សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ ហិរញ្ញវត្ថ ភាពស្តុកស្តម្ភគឺជាអ្វីដែលអ្នកមើលមិនឃើញ

 

ភាពស្តុកស្តម្ភគឺជាអ្វីដែលអ្នកមើលមិនឃើញ

ចំណាយលុយដើម្បីប្រាប់អ្នកទៃថាអ្នកមានលុយច្រើនប៉ុន្មាន ជាវិធីលឿនបំផុតធ្វើឱ្យអ្នកក្រជាងមុន

លុយគឺរឿងដែលអស់សំណើចណាស់ រឿងសំខាន់ដំបូង និងសំខាន់បំផុតគឺភាពស្តុកសម្ភគឺជាអ្វីដែលអ្នកមើលមិនឃើញ

ខ្ញុំធ្វើការជាអ្នកទទួលឡាននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ នៅទីក្រុង Los Angeles ក្នុងសម័យនៃសម្ភារៈនិយមគ្រប់គ្រងអ្វីៗទាំងអស់លើកលែងតែខ្យល់ឪកាស។

ប្រសិនបើអ្នកឃើញឡាន Ferrari នៅក្បែរនោះ អ្នកអាចសន្និដ្ឋានថាម្ចាស់ឡានជាអ្នកមាន ទោះបីជាអ្នកពិតជាមិនខ្វល់ពីគាត់ក៏ដោយ។ ប៉ុន្តែនៅពេលដែលខ្ញុំបានស្គាល់មនុស្សមួយចំនួនក្នុងចំណោមនេះ ខ្ញុំបានដឹងថាវាមិនមែនសុទ្ធតែអញ្ចឹងនោះទេ។ មានអ្នកខ្លះទទួលជោគជ័យ ត្រឹមកម្រិតមូលដ្ឋាន ដែលចំណាយលុយមហាសាលពីប្រាក់ខែរបស់គាតទិញឡាន

ខ្ញុំគិតដល់មិត្តរួមជំនាន់ម្នាក់ ពួកយើងហៅគាត់ថា Roger  គាត់អាយុប្រហាក់ប្រហែលខ្ញុំ ខ្ញុំមិនដឹងថា Roger ធ្វើអ្វីទេ ប៉ុន្តែគាត់បើករថយន្ត Porsche ដែលធ្វើឱ្យមនុស្សគិតថាគាត់ជោគជ័យផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង

ប៉ុន្តែ​ថ្ងៃ​មួយ Roger បាន​ជិះឡាន Honda ចាស់មក ហើយ​​សប្តាហ៍​បន្ទាប់ក៏នៅតែដូចដើម។

ខ្ញុំបានសួរគាត់ថា "តើមានអ្វីកើតឡើងចំពោះរថយន្ត Porsche របស់ឯង?" គាត់តបថា "វា​ត្រូវ​បាន​គេរឹបអូសទៅវិញហើយបន្ទាប់ពី​ខ្ញុំ​មិន​បាន​បង់​ប្រាក់​»គាត់ឆ្លើយតបដូចជាគ្មានការខ្មាស់ងៀនហាក់ដូចជានេះជាការលេងហ្គេម

ការសន្និដ្ឋានដែលខ្ញុំគិតពីដំបូងគឺខុស ហើយនៅទីក្រុង Los Angeles គឺពោរពេញទៅដោយមនុស្សដូចជា Roger

អ្នកខ្លះជិះឡានតម្លៃ ១សែនដុល្លារ មើលទៅហាក់ដូចជាអ្នកមាន ប៉ុន្តែសំណុំទិន្នន័យតែមួយដែលអ្នកមានទាក់ទងនឹងភាពស្តុកស្តម្ភរបស់ពួកគេគឺ ពួកគេនឹងមានលុយតិចជាងមុន ១សែនដុល្លារ បើប្រៀបធៀបមុនពេលដែលពួកគេទិញរថយន្ត (ឬមានបំណុលកើនឡើង ១សែន ដុល្លារ) នោះហើយជាអ្វីដែលអ្នកដឹងអំពីពួកគេ។

យើងមានទំនោរវិនិច្ឆ័យភាពស្តុកស្តម្ភដោយផ្អែកលើអ្វីដែលយើងឃើញ។ ព្រោះវាជារឿងដែលនៅចំពោះមុខ យើងមិនឃើញចំនួននៅក្នុងគណនី ឬកំណត់ត្រាហិរញ្ញវត្ថុរបស់គាត់ ដូច្នេះធ្វើឱ្យយើងប្រើរូបរាងខាងក្រៅដើម្បីវាយតម្លៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នកដទៃ ដូចជាម៉ូតូ ឡាន ផ្ទះ ឬរូបថតនៅក្នុង Instagram ក៏ដោយ។

មូលធននិយមសម័យទំនើបជួយមនុស្សឱ្យមនុស្សបោកបញ្ឆោតរហូតក្លាយចាឧស្សាហកម្មការចងចាំដ៏វិសេស។

ប៉ុន្តែតាមពិតទៅ ភាពស្តុកស្តម្ភគឺជាអ្វីដែលអ្នកមើលមិនឃើញ។ ភាពស្តុកស្តម្ភគឺជារថយន្តទំនើបដែលបានមិនទិញ ត្បូងពេជ្រដែលមិនបានចំណាយ នាឡិកាដែលមិនបានពាក់ ស្លៀកពាក់ចាស់ និងការបដិសេធក្នុងការប្តូរកៅអីយន្តហោះជាថ្នាក់លេខមួយ First Classភាពស្តុកស្តម្ភគឺជាទ្រព្យហិរញ្ញវត្ថុដែលមិនទាន់ត្រូវបានផ្លាស់ប្តូរទៅជាអ្វីដែលអ្នកមើលឃើញ

ប៉ុន្តែនោះមិនមែនជារបៀបគិតអំពីភាពស្តុកស្តម្ភដែលពួកយ់ងធ្វើ ព្រោះតែអ្នកមិនអាចយល់ពីអ្វីដែលអ្នកមើលមិនឃើញ

តារាចម្រៀង Rihanna ស្ទើរតែក្ស័យធន បន្ទាប់ពីចំណាយលើសលទ្ធភាព ហើយនាងបានប្តឹង ទីប្រឹក្សាហិរញ្ញវត្ថុរបស់នាង ទីប្រឹក្សារបស់ននាងឆ្លើយវិញថា “តើវាចាំបាច់ដែរទេសម្រាប់ខ្ញុំដែលត្រូវ​ប្រាប់​​នាងពីការ​ចំណាយ​លុយ​លើ​របស់​របរ នាង​នឹង​ទទួល​បាន​របស់​មិន​មែន​លុយ

អ្នក​អាច​សើច​បាន ប៉ុន្តែ​ចម្លើយ​គឺ​ មែនហើយ មនុ
ស្ស​ចង់​ឲ្យ​
អ្នកដទៃប្រាប់

បែប​នោះ នៅពេលដែលមនុស្សភាគច្រើននិយាយថាពួកគេចង់ក្លាយជាសេដ្ឋី អ្វីដែលពួកគេមានន័យពិតនោះគឺ "ខ្ញុំចង់ចាយលុយ ១លានដុល្លារ" ហើយនោះជាអ្វីដែលផ្ទុយស្រឡះពីការក្លាយជាសេដ្ឋី វិនិយោគិន Bill Mann បានសរសេរថា៖ “គ្មាន​វិធីណាដែលធ្វើឱ្យអ្នក​មាន​អារម្មណ៍​ថា​ជា​អ្នក​មាន​លឿន​ជាជាងការចំណាយលុយរបស់អ្នកទៅលើរបស់ប្រណិតផ្សេងៗ តែមធ្យោបាយទៅកាន់ភាពមានគឺការចាយលុយដែលអ្នកមាន ហើយមិនចាយលុយដែលអ្នកមិនមាន វាជារឿងសាមញ្ញបែបនេះឯង”។

វាជាដំបូន្មានដ៏អស្ចារ្យ ប៉ុន្តែ​វា​ជា​ដំបូន្មាន​ដែល​មិន​បាន​វិវឌ្ឍន៍ទៅណាឡើយ មធ្យោបាយតែមួយគត់ដែលនឹងស្តុកស្តម្ភគឺមិនត្រូវចាយលុយដែលអ្នកមិនមាន នោះ​មិន​គ្រាន់​តែ​ជា​វិធី​នៃ​ការ​សន្សំភាពស្តុកស្តម្ភ​នោះ​ទេ ប៉ុន្តែវា​ជា​និយមន័យ​នៃ​ភាពស្តុកស្តម្ភ

យើងគួរប្រុងប្រយ័ត្នក្នុងការកំណត់ភាពខុសគ្នារវាងពាក្យ ស្តុកស្តម្ភ និងមាន ពួកវាមានអត្ថន័យស៊ីជម្រៅជាងនេះ ការមិនដឹងពីភាពខុសគ្នា គឺជាប្រភពនៃការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលខុសរាប់មិនអស់

ភាពមានបានគឺជាស្ថានភាពចំណូលបច្ចុប្បន្ន អ្នកខ្លះជិះឡាន ១សែនដុល្លារ ក៏ស្ទើរតែក្លាយជាអ្នកមានហើយ ព្រោះ​ទោះ​ជា​គេ​ជំពាក់​បំណុលទិញឡាន​ក៏​ដោយ ក៏ពួកគេនៅតែមានប្រាក់ចំណូលក្នុងកម្រិតដែលពួកគេអាចបង់រំលោះរថយន្តប្រចាំខែបានផងដែរ។ ដូចគ្នាទៅនឹង​អ្នក​ដែល​រស់​នៅ​ផ្ទះ​ធំ យើងមិន​ពិបាក​រក​អ្នក​មាន​ទេ ព្រោះ​គេ​ច្រើន​ធ្វើ​ឱ្យ​ខ្លួន​ឯង​លេចធ្លោ។

នៅមាន(ត)

ដកស្រង់ពីសៀវភៅ
ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel