាយពេល ៥០ឆ្នាំ ឬអាចនិយាយម្យ៉ាងទៀតថា ជាព័ត៌មានលម្អិតដែលបង្ហាញថា តើជនជាតិអាមេរិកយកលុយរបស់ពួកគេទៅធ្វើអ្វី?

យោងតាមទ្រឹស្តី មនុស្សគួរសម្រេចចិត្តវិនិយោគដោយផ្អែកលើគោលដៅ

និងលក្ខណៈនៃជម្រើសរបស់ការវិនិយោគដែលមានឱ្យពួកគេនៅក្នុងអំឡុងពេលនោះ។

 ប៉ុន្តែនោះមិនមែនជាអ្វីដែលមនុស្សធ្វើនោះទេ!

អ្នកសេដ្ឋកិច្ចរកឃើញថា ការសម្រេចចិត្តវិនិយោគពេញមួយជីវិតរបស់មនុស្សត្រូវបានផ្សារភ្ជាប់ជាមួយបទពិសោធន៍ដែលពួកគេទទួលបានក្នុសម័យកាលរបស់ពួកគេជាពិសេសបទពិសោធន៍ដែលពួកគេបានជួបប្រទះក្នុងអំឡុង

ពេលពេញវ័យ។

ប្រសិនបើអ្នកធំដឹងក្តីក្នុងកំឡុងពេលមានអតិផរណាខ្ពស់ តទៅក្នុងជីវិតរបស់ អ្នកនឹងវិនិយោគលុយរបស់អ្នកនៅក្នុងមូលបត្របំណុលតិចជាងបើប្រៀបធៀបទៅនឹងអ្នកដែលធំឡើងក្នុងអត្រាអតិផរណាទាប។

ប្រសិនបើអ្នកចៃដន្យធំឡើងក្នុងអំឡុងពេលទីផ្សារភាគហ៊ុនដ៏រឹងមាំ តទៅក្នុងជីវិត អ្នកនឹងវិនិយោគលុយុរបស់នៅក្នុងផ្សារហ៊ុនច្រើនជាងអ្នកដែលធំឡើងក្នុងអំឡុងពេលទីផ្សារ ភាគហ៊ុនទន់ខ្សោយ

នៅមានត 

ដកស្រង់ពីសៀវភៅ ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 


Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel