សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ មិនចេះគ្រប់គ្រាន់(ត)

 

 មិនចេះគ្រប់គ្រាន់

គាត់អាចធ្វើអ្វីក៏បានតាមតែប្រាថ្នា

ហើយគាត់មិនចង់បានត្រឹមតែជាសេដ្ឋីរយលានប៉ុណ្ណោះទេ តែចង់ក្លាយជាមហាសេដ្ឋីពាន់លាន ហើយគាត់ចង់បានវាយ៉ាងខ្លាំងបំផុត។

គុបតា គឺជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនហ្គោលម៉ាន់ សែក៍ដែលបណ្តាលឱ្យគាត់ត្រូវហំព័ទ្ធដោយវិនិយោគិនមួយចំនួនដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកអ្នកវិនិយោគភាគហ៊ុនឯកជន (Private Equity)ម្នាក់បាននិយាយនៅថ្ងៃយកភាគហ៊ុនចូលទីផ្សារភាគហ៊ុនថា៖

"ខ្ញុំគិតថាគាត់ចង់នៅក្នុងចំណោមនោះ ក្រុមមហាសេដ្ឋីពាន់លាន ហើយហ្គោលម៉ាន់ សែក៍ស្ថិតនៅក្នុងចំណោមត្រឹមតែរយលាន មិនអញ្ចឹង? "

មែនហើយដូច្នេះ គុបតា បានរកឃើញមធ្យោបាយដើម្បីបង្កើតប្រាក់ចំណេញមហាសាល។

ក្នុងឆ្នាំ ២០០៨ ខណៈពេលដែលក្រុមហ៊ុន Goldman Zacs កុំពុងរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុ លោក Warren Buffet មានផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ពាន់លានដុល្លារដើម្បីជួយឱ្យក្រុមហ៊ុននេះអាចរស់រានមានជីវិត។ ក្នុងនាមជាក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Goldman Zack ហ្គោលម៉ាន់ សែក៍ គុបតា បានដឹងរឿងប្រតិបត្តិការនេះមុនមនុស្សទូទៅ វាគឺជាព័ត៌ដ៏មានតម្លៃ នៅពេលនោះភាពរស់រានមានជីវិតរបស់ហ្គោលម៉ាន់ សែក៍ នៅមានមន្ទិលនៅឡើយ ហើយការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ Buffet ពិតជានឹងបណ្តាលឱ្យតម្លៃភាគហ៊ុនកើនឡើងយ៉ាងគំហុកជាមិនខាន។

១៦ វិនាទីបន្ទាប់ពីបានដឹងពីកិច្ចព្រមព្រៀងដែលរង់ចាំតែដំណើរការ គុបតា ជាអ្នកដែលបានភ្ជាប់ទំនាក់ទំនងជាមួយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលហ្គោលម៉ាន់ សែក៍ បានខលទៅរកអ្នកគ្រប់គ្រងមូលនិធិគ្រប់គ្រងហានិភ័យ (Hede Hun) ឈ្មោះ Raj rajarunum រាច់ រាចារាណាំ ដែលការសន្ទនានោះមិនត្រូវបានថតសំឡេងទុកទេ ប៉ុន្តែលោករាច់ រាចារាណាំ បានទិញហ៊ុនរបស់ក្រុមហ៊ុនហ្គោលម៉ាន់ សែក៍ ចំនួន១៧៥,០០០ ហ៊ុនភ្លាមៗអ្នកប្រហែលអាចទាយដឹងនូវអ្វីដែលពួកគេបាននិយាយគ្នា កិច្ចព្រមព្រៀងរវាង Buffett ប័ហ្វេត និងហ្គោលម៉ាន់ សែក៍ ត្រូវបានប្រកាសជាសាធារណៈក្នុងពេលមួយម៉ោងបន្ទាប់ពីនោះ ភាគហ៊ុនរបស់ហ្គោលម៉ាន់ សែក៍ កើនឡើង លោរាច់ រាចារាណាំ ចំណេញលុយបាន លានដុល្លារយ៉ាង

ឆាប់រហ័ស។

នោះគ្រាន់តែជាករណីសិក្សាមួយនៃបទចោទប្រកាន់ ការិយាល័យគណកម្មការផ្សារមូលបត្រអាមេរិក (SEC) អះអាងថាព័ត៌មានផ្ទៃក្នុងរបស់គុបតា នាំឱ្យមានប្រាក់ចំណេញ ១៧ លានដុល្លារ

វាជាលុយដែលបានមកយ៉ាងងាយស្រួល ហើយសម្រាប់ព្រះរាជអាជ្ញាវិញវាកាន់តែជារឿងក្តីដែលងាយស្រួលទៅទៀត ទាំងគុបតា និងរាច់ រាចារាណាំ ត្រូវជាប់ពន្ធនាគារដោយសារពួកគេប្រើព័ត៌មានផ្ទៃក្នុង ក្នុងការជួញដូរ អាជីព និងកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវបានរលាយដោយមិនអាចត្រឡប់មកវិញបាន។

ពេលនេះយើងសាកមកស្តាប់រឿងរបស់ លោកប៊ើនីមេដដហ្វ៍ម្តងវិញ ឧក្រិដ្ឋកម្មរបស់គាត់ត្រូវបានគេដឹងយ៉ាងទូលំទូលាយថាមេដដហ្វ៍ជាអ្នករៀបចំផែនការបោកប្រាស់ជាប្រព័ន្ធ Ponzi ដែលល្បីល្បាញបំផុត បន្ទាប់ពី ឆាល ផលហ្សីមេដដហ្វ៍បានបោកប្រាស់អ្នកវិនិយោជាងពីរទស្សវត្តន៍មុន ឧក្រិដ្ឋកម្មរបស់គាត់ត្រូវបានលាតត្រដាង រឿអាក្រក់ដ៏គួរឱ្យអស់សំណើចនេះ បានកើតឡើងតែពីរ បីសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទង្វើរបស់គុបតា

នៅមានត 

ដកស្រង់ពីសៀវភៅ
ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel