សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ គ្មានអ្នកណាឆ្កួតទេ (តចប់)


 គ្មានអ្នកណាឆ្កួតទេ

ខ្ញុំនឹងប្រាប់អ្នកសាជាថ្មីម្តងទៀងថាទស្សនៈថ្មីនេះគឺជាអ្វី មូលនិធិសោធននិវត្តន៍ ៤០១K ឬឧបករណ៍គោលសម្រាប់សន្សំដើម្បីប្រើប្រាស់ក្នុងពេលចូលនិវត្តន៍របស់ជនជាតិអាមេរិកាំង មិនធ្លាប់មានពីមុនរហូតដល់ឆ្នាំ ១៩៧៨ គណនីសោធននិវត្តន៍រូបវន្តបុគ្គលខ្លួន Roth IRA នោះមិនធ្លាប់កើតមានរហូតដល់ឆ្នាំ១៩៩៨ប្រសិនបើពួកវាជាមនុស្ស វានឹងធំល្មមចេះផឹកស្រាបានហើយ

មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលយើងភាគច្រើនមិនពូកែក្នុងការសន្សំ និងវិនិយោគ សម្រាប់ការចូលនិវត្តន៍ ពួកយើងមិនមែនឆ្កួតទេ ពួកយើងគ្រាន់តែនៅខ្ចីចំពោះរឿងនេះ

ដូចគ្នាទៅនឹងសាកលវិទ្យាល័ អត្រានៃជនជាតិអាមេរិកដែលមានអាយុលើសពី ២៥ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានថយចុះពី នាក់ ក្នុងចំណោម ២០នាក់ ក្នុងឆ្នាំ ១៩៤០ទៅជា ១នាក់ក្នុងចំណោម នាក់ ក្នុងឆ្នាំ២០១៥ថ្លៃសិក្សានៅសាកលវិទ្យាល័យគិតជាមធ្យមនៅពេលនោះកើនឡើងលើសពីបួនដងនៃអតិផរណា អ្វីដែលអស្ចារ្យ៍ និងមានសារៈសំខាន់យ៉ាងខ្លាំងដែលវាយលុកចូលក្នុងសង្គមយ៉ាងឆាប់រហ័សបានពន្យល់ឱ្យឃើញថា ហេតុអ្វីបានជាមានមនុស្សជាច្រើនមានការសម្រេចចិត្តមិនបានល្អរចំពោះបំណុលសម្រាប់ការសិក្សាក្នុងអំឡុងពេល ២០ឆ្នាំ កន្លងមក។​​​​​​ ព្រោះមិនមានបទពិសោធន៏សន្សំទុកសម្រាប់ឱ្យពួកយើងបានរៀនសូត្រ យើងកំពុងអនុវត្តផ្ទាល់ជាក់ស្តែង។

ដូចគ្នានឹងមូលនិធិសន្ទស្សន៍ Index Fund ដែលមានអាយុតិចជាង ៥០ឆ្នាំ និងមូលនិធិការពារហានិភ័យ Hedge Fund ដែលមិនធ្លាប់មានរហូតចូលដល់អំឡុងពេល ២៥ឆ្នាំកន្លងមក ឬសូម្បីតែរឿងដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយដូចជាកម្ចីបរិភោគ មានដូចជា ប្រាក់កម្ចីមានទ្រព្យបញ្ចាំ កាតឥណទាន និងបង់រំលស់រថយន្ត ក៏មិនធ្លាប់មានពីមុន រហូតដល់ក្រោយសង្គ្រាមលោកលើកទី ខណៈដែលព្រះរាជបញ្ញត្តិដើម្បីជួយអតីតយុទ្ធជន G.I. Bill ធ្វើឱ្យជនជាតិអាមេរិករាប់លាននាក់មានភាព

ងាយស្រួលក្នុងការខ្ចីប្រាក់។

សុនខត្រូវបានគេនាំយកមកចិញ្ចឹមតាំងពី ១០,០០០ឆ្នាំមុន ប៉ុន្តែពួកវានៅតែមានឥរិយាបថសត្វព្រៃមួយចំនួនដែលបុព្វបុរសរបស់ពួកវាបានបន្សល់ទុក ហើយពួកយើងក៏នៅទីនេះ ក្នុងកំឡុងពេលចន្លោះពី ២០ទៅ ៥០ឆ្នាំ នៃបទពិសោធន៍ក្នុងប្រព័ន្ធហិរញ្ញវត្ថុទំនើប ជាមួយនឹងក្តីសង្ឃឹមនៃការសម្របខ្លួនអ្នកឱ្យស៊ាំជាមួយវាយ៉ាងពេញលេញ

នេះហើយគឺជាបញ្ហាសម្រាប់ប្រធានបទដែលបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីអារម្មណ៍ដែលត្រូវប្រឈមជាមួយការពិត ហើយវាជួយពន្យល់ឱ្យយល់ពីមូលហេតុ ថាតើហេតុអ្វីពួកយើងមិនធ្វើនូវអ្វីដែលពួកយើងគួធ្វើនៅពេលនិយាយអំពីរឿងលុយ។

ពួកយើងទាំងអស់គ្នាធ្វើរឿងឆ្កួតចំពោះលុយ ព្រោះពួកយើងសុទ្ធ

តែថ្មីចំពោះហ្គេមនេះ។ ហើយរឿងដែលមើលទៅឆ្កួតចំពោះអ្នក អាចមើលទៅសមហេតុផលសម្រាប់ខ្ញុំ។ ប៉ុន្តែគ្មាននរណាម្នាក់ឆ្កួតឡើយ យើងទាំងអស់គ្នាបានសំរេចចិត្តដោយផ្អែកលើមូលដ្ឋាន បទពិសោធន៍ រៀងៗខ្លួនដែលមើលទៅហាក់ដូចជាសមស្របសម្រាប់ពួកយើងនៅខណៈពេលនោះៗ។

តោះ! ជាបន្តទៅនេះ ខ្ញុំនឹងប្រាប់អ្នកពីវិធីដែលដែលមនុស្សដូចជាលោកប៊ីលហ្គេតក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភបានដោយរបៀបណា

ចប់ដោយបរិបូណ៍

ដកស្រង់ពីសៀវភៅ ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel