សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ចិត្តវិទ្យាហិរញ្ញវត្ថុ មិនចេះគញរប់គ្រាន់ (ត​៣)

   មិនចេះគ្រប់គ្រាន់

         

            រឿងដែលត្រូវបានគេមើលរំលងគឺថាមេដដហ្វ៍គឺជាអ្នកបោកប្រាស់ខ្លាំងជាងគុបតា។ មុនពេល
មានរឿងអាស្រូវពីការបោកប្រាស់ជាប្រព័ន្ធ មេដដហ្វ៍គឺជាអ្នកជំនួញដែលអនុវត្តស្របច្បាប់ ហើយមានភាពជោគជ័យយ៉ាងខ្លាំង។ មេដដហ្វ៍គឺជាអ្នកបង្កើតលំហូរទីផ្សារ (Market Market) ជាការងារដែលចាប់អ្នកទិញ និងអ្នកលក់ឱ្យមកជួបគ្នា គាត់ពូកែរឿងនេះខ្លាំងណាស់ខាងក្រោមនេះគឺជាអ្វីដែលកាសែត Wall Street Journal បានសរសេរអំពីក្រុមហ៊ុនបង្កើតលំហូរទីផ្សាររបស់គាត់ក្នុងឆ្នាំ១៩៩២

គាត់បានបង្កើតក្រុមហ៊ុនវិនិយោគមូលបត្រ ឈ្មោះប៊ើណាត អែដ មេដដហ្វ័ បង្កើយប្រាក់ចំណេញខ្ពស់ ដែលទាញបរិមាណទិញ លក់ភាគហ៊ុនមួយចំនួនពីទីផ្សារធំ បរិមាណទិញ លក់ជាមធ្យមក្នុងមួយថ្ងៃ ៧៤០ លានដុល្លារ ត្រូវបានប្រតិបត្តិការណ៍តាមរយៈប្រព័ន្ធអេឡិចត្រូនិចដោយក្រុមហ៊ុនរបស់មេដដហ្វ័ គិតជា % នៃការជួញដដូរទាំងអស់នៅទីផ្សារញូវយ៉ក ក្រុមហ៊ុនរបស់មេដដហ្វ័ មានការជួញដូរយ៉ាងឆាប់រហ័ស និងធូថ្លៃរហូតដល់អាចទូទាត់ឱ្យក្រុមហ៊ុនឈ្មួញកណ្តាលផ្សេងទៀតដើម្បីដំណើរការទិញលក់តាមការបញ្ជាទិញរបស់អតិថិជន និងទទួលបានប្រាក់ចំណេញពីគម្លាតថ្លៃនៃការទិញលកើភាគច្រើន។

អ្នកយកព័ត៌មានមិនបានអត្ថាធិប្បាយថារឿងនេះខុស ដ៏រាមណាការក្លែងបន្លំរបស់មេដដហ្វ័មិនទាន់ត្រូវបានបើកកកាយ ពីអាជីវកម្មរបស់ មេដដហ្វ័គឺស្របច្បាប់។ អតីតបុគ្គលិកម្នាក់បាននិយាយថាអាជីវកម្មទីផ្សាររបស់មេដដហ្វ័បង្កើតចំណូលពី២៥ដុល្លារ ទៅ ៥០លានដុល្លារក្នុងមួយឆ្នាំ។

មិនថាវាសវែងដោយថីធីណា អាជីវកម្មស្របច្បាប់ និងមិនបោកប្រាស់របស់គាត់គឺជោគជ័យអស្ចារ្យ វាធ្វើឱ្យគាត់ក្លាយជាអ្នកមាន ហើយជាអ្នកមានស្របច្បាប់

ប៉ុន្តែវានៅតែជាការបោកប្រាស់!

សំណួរដែលយើងគួរសួរទាំងគុបតា និងមេដដហ្វ័ ហេតុអ្វីបានជាមនុស្សម្នាក់មានទ្រព្យសម្បត្តិរាប់រយលានដុល្លារចង់មានប្រាក់កាន់តែច្រើនដោយគ្មានការខ្លាចគ្រោះថ្នាក់រហូតដល់ហ៊ានប្រថុយគ្រប់យ៉ាងដើម្បីរកលុយបានកាន់តែច្រើន

ឧក្រិដ្ឋកម្មដែលបានកើតឡើងដោយអ្នកដែលត្រដររស់គឺជារឿងមួយផ្សេងទៀត។ ជនបោកប្រាស់នីហ្សេរីយ៉ាម្នាក់បាននិយាយទៅកាន់កាសែតញូវយ៉កថែមស៍ថា គាត់មានអារម្មណ៍ឈឺចាប់នៅពេលគាត់បំផ្លាញអ្នកដទៃ ប៉ុន្តែ "ភាពក្រីក្រនឹងធ្វើឱ្យអ្នកគ្មានអារម្មណ៍ឈឺចាប់ "

អ្វីដែល គុបតា និងមេដដហ្វ័ គឺជារឿងដែលខុសគ្នាដាច់ស្រលះពួកគេមានអ្វីគ្រប់យ៉ាង ទ្រព្យសម្បត្តិទលើសពីការគិតស្រមៃ កិត្តិយស អំណាចនិងសេរីភាព ហើយពួកគេបែជាសំរេចចិត្តបោះរបស់ទាំងនេះព្រោះពួកគេចង់បានពួកវាកាន់តែច្រើន

ពួកគេមិនមានអារម្មណ៍យើពីពាក្យថាគ្រប់គ្រាន់!

ពួកគេទាំងពីរគឺជាគំរូនៃភាពចម្លែក ប៉ុន្តែវានៅតែមានអាកប្បឥរិយារបៀបនេះជាច្រើនទៀតក្នុងទម្រង់មិនមែនឧក្រិដ្ឋកម្ម

មូលនិធិ Long-Term Capital Management (LTCM[1]) ពោរពេញទៅដោយ[2]Trader ដែលមានទ្រព្យសម្បត្ដិរាប់សិប រយលានដុល្លារម្នាក់ៗ ដែលទ្រព្យសម្បត្តិរបស់ពួកគេភាគច្រើនបានមកពីការវិនិយោគក្នុងមូលនិធិរបស់ពួកគេផ្ទាល់ បន្ទាប់មកពួកប្រថុយជាមួយហានិភ័យជាងមុនដើម្បីរកចំណូលឱ្យបានកាន់តែច្រើនជាងមុន ដែលបណ្តាលឱ្យពួកគេអាចបាត់បង់អ្វីៗគ្រប់យ៉ាង។ នៅឆ្នាំ ១៩៩៨ ក្នុងទីផ្សាររមាស[3]ដែលល្អបំផុត ហើយសេដ្ឋកិច្ចខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ វរិនប៊ូហ្វេត បាននិយាយនៅពេលក្រោយថា

ដើម្បីបង្កើយលុយដែលពួកគេគ្មាន និងមិនចាំបាច់ ពួកគេព្រមយក

របស់ដែលមាន និងចាំបាច់ទៅប្រថុយ វាគឺជាភាពល្ងង់ខ្លៅ។ វាគឺជាភាព

ល្ងង់ខ្លៅខ្លាំងណាស់ ប្រសិនបើអ្នកព្រមយករឿងដែលសំខាន់ទៅប្រថុយដើម្បីអ្វីដែលមិនសំខាន់ វាជារឿងដែលមិនសមហេតុសមផលទាល់តែសោះ។

គ្មានហេតុផលដែលត្រូវយករបស់ចាំបាច់ និងមានទៅប្រថុយប្តូរជាមួយរបស់ដែលអ្នកមាន និងមិនចាំបាច់។


[1] មូលនិធិគ្រប់គ្រងដើមទុនរយៈពេលវែង

[2] អ្នកទិញលក់ភាគហ៊ុន និងទីផ្សារផ្សេងៗ ក្នុងស្រុកយើងគេរអាចហៅថាអ្នកត្រេត

[3] ក្នុងទីផ្សារភាគហ៊ុន និងទីផ្សារផ្សេងៗ សត្វរមាសតំណាងឱ្យទីផ្សារហក់ឡើង ខណៈខ្លាឃ្មុំតំណាងទីផ្សារធ្លាក់ចុះ

នៅមានត 

ដកស្រង់ពីសៀវភៅ
ចិត្តវិទ្យាហិរញ្ញវត្ថុ 

ប្រែសម្រួលដោយ ជា បូណាន ហិរញ្ញវត្ថុ រូបវន្តបុគ្គល 

Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel