សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ ០៧ ឯករាជ្យ

០៧ ឯករាជ្យ

 

ការគ្រប់គ្រងលើពេលវេលារបស់ខ្លួនឯង

គឺជាភាគលាភដ៏ខ្ពស់បំផុតដែលលុយផ្តល់ឱ្យ!

ចំណុចកំពូលបំផុតនៃភាពស្តុកស្តម្ភគឺ លទ្ថភាពក្នុងការក្រោកពីគេងរាល់ព្រឹក ហើយ​និយាយ​ថា “ថ្ងៃ​នេះ​ខ្ញុំ​អាច​ធ្វើ​អ្វីក៏បាន​ដែល​ខ្ញុំចង់“

មនុស្សគ្រប់គ្នា​ត្រូវការ​ទ្រព្យសម្បត្តិច្រើនជាងមុន ដើម្បីឱ្យ​ពួក​គេ​អាច​មាន​សុភមង្គល​ច្រើនជាងមុន សុភមង្គលគឺជារឿងដ៏ស្មុគស្មាញ ព្រោះសុភមង្គលរបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ប្រសិនបើសូចនាករធម្មតានៃសុភមង្គលមានមែន វាប្រៀបដូចជាកថាមពលជំរុញសកលនៃសេចក្តីសុខ វាអាចជារឿង ដែលមនុស្សចង់គ្រប់គ្រងជីវិតរបស់ខ្លួនឯង។

សមត្ថភាពក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ នៅពេលដែលអ្នកចង់បានជាមួយមនុស្សដែលអ្នកត្រូវការ យូរប៉ុណ្ណតាមដែលអ្នកត្រូវការ នោះគឺជាអ្វីដែលមិនអាចកាត់ថ្លៃបាន វាជាភាគលាភដ៏ខ្ពស់បំផុតដែលលុយអាចផ្តល់ឱ្យអ្នក។

Angus Campbell គឺជាអ្នកចិត្តវិទ្យានៅសាកលវិទ្យាល័យ Michigan គាត់កើតនៅនៅឆ្នាំ ១៩៩០ គាត់បានចាប់ផ្តើមការងារពេលដែលចិត្តវិទ្យាត្រូវបានផ្តោតលើជំងឺផ្លូវចិត្ត មនុស្សធ្លាក់ទឹកចិត្ដ និងមិនសប្បាយចិត្ត ដូចជា៖ ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងជំងឺវិកលចរិក។

Campbell ត្រូវការដឹងឱ្យបានថាអ្វីដែលធ្វើឱ្យមនុស្សមសនក្តីសុខ នៅក្នុងសៀវភៅឆ្នាំ ១៩៨១ របស់គាត់ដែលមានឈ្មោះថា The Sense of Wellbeing in America ចាប់ផ្តើមដោយចង្អុលបង្ហាញថា ជាទូទៅមនុស្សមានសេចក្តីសុខជាងដែលអ្នកចិត្តសាស្រ្តជាច្រើនបានសន្និដ្ឋាន។ ប៉ុន្តែអ្នកខ្លះអាចធ្វើការសន្និដ្ឋានបានល្អជាងអ្នកផ្សេងៗ ហើយក៏មិនចាំបាច់បែងចែកក្រុមរបស់ពួកគេតាមប្រាក់ប្រាក់ចំណូល ភូមិសាស្ត្រ ឬការអប់រំ ដោយសារមានមនុស្សជាច្រើនដែលស្ថិតនៅក្នុងក្រុមនេះបានក្លាយជាមនុស្សដែលមិនមានក្តីសុខកម្រឹតធ្ងន់។

សូចនាករទូទៅដ៏មានឥទ្ធិពលបំផុតគឺសាមញ្ញ Campbell បានសរុបដូចតទៅ ៖

ការមានអារម្មណ៍ជឿជាក់ថាយើងអាចគ្រប់គ្រងជីវិតរបស់ខ្លួនឯងបាន គឺជា​ការ​ព្យាករណ៍​​អារម្មណ៍​វិជ្ជមាន​ក្នុងការស់នៅក្នុងជីវិតដ៏ល្អដែល​គួរឱ្យ​ទុកចិត្តបាន​ជាងលក្ខណ្ឌផ្សេងៗ ក្នុងជីវិតដែលយើងនាំយកមកពិចារណា។

ច្រើនជាងប្រាក់ខែរបស់អ្នក ធំជាងទំហំផ្ទះរបស់អ្នក លើសពីកិត្តិយសការងាររបស់អ្នក ការមានសមត្ថភាពក្នុងការគ្រប់គ្រងអ្វីដែលអ្នកចង់ធ្វើ នៅពេលដែលអ្នកត្រូវការ ជាមួយមនុស្សដែលអ្នកត្រូវការនោះ គឺជាអថេរ (ធាតុផ្សំ)ដ៏ទូលំទូលាយដែលធ្វើឱ្យមនុស្សមានក្តីសុខបំផុតមួយនៅក្នុងជីវិត។

គុណតម្លៃពិតប្រាកដដ៏ធំបំផុតនៃលុយគឺជាសក្តានុពលក្នុងការផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើពេលវេលា ហើយរឿងនេះមិនមែនជារឿងហូសហេតុនោះទេ វាគឺជាការទទួលបានកម្រិតនៃសេរីភាពដែលកើនឡើងបន្តិចម្តងៗ និងអធិបតេយ្យភាពពីទ្រព្យសម្បត្តិដែលអ្នកមិនបានចំណាយ ផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើអ្វីដែលអ្នកអាចធ្វើបាននៅអំឡុងពេលដែលអ្នកអាចធ្វើបាន។

ទ្រព្យសម្បត្តិតិច​តួច​មាន​ន័យ​ថាអ្នក​អាច​ឆ្លៀត​សម្រាក​ពី​ការងារ ពីរ បីថ្ងៃពេលដែលអ្នកឈឺ ដោយលុយនៅក្នុងធនាគារមិនបាត់បង់ទាំងស្រុង ការទទួលបានលទ្ថភាពនោះគឺជារឿងធំធេងប្រសិនបើអ្នកគ្មានវា។

ទ្រព្យសម្បត្តិដែលច្រើនជាងមុនបន្តិច​បន្តួច​មាន​ន័យ​ថា​អ្នកអាច​រង់ចាំឱ្យការងារល្អៗចូលមកនៅពេលដែលអ្នកត្រូវបានបញ្ឈប់ពីការងារ។ជំនួសឱ្យកាតប្រញាប់ស្រវាចាប់ការងារដំបូងដែលអ្នកជួប រឿងនេះជាចំណុចផ្លាស់ប្តូរក្នុងជីវិតរបស់អ្នក។

ប្រាក់បំរុងចំណាយគ្រាអាសន្នរយៈពេលប្រាំមួយខែនោះ មានន័យ

ថាអ្នកមិនសូវខ្លាចចៅហ្វាយនាយ ព្រោះ​អ្នក​ដឹងច្បាស់​ថា​ជីវិត​របស់​អ្នក​នឹង

​មិនវិនាស​ឡើយ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការរកការងារថ្មី។

ទ្រព្យសម្បត្តិដែលច្រើនឡើង​​មាន​ន័យ​ថា​អ្នកអាច​ទទួល​​ការងារ​ដែល​មានប្រាក់ឈ្នួលទាបជាង ប៉ុន្តែមានម៉ោងធ្វើការដែលអាចបត់បែនបាន។ ពេលខ្លះអាចជាការងារដែលត្រូវចំណាយពេលធ្វើដំណើរតិចជាង ឬលទ្ធភាពក្នុងការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ដោយមិនបារម្ភថាត្រូវរកលុយពីណាមកចំណាយ។

វានៅមានបញ្ហានៃការចូលនិវត្តន៍នៅពេលដែលត្រូវការ ចំនួសឱ្យពេលវេលាដែលត្រូវតែ។  

ការប្រើលុយរបស់អ្នកដើម្បីទិញពេលវេលា និងជម្រើសមានអត្ថប្រយោជន៍ក្នុងជីវិតរបស់អ្នក វាជារឿងលំបាកណាស់ក្នុងការស្វែងរកផលិតផលប្រណីតណាមួយដើម្បីជំនួសវា។

ខ្ញុំតែងតែចង់ធ្វើជាអ្នកគ្រប់ហិរញ្ញវត្ថុនៅ (Investment Bank) អំឡុងពេលកុំពុងសិក្សានៅសាកលវិទ្យាល័យ ហើយហេតុផលតែមួយគត់គឺ ពួកគេរកលុយបានច្រើន។ នោះគ្រាន់តែជាកម្លាំងជំរុញតែមួយ ហើយវាជាហេតុផលតែមួយគត់ដែលខ្ញុំមានភាពវិជ្ជមាន១០០% ដែលថាវានឹងផ្តល់ឱ្យខ្ញុំកាន់តែមានសេចក្តីសុខបើខ្ញុំទទួលបានវា។ នៅពេលដែលខ្ញុំរៀនឆ្នាំទី ៣ នៅមហាវិទ្យាល័យ ខ្ញុំបានចុះកម្មសិក្សានៅ (Investment Bank) ក្នុងទីក្រុង Los Angeles ហើយខ្ញុំគិតថាខ្ញុំឈ្នះឆ្នោតក្នុងអាជីព នេះគឺជាអ្វីគ្រប់

យ៉ាងដែលខ្ញុំត្រូវការ។

នៅ​ថ្ងៃ​ដំបូង​នៃ​កម្មសិក្សា​ ខ្ញុំ​បាន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​អ្នកធ្វើការនៅ​​ធនាគារវិនិយោគ​រក​លុយច្រើនខ្លាំង។ ពួកគេធ្វើការយូរជាងដែលខ្ញុំគិតថា មនុស្សម្នាក់នឹងអាចទ្រាំបាន តាមពិតទៅពួកគេ​ភាគច្រើនមិន​អាចទ្រាំ​​បាន ការត្រឡប់​មក​ផ្ទះ​មុន​ពាក់កណ្តាល​អធ្រាត្រ​ជា​រឿង​ដ៏អស្ចារ្យ ហើយមានឃ្លាត្រូវបាននិយាយនៅក្នុងការិយាល័យថា “ប្រសិនបើអ្នកមិនមកធ្វើការនៅថ្ងៃសៅរ៍ មិនចាំបាច់ត្រលប់មកវិញទេនៅថ្ងៃអាទិត្យ។ ការងារនេះបំផុសសតិបញ្ញា ផ្តល់ផលតបស្នងមកវិញល្អ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចជាមនុស្សសំខាន់ ប៉ុន្តែរាល់វិនាទីដែលខ្ញុំភ្ញាក់ឡើង ខ្ញុំ​បាន​ក្លាយ​ជា​ទាសករធ្វើ​តាម​បញ្ជា​របស់​ចៅហ្វាយ​នាយ ដែលគ្រប់គ្រាន់​នឹងប្រែក្លាយរឿងនេះ​​ទៅ​ជា​បទពិសោធន៍​ដ៏​អាក្រក់​បំផុតមួយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ កម្មសិក្សា​មាន​រយៈពេល​បួន​ខែ ប៉ុន្តែ​ខ្ញុំធ្វើ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ។

រឿងពិបាកបំផុតក្នុងរឿងនេះគឺ ខ្ញុំស្រលាញ់ការងារដែលខ្ញុំធ្វើ ហើយខ្ញុំចង់ឧស្សាហ៍ព្យាយាម ប៉ុន្តែធ្វើអ្វីមួយដែលអ្នកស្រលាញ់តាមកាលវិភាគ ដែលអ្នកមិនអាចគ្រប់គ្រងបានវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាហាក់ដូចជាកំពុងធ្វើអ្វីដែលអ្នកស្អប់បានដែរ។

អារម្មណ៍បែបនេះ អ្នកចិត្តវិទ្យាហៅវាថា កម្លាំងរារាំងJonah

Berger សាស្ត្រាចារ្យផ្នែកទីផ្សារនៅសាកលវិទ្យាល័យ Pennsylvania

បានសង្ខេបរឿងនេះបានយ៉ាងល្អថា ៖

មនុស្សចូល​ចិត្តគិតថា​ពួកគេជា​គ្រប់គ្រង អង្គុយនៅកៅអីបើកបរ នៅពេលដែលយើងព្យាយាមឱ្យពួកគេធ្វើអ្វីមួយ ពួកគេនឹងមានអារម្មណ៍ថាបាត់បង់អំណាច។ ពួកគេនឹងមានអារម្មណ៍ថាយើងដាក់ជម្រើសលើពួកគេ ជំនួសឱ្យអារម្មណ៍ថាជាអ្នកជ្រើសរើសដោយខ្លួនឯង ដូច្នេះទើបពួកគេ​បដិសេធ ឬ​ធ្វើ​អ្វី​ផ្សេង​ជំនួស​វិញ។ ទោះ​ជា​ពីដំបូង​ពួក​គេ​អាច​​មាន​អារម្មណ៍​រីក​រាយ​ក្នុង​ការបាន​ធ្វើ​ដូច្នេះក៏ដោយ។

នៅពេលដែលអ្នកទទួលយកការពិតនេះ អ្នកនឹងដឹងថាការកែតម្រូវលុយឱ្យស្របនឹងជីវិត ដើម្បីបានធ្វើនូវអ្វីដែលអ្នកចង់បាន នៅពេលដែលអ្នកចង់បាន ជាមួយមនុស្សដែលអ្នកចង់បាន កន្លែងដែលអ្នកចង់បាន យូរប៉ុណ្ណាតាមដែលអ្នកចង់បាននោះ ផ្តល់ផលតមស្នងមកវិញមិនគួរឱ្យជឿ។

គ្រាមួយ Derek Sivers សហគ្រិនជោគជ័យ បានសរសេរអំពី មិត្ត​ម្នាក់​​ដែលបានសុំឱ្យ​គាត់​និយាយប្រាប់​​ថា ​តើគាត់បានក្លាយជាអ្នកមាន​ដោយ​របៀប​ណា៖

 

ខ្ញុំធ្វើការពេលថ្ងៃនៅ Midtown Manhattan ដែលធ្វើឱ្យខ្ញុំទទួលបានប្រាក់ឈ្នួលអប្បបរមាប្រហែល ២០,០០០ ដុល្លារក្នុងមួយឆ្នាំ។ ខ្ញុំមិនដែលញាំបាយក្រៅផ្ទះទេ និងមិនធ្លាប់ជិះ​តាក់ស៊ី ការចំណាយចិញ្ចឹមជីវិតរបស់ខ្ញុំគឺប្រហែល ១,០០០ដុល្លារ ក្នុងមួយខែ ហើយខ្ញុំរកបាន ១,៨០០ដុល្លារក្នុងមួយខែ។ ខ្ញុំបានធ្វើរបៀបនេះអស់រយៈពេលពីរឆ្នាំហើយសន្សំបាន ១២,០០០ដុល្លារ។

នៅពេលខ្ញុំមានអាយុ ២២ឆ្នាំ

ភ្លាមៗពេលដែលខ្ញុំមានលុយ ១២,០០០ដុល្លារ ខ្ញុំបានលាឈប់ពីការងាររបស់ខ្ញុំ ដើម្បីក្លាយជាតន្ត្រីករពេញម៉ោង។ ខ្ញុំដឹងថាខ្ញុំអាចស្វែងរកការប្រគុំតន្ត្រីបានពីរបីដងក្នុងមួយខែដើម្បីចិញ្ចឹមជីវិត។ ដូច្នេះខ្ញុំទើបឯករាជខ្ញុំលាឈប់ពីការងារមួយខែក្រោយមក ហើយ​មិន​​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទេ។

ពេល​ខ្ញុំ​និយាយ​រឿង​នេះឱ្យ​មិត្ត​ភក្តិ​​ខ្ញុំស្តាប់ចប់ គាត់​បាន​សុំឱ្យ​ខ្ញុំនិយាយ​បន្តទៀត ខ្ញុំ​ក៏​ឆ្លើយ​​ថា អត់​មាន​ទៀត​ទេ មានតែប៉ុណ្ណឹង គាត់​បាន​សួរ​ត្រឡប់​មក​វិញ​ថា “អត់​ទេហ្មេច? ចុះពេល​ឯងលក់​ក្រុមហ៊ុន​របស់​ឯងនោះសម្លាញ់​»

ខ្ញុំឆ្លើយតបថា អត់ទេ វាគ្មានអ្វីខុសគ្នាធំដុំនៅក្នុងជីវិតរបស់ខ្ញុំនោះទេ វាគ្រាន់តែជាលុយបន្ថែមនៅក្នុងធនាគារប៉ុណ្ណោះ ភាពខុសគ្នាបានកើតឡើង នៅពេលខ្ញុំមានអាយុ ២២ ឆ្នាំ។

នៅមាន(ត)

ដកស្រង់ពីសៀវភៅ
ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel