សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ មិនចេះគ្រប់គ្រាន់

 

មិនចេះគ្រប់គ្រាន់

អ្នកមានធ្វើរឿងឆ្កួត ៗ

មានពេលមួយ លោក ចន ប៊ូហ្គើល ស្ថាបនិកក្រុមហ៊ុន Vanguard Group ដែលបានទទួលមរណភាពនៅឆ្នាំ ២០១៩ បាននិយាយរឿងរ៉ាវអំពីលុយ ធ្វើឱ្យយើងមើលឃើញរឿងមួយចំនួនដែលយើងមិនសូវបានចាប់

អារម្មណ៍ពីវា។

នៅពិធីជប់លៀងដែលរៀបចំឡើងដោយមហាសេដ្ឋីនៅលើកោះមួយ លោកខើន វនណកុស បានប្រាប់មិត្តរបស់គាត់ឈ្មោះ យ៉ូសែប ហែលល័ ថាអ្នកគ្រប់គ្រងមូលនិធិគ្រប់គ្រងហានិភ័យ(          Hed Fun) ដែលជាអ្នករៀបចំកម្មវិធីចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះតែរកលុយបានច្រើនជាង ហែលល័ រកបានពីការលក់ប្រលោមលោកដ៏មានប្រជាប្រិយរបស់គាត់ដែលមានឈ្មោះថា Chtch-22 ហែលល័ ឆ្លើយវិញថា "ខ្ញុំដឹង ប៉ុន្តែខ្ញុំមានអ្វីដែលគាត់គ្មានថ្ងៃនឹងមាន គឺខ្ញុំគ្រប់គ្រាន់ហើយ" ។

គ្រប់គ្រាន់ ខ្ញុំភ្ញាក់ផ្អើលដោយការបញ្ចេញមតិដ៏សាមញ្ញនេះ ដោយហេតុផលពីរយ៉ាង មួយព្រោះខ្ញុំធ្លាប់ទទួលបានអ្វីជាច្រើនក្នុងជីវិត ហើយពីរព្រោះយ៉ូសែប ហែល មិនអាចនិយាយត្រូវលើសពីនេះទៀតទេ

សមាសធាតុសំខាន់នៃសង្គមមនុស្សយើង រួមទាំងអ្នកមានបំផុតហើយមានអំណាចបំផុតក្នុងចំណោមពួកយើង សព្វថ្ងៃនេះវាហាក់ដូចជាគ្មានចំនុចបញ្ចប់សម្រាប់ពាក្យថាគ្រប់គ្រាន់។

វាជាពាក្យទាំងឆ្លាត ថែមទាំងមានអានុភាពបំផុត

ខ្ញុំនឹងប្រាប់ពីករណីសិក្សាពីររឿងនៃគ្រោះថ្នាក់ដែលបណ្តាលមកពីមិនចេះគ្រប់គ្រាន់ ហើយតើវាអាចបង្រៀនអ្វីខ្លះដល់អ្នក?

រ៉ាចាត គុបតា បានកើតនៅក្រុងហ្គូលកាតាប្រទេសឥណ្ឌា គាត់ត្រូវបានបោះបង់ចោលក្លាយជាក្មេងកំព្រាខណៈពេលនៅក្មេងជំទង់ មនុស្សនិយាយរឿងមនុស្សដែលមានឯកសិទ្ធិតែពីរ បីនាក់ ដែលកើតមកមានសកក្តានុពលក្នុងជីវិត (begin life on third base) ចំណែកចំពោះ គុបតា គាត់មិនដែលសូម្បីឃើញតារាងបាល់បោះ។

អ្វីដែលគាត់បានធ្វើដើម្បីសម្រេចបាននូវគោលដៅពីចំណុចចាប់ផ្តើមនោះគឺពិតជាអច្ឆារិយៈ។

គុបតា គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្រឹក្សាឈានមុខលើពិភពលោកដូចជាក្រុមហ៊ុន McKinsey នៅពេលគាត់មានអាយុ ជាង៤០ ឆ្នាំគាត់បានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៧ ដើម្បីទទួលដំណែងនៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសេដ្ឋកិច្ចពិភពលោក គាត់គឺជាដៃគូសប្បុរសធម៌ជាមួយប៊ីលហ្គេត គាត់ធ្លាប់អង្គុយកៅអីក្រុមប្រឹក្សាប្រតិបត្តិរបស់ក្រុមហ៊ុនសាធារណៈចំនួន ៥កន្លែង ចេញពីតំបន់អនាធិបតេយ្យនៅទីក្រុង ហ្គូលកាតា គុបតា បានក្លាយជាអ្នកជំនួញដែលទទួលបានជោគជ័យបំផុតម្នាក់

ជោគជ័យរបស់គាត់នាំមកនូវទ្រព្យសម្បត្តិដ៏ច្រើនសម្បើម ក្នុងឆ្នាំ ២០០៨ មានបាយការណ៍ថាគុបតា មានទ្រព្យសម្បត្តិ ១០០ លានដុល្លារ វាជាចំនួនទឹកប្រាក់មួយដែលស្ទើតែមិនអាចសូម្បីតែស្រម៉ៃគិតសម្រាប់មនុស្សជាច្រើន។ ការប្រាក់ ៥% ក្នុងមួយឆ្នាំពីប្រាក់ដ៏ច្រើននេះ បង្កើតចំណូលជិត ៦០០ ដុល្លារក្នុងមួយម៉ោង និង២៤ ម៉ោងក្នុងមួយថ្ងៃ

នៅមានត 

ដកស្រង់ពីសៀវភៅ
ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel