សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ ភាពស្តុកស្តម្ភគឺជាអ្វីដែលអ្នកមើលមិនឃើញ (តចប់)

                                 ភាពស្តុកស្តម្ភគឺជាអ្វីដែលអ្នកមើលមិនឃើញ


             ប៉ុន្តែភាពស្តុកស្តម្ភនោះត្រូវបានលាក់បាំង វាជាចំណូលដែលមិនបានចាយទៅវិញ ភាពស្តុកស្តម្ភគឺជាជម្រើសដែលមិនទាន់ត្រូវបានគេយកទៅទិញអ្វី គុណតម្លៃរបស់វានៅត្រង់ធ្វើឱ្យអ្នកមានជម្រើស អាចបត់បែនបាន ហើយហុចផ្លែផ្កាល្មមអាចឱ្យអ្នកទិញរបស់របរបានកាន់តែច្រើននៅថ្ងៃនេះ

របបអាហារ និងការធ្វើលំហាត់ប្រាណផ្តល់នូវភាពស្រដៀងគ្នាដ៏ល្អសម្រាប់រឿងនេះការ សម្រកទម្ងន់គឺពិបាកខ្លាំងណាស់សូម្បីតែក្នុងចំណោមមនុស្សដែលតាំចិត្តហាត់ប្រាណយ៉ាងសកម្មក៏ដោយ Bill Bryson ពន្យល់ពីមូលហេតុនៅក្នុងសៀវភៅ The Body របស់គាត់ថា

ការសិក្សាមួយរបស់អាមេរិកបានរកឃើញថា មនុស្សជាច្រើនបានប៉ាន់ស្មានកាឡូរីដែលពួកគេបានដុតនៅពេលហាត់ប្រាណច្រើនជាងរហូតដល់ -ដែលធ្វើឱ្យពួកគេបរិភោគកាឡូរីច្រើនជាងពីរដងជាមធ្យនៃអ្វីដែលពួកគេទើបតែបានធ្វើដុតបំផ្លាញ។ ... ការពិតគឺថា លំហាត់ប្រាណនឹងរលាយសូន្យយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកញ៉ាំអាហារច្រើន ហើយពួកយើងភាគច្រើនធ្វើបែបនេះ។

                                      

ការហាត់ប្រាណគឺដូចជាភាពមានបានត្រង់ដែលអ្នកគិត "ខ្ញុំ​ខំប្រឹង​ធ្វើការ ហើយឥឡូវនេះខ្ញុំសមនឹងទទួលបានអាហារមួយពេលធំ ខណៈពេលដែលភាពមានបានគឺការបដិសេធអាហារនោះ ហើយដុតបំផ្លាញកាឡូរីសុទ្ធឱ្យអ្នក។ វាជារឿងពិបាក និងទាមទារ ការគ្រប់គ្រង​ខ្លួនឯងឱ្យបាន ប៉ុន្តែវាក៏បង្កើតគម្លាតរវាងអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកជ្រើសរើសធ្វើ ដែលនឹងហុចលទ្ធផលដល់អ្នកនៅពេលក្រោយ

បញ្ហារបស់យើងភាគច្រើនគឺថា គំរូនៃភាពមានបានវាស្រួលរក ប៉ុន្តែគំរូនៃភាពស្តុកស្តម្ភនោះគឺពិបាកណាស់។ ព្រោះតាមនិយមន័យភាពជោគជ័យរបស់ពួកវាត្រូវបានលាក់ទុក

ជាការពិតណាស់ មនុស្សស្តុកស្តម្ភក៏ចំណាយលុយច្រើនទៅលើសម្ភារៈប្រើប្រាស់ ដែលក្នុងនេះអ្វីដែលយើងឃើញគឺភាពមានបានរបស់ពួកគេមិនមែនជាភាពស្តុកស្តម្ភទេយើងឃើញរថយន្តដែលពួកគេជ្រើសរើសទិញ អាចជាសាលាដែលពួកគេបញ្ជូនកូនរបស់ពួកគេទៅរៀន។ ប៉ុន្តែយើងមិនបានឃើញគណនីប្រាក់បញ្ញើ គណនីចូលនិវត្តន៍ងផលប័ត្រវិនិយោគ យើងឃើញត្រឹមតែផ្ទះដែលពួកគេទិញ ប៉ុន្តែមិនមែនផ្ទះដែលពួកគេមានលទ្ធភាពទិញជាមួយនឹងលុយទាំងអស់ដែលពួកគេមាននោះទេ។

គ្រោះថ្នាក់ចំពោះរឿងនេះគឺ ខ្ញុំគិតថាស៊ីជម្រៅទៅមនុស្សភាគច្រើនគឺសុទ្ធតែចង់បានភាពស្តុកស្តម្ភ ព្រោះពួកគេចង់បានសេរីភាព និងភាពបត់បែនដែលទ្រព្យផ្នែកហិរញ្ញវត្ថុដែលមិនត្រូវបានប្រើអាចផ្តល់ឱ្យបាន។ ប៉ុន្តែវាបែជាចាក់ឫសយ៉ាជ្រៅនៅក្នុងខ្លួនយើងហើយថា ការ​មាន​លុយ​គឺអាច​ចាយ​លុយ​យ៉ាង​ខ្ជះខ្ជាយ ដោយមិនដឹងថាភាពស្តុកស្តម្ភគឺចាំបាច់ត្រូវមានការអត់ធ្មត់ទើបទទួលបានមក ហើយដោយសារយើងមិនអាចមើលវាឃើញ ដូច្នេះទើបវាចារឿងពិបាកក្នុងការរៀនអំពីវា។

មនុស្សពូកែរៀនតាមរយៈការធ្វើត្រាប់តាម ប៉ុន្តែធម្មជាតិនៃភាពស្តុកស្តម្ភដែលលាក់កំបាំងធ្វើឱ្យពិបាកក្នុងការយកតម្រាប់តាម។ បន្ទាប់ពីការស្លាប់របស់ Ronald គាត់បានក្លាយជានិមិត្តរូបផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាច្រើន គាត់បានក្លាយជាតារា និងល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គមអ៊ីនធឺណិត។ ប៉ុន្តែកាលគាត់នៅមានជីវិត គាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ មិនមែនជានិមិត្តរូបផ្នែកហិរញ្ញវត្ថុសម្រាប់នរណាម្នាក់ឡើយ។ ព្រោះ​ភាពស្តុកស្តម្ភ​គ្រប់​កាក់សេនរបស់គាត់មិនត្រូវបានបង្ហាញឱ្យនរណាម្នាក់ដឹងទេ សូម្បីតែមនុស្សដែលស្គាល់គាត់ក៏ដោយ។

ស្រមៃមើលថាតើវាពិបាកប៉ុណ្ណា ប្រសិនបើអ្នកត្រូវសរសេរសៀវភៅ ហើយអ្នកមិនដែលអានសៀវភៅរបស់កវីនិពន្ធដ៏អស្ចារ្យទាល់តែសោះ។ តើអ្នកណានឹងក្លាយជាកម្លាំងជម្រុញទឹកចិត្តរបស់អ្នក? តើ​នរណា​ជា​មនុស្ស​ដែល​អ្នកស្ញប់ស្ញែង? តើអ្នកចង់ធ្វើតាមគន្លឹះរបស់អ្នកណា? វាហាក់ដូចជាការធ្វើរឿងដែលពិបាករួចទៅហើយឱ្យកាន់តែពិបាកថែមទៀត។ ការរៀនសូត្រពីអ្វីដែលអ្នកមើលមិនឃើញគឺពិបាកណាស់។ នេះជួយពន្យល់ពីមូលហេតុដែលការបង្កើតភាពស្តុកស្តម្ភពិបាកខ្លាំងណាស់សម្រាប់មនុស្សជាច្រើន។

ពិភពលោកនេះពោរពេញដោយមនុស្សដែលមើលទៅសាមញ្ញ ប៉ុន្តែតាមពិតទៅជាអ្នកមាន និងពោរពេញដោយមនុស្សមើលទៅជាអ្នកមានប៉ុន្តែនៅលើមាត់ជ្រោះនៃការក្ស័យធន ចូរចងចាំរឿងនេះនៅពេលអ្នកកុំពុងវិនិច្ឆ័យភាពជោគជ័យរបស់អ្នកដទៃ និងកំណត់គោលដៅផ្ទាល់ខ្លួនរបស់អ្នក។

ប្រសិនជាភាពស្តុកស្តម្ភជាអ្វីដែលអ្នកមិនចំណាយ ហើយវានឹងល្អយ៉ាងណា? ហ៊ឹម..អញ្ចឹងខ្ញុំចង់លើកទឹកចិត្តអ្នកឱ្យព្យាយាមសន្សំលុយលមើល!


ចប់ដោយបរិបូណ៍

ដកស្រង់ពីសៀវភៅ
ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel